ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:38

មិត្តទាំងពីនាក់រួមគ្នាឈានទៅមុខ

ជួយគ្នាក្នុងកាសិក្សារៀនសូត្រនិងចែករំលែកក្តីសប្បាយ និងទុក្ខព្រួយអំពីខ្សែជីវិត បន្ទាប់មកក៏រួមគ្នាឆ្លងកាត់រាល់គ្រប់ឧបស័គ្គសម្រាប៉អនាគតរៀងៗខ្លួន ទាំងនេះគឺជារឿងរ៉ាវដ៏គួរឱ្យចំណាប់អារម្មណ៍រវាងមិត្តរួមថ្នាក់ទាំងពីរនាក់ Dương Tấn Hưng និង Hồng Phú Hưng ជាសិស្សថ្នាក់ទី១១C3 នៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត។

មានមិត្តភក្តិជាច្រើន រួមទាំងលោកគ្រូអ្នកគ្រូផងដែរ តែងនិយមហៅមិត្តទាំងពីរនាក់ថា “song Hưng” ពីព្រោះឈ្មោះរបស់មិត្តទាំងពីរជួនគ្នាតែមួយក្នុងដំណើរការសិក្សានៅសាលា។ ដោយសារតែអ្នកទាំងពីរមានគំនិតស្របគ្នា ទិសដៅក្នុងការរៀនសូត្រក៏ដូចគ្នា មិនព្រមចុះចេញជាមួយការលំបាកគ្រប់សព្វបែបយ៉ាង មិត្តទាំងពីរបានសរសេរកត់ត្រានូវប្រវត្តិសាវតាដ៏ល្អផូរផង់របស់ខ្លួនស្តីពីស្មារតីឆ្លងកាត់លំបាករៀនពូកែ និងត្រូវបានអ្នករាល់គ្នាកោតសរសើរទៀតផង។

ការលើកទឹកចិត្តសម្រាប់មិត្តភ័ក្តិឱ្យចេះជួយគ្នាទៅវិញទៅមកក្នុងការសិក្សារបស់វិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Cà Mau បានរួមចំណែកកសាងបរិស្ថាននៃការសិក្សាយ៉ាងមិត្តភាព។

និយាយអំពីដំណើរសាច់រឿងរបស់មិត្តទាំងពីដែលបានស្គាល់គ្នា Phú Hưng បានរំលឹកសារឡើងវិញថា៖  “ពួកប្អូនស្គាល់គ្នាតាំងពីនៅរៀនថ្នាក់ទី១០។ ថ្វីត្បិតតែមិនបានរៀនរួមថ្នាក់ ប៉ុន្តែរួមជាមួយគ្នាក្នុងក្រុមជម្រើសសិស្សរៀនពូកែខាងវិញ្ញាសារូបសាស្ត្ររបស់សាលា។ ដំបូង Tấn Hưng ពូកែខាងវិញ្ញាសាគណិតសាស្ត្រ តែសាលានូវមិនទាន់មានក្រុមជម្រើសសិស្សសម្រាប់ឱ្យការប្រឡងផ្នែកខាងវិញ្ញាសានេះនោះទេ ទើបមិត្តត្រូវបានលោកគ្រូអ្នកគ្រូស្នើឱ្យចូលរួមក្រុមវិញ្ញាសារូបសាស្ត្រ។ ចៃដន្យក្នុងឆ្នាំសិក្សានេះ សំណាងដែរដែលបានសាលារៀបចំឱ្យរៀនរួមថ្នាក់ជាមួយគ្នា ពួកប្អូនក៏មានឱកាសបានដោះដូរ និងជំនួយគ្នាទៅវិញទៅមកក្នុងការសិក្សា ផ្តើមពីនោះ អ្នកទាំងពីរកាន់ដែរដឹងគ្នាជិតស្និទ្ធថែមទៀត”។

សម្រាប់​អារម្មណ៍​ដំបូង​បង្អស់របស់ Phú Hưng និង Tấn Hưng គឺជាមិត្តម្នាក់ដែលមានទឹកចិត្តល្អ ស្លូបបូត ចេះជួយមិត្តភក្តិ។ ជាពិសេស មិត្តតែងតាំងចិត្តរៀនសូត្រ ខណៈពេលដែលចង់ធ្វើប្រការអ្វីមួយ មិត្តនឹងខិតខំអស់ពិសមត្ថភាពកំណត់ទិសដៅយ៉ាងច្បាស់លាស់ទៀតផង។ នេះក៏ជាប្រការដែល Phú Hưng រៀនបានពូកែអំពីមិត្តរបស់ខ្លួនផ្ទាល់តែម្តង។

"ទោះបីជាសុទ្ធសឹងជាអ្នកក្នុងក្រុមជម្រើសសិស្សពូកែខាងវិញ្ញាសារូបសាស្ត្រ តែម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួនក្នុងមុខវិជ្ជាខុសគ្នាគឺ រូបវិទ្យាអគ្គិសនី និងថាមវន្ត ដែលជំនួយឱ្យខាងបំប៉នចំណេះដឹងជូនគ្នាទៅវិញទៅមកបានយ៉ាងល្អជាងក្នុងដំណើរការរៀនសាឡើងវិញសម្រាប់ឱ្យការប្រឡង។ ពីព្រោះមិត្ត Phú Hưng សព្វថ្ងៃស្នាក់នៅអន្តេវាសិក ទើបបន្ទាប់ពីម៉ោងរៀនចប់ ពួកប្អូនតែងនៅវិញក្នុដើម្បីដោះដូរមេរៀនឬក៏រៀនតាមបណ្តាញ Online ជាដើម។​ ខ្លួនប្អូនផ្ទាល់ ក្រៅពីវិញ្ញាសាធម្មជាតិ ប្អូនថែមទាំងរៀនពូកែខាងវិញ្ញាសាសង្គមទៀតផង ដូច្នេះហើយ ទើបអាចជួយបង្រៀនរៀសាឡើងវិញបន្ថែឱ្យមិត្តភក្តិ” Tấn Hưng និយាយបែបនេះ។

ទោះបីជាពេលវេលានៅជាមួយគ្នាមិនយូរប៉ុន្មាន ក៏ប៉ុន្តែការខិតខំប្រឹងប្រែងដើម្បីសម្រេចបានលទ្ធផលគួរឱ្យកោតសរសើរក្នុងការសិក្សារបស់ពួកគេបានក្លាយជាចំណងមិត្តភាពកាន់តែរឹតបន្តឹងថែមទៀត ជួយឱ្យពួកគេទាំងពីរនាក់មានការវិវឌ្ឍខ្លួនក្នុងការគិតគូក៏ដូចជាការណែនាំ កំណត់ទិសដៅសម្រាប់អនាគតរបស់ខ្លួន។

Phú Hưng បាននិយាយប្រាប់ថា៖ “បន្ទាប់ពីម៉ោងរៀន ពួកប្អូនរួមគ្នាសិក្សាