ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:37

អស់ពីចិត្តជាមួយអ្នកកើតជំងឺ HIV

ចំពោះការងារ បង Lý Văn Thừa ជាបុគ្គលិកពេទ្យផ្នែកខាងពិនិត្យ ធ្វើរោគវិនិច្ឆ័យរូបថត និងតាមដានជំងឺ (មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្ត)។ ចំពោះអ្នកជំងឺ និងសាច់ញាតិមកមើលថែអ្នកជំងឺ បងតែងរាក់ទាក់ជួយមើលថែនិងជំនួយសព្វគ្រប់កិច្ចការ។

កើតនិងធំដឹងក្តីនៅឃុំ Trần Phán ស្រុក Đầm Dơi ក្នុងត្រកូលគ្រួសារកសិករ បន្ទាប់ពីបញ្ចប់ការសិក្សាឯកទេសខាងការពិនិត្យវិនិច្ឆ័យមេរោគឆ្នាំ២០០៨ បងLý Văn Thừa ក៏បានចាប់ផ្តើមបំពេញការងារនៅមជ្ឈមណ្ឌលបង្ការប្រយុទ្ធប្រឆាំងជំងឺ HIV/AIDS  ខេត្ត (បច្ចុប្បន្នស្ថិតលើការគ្រប់គ្រងរបស់មណ្ឌលត្រួតពិនិត្យជំងឺខេត្ត) ជាមួយភារកិច្ចជាអ្នកផ្តល់មតិមុនពេលពិនិត្យជំងឺនិងក្រោយការពិនិត្យជូនអ្នកជំងឺដែលមានតម្រូវការខ្លាចកើតមានករណីជំងឺ HIV។ ផ្តើមពីនោះ ឈ្មោះរបស់បងក៏ត្រូវបានគេដឹងឮគ្រប់គ្នាចំពោះករណីដែលបានមកពិគ្រោះយោបល់ និងពិនិត្យជំងឺ។

បណ្តាករណីអ្នកបានទៅមជ្ឈមណ្ឌលដើម្បីពិនិត្យព្យាបាលជំងឺ បង Thừa តែងជួយណែនាំយ៉ាងអស់ពីចិត្តទៀតផង។

រយៈកាល១៧ឆ្នាំដែលបានផ្សារភ្ជាប់ជាមួយកម្មវិធីបង្ការប្រយុទ្ធប្រឆាំងជំងឺ HIV/AIDS របស់ខេត្ត បង Thừa តែងខិតខំតស៊ូដើម្បីឆ្លងកាត់រាល់ការលំបាក សម្រេចល្អនូវរាល់ភារកិច្ចរបស់ខ្លួន។ បងបានឱ្យដឹង៖ “ចាប់តាំងពីទទួលបន្ទុកលើកម្មវិធីបង្ការប្រយុទ្ធប្រឆាំងជំងឺ HIV/AIDS ជាច្រើនលើកច្រើនសាដែលខ្លួនបានជួបសំណេះសំណាល និងផ្តល់យោបល់សម្រាប់អ្នកជំងឺ HIV គឺសុទ្ធសឹងជាករណីដ៏លំបាកខុសៗគ្នា។ ខណៈពេលដែលទើបទទួលមុខងារ ខ្ញុំមានការរអាក់រអួលណាស់ដែរ ប៉ុន្តែ ពេលដែលបានស្និទ្ធស្នាល ជួបសំណេះសំណាល ផ្តល់យោបល់ ថែទាំនិងឧបត្ថម្ភអ្នកជំងឺ ខ្ញុំគិតថាជំងឺ HIV ក៏មិនសុខពីជំងឺដទៃនោះដែរ។  យោងតាមការសំណេះសំណាល ខ្ញុំក៏បានដោះស្រាយយ៉ាងលម្អិតអំពីករណីឆ្លងជំងឺ មិនចម្លងឱ្យអ្នកជំងឺ HIV/AIDS ដើម្បីពួកគេលំនឹងស្មារតីនិងស្ម័គ្រចិត្តទៅពិនិត្យព្យាបាលជំងឺ”។

បានឃើញដោយផ្ទាល់ភ្នែកទើបដឹងថាការរាក់ទាក់និងខិតខំអស់ពីចិត្តរបស់បងមានចំពោះអ្នកជំងឺទាំងឡាយដែលមានតម្រូវការឱ្យបងពិគ្រោះយោបល់ជាមុន។ ពីព្រោះសម្រាប់បង ក្រៅពីទឹកចិត្តនិងភារកិច្ចទទួលខុសត្រូវសម្រាប់សកម្មភាពសហគម ថែមទាំងជាការអាធ្យាស្រ័យ ចែករំលែកជាមួយអ្នកកើតជំងឺ HIV/AIDS។ ដូច្នេះហើយ បងក៏អត់ធ្មត់ សង្កត់ចិត្ត ព្រមទាំងជួយពួកគេមានទំនុកចិត្ត​ សប្បាយរីករាយដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺប្រភេទនេះ។​ ចំណែកករណីបន្ទាប់ពីបានព្រួតពិនិត្យមានផលទ្ធផលដែលអាចអះអាងបានថាកើតមានជំងឺ HIV ប្រភេទឈ្មោល បងក៏អស់ពីចិត្តជួយបង្ហាញណែនាំពួកគេឱ្យទៅកាន់សេវាពិនិត្យមើលថែ និងព្យាបាលដើម្បីពួកគេបន្តចូលជិតការពិនិត្យព្យាយាលឱ្យបានឆាប់បំផុត។ មានអ្នកជំងឺជាច្រើនអាស្រ័យការលើកទឹកចិត្ត និងពិគ្រោះយោបល់របស់បងក៏សុខសាន្តចិត្តសម្រាប់ក្នុងការពិនិត្យព្យាបាល និងបំប៉នសុខមាលភាពធានាអាយុជីវិតរស់បានយូរអង្វែងផងដែរ។

“អ្នកកើតជំងឺ HIV/AIDS បន្ទាប់ពីបានពីគ្រោះយោបល់ និងលើកទឹកចិត្តស្មារតីដែលបានខិតខំពិនិត្យព្យាបាលនិងទទួលបានលទ្ធផលខ្ពស់បំផុត។ នេះជាទ្រព្យដ៏ឧត្តុង្គឧត្តមសម្រាប់ខ្ញុំ។ បណ្តាវាចារអរគុណយ៉ាងអនេកនិងស្ម័គ្រស្មោះដ៏អស់ពីចិត្តសម្រាប់អ្នកជំងឺទាំងឡាយគឺប្រភពកម្លាំង ក៏ដូចជាទិសដៅខិតខំប្រឹងប្រែងដើម្បីខ្ញុំធ្វើបានឱ្យកាន់តែល្អថែមទៀតនូវរាល់ភារកិច្ចការងាររបស់ខ្លួន” បង Thừa មានប្រសាសន៍បែបនេះ។

មិនត្រឹមតស៊ូក្នុងការដោះដូរ និងលើកកម្ពស់មុខជំនាញរបស់ខ្លួនសម្រាប់ជួយអ្នកជំងឺនូវរាល់បណ្តាសារព័ណ៌មានលម្អិត ជំនួយអ្នកជំងឺយល់បានច្បាស់អំពីរបៀបព្យាបាល ក៏ដូចជាពព្រួតពិនិត្យជំងឺ HIVដើម្បីពួកគេមានទំនុកចិត្តឈានចូលប្រលោកក្នុងសង្គមប៉ុណ្ណោះទេ បង THừa ថែមទាំងសកម្មជំនួយការងារដល់កងកម្លាំងបុគ្គលិកវ័យក្មេងដែលជាអ្នកទទួលបន្ទុកខាងពិគ្រោះយោបល់ទើបចូលធ្វើការ ព្រមទាំងបង្ហាត់បង្ហាញអំពីបទពិសោធរបស់ខ្លួនដើម្បីឱ្យការពិគ្រោះទទួលបានលទ្ធផលខ្ពស់ទៀតផង។

ក្នុងរាល់កិច្ចការងារ បង Thừa តែងអនុវត្តយ៉ាងហ្មត់ចត់ដើម្បីសម្រេចល្អនូវរាល់ភារកិច្ចការងាររបស់ខ្លួន។

ក្រៅពីមុខងារជំនាញនៅអង្គភាព បង Thừa ថែមទាំងសកម្មចូលរួមបណ្តាប្រពៃណីសិល្បៈ កីឡា មកកាន់ប្រភពដើម ពិនិត្យព្យាបាលជំងឺជូនមានមីងបងប្អូនមានស្ថានភាពជួបលំបាកនៅតាមតំបន់ជ្រៅឆ្ងាយដាច់ស្រយាល និងតំបន់ជនរួមជាតិ។

ជាមួយទឹកចិត្តនិងភារកិច្ចទទួលខុសត្រូវលើអាជីពរបស់ខ្លួន និងរាល់ភារកិច្ចដែលបានប្រគល់ជូន បង Thừa តែងសម្រេចជោគជ័យ ព្រមទាំងបានមេដឹកនាំអង្គភាពនិងមិត្តរួមអាជីពជឿទុកចិត្ត បងក៏ជាគំរូដ៏ភ្លឺស្វាងរបស់អង្គភាពផងដែរ។ ឆ្នាំ២០២១ បងទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដែលមានស្នាដៃឆ្នើមក្នុងប្រពៃណីប្រឡងប្រណាំងដ៏ពិសេស “ទូទាំងប្រជាជន Cà Mau សាមគ្គី រួមកម្លាំង ចិត្តគំនិតតែមួយចូលរួមការប្រឡងប្រណាំងបង្ការប្រយុទ្ធប្រឆាំងនិងជម្នះលើជំងឺអាសន្នរោគ Covid-19” ឆ្នាំ២០២៤ ទទួលបានប័ណ្ណសរសើររបស់ប្រធានគណ ៈកម្មាធិការប្រជាជនខេត្តដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តរាល់បណ្តាប្រពៃណីប្រភងប្រណាំងស្នេហាជាតិបណ្តាជនជាតិភាគខេត្ត Cà Mau តំណាក់កាល២០១៩-២០២៤៕

 

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក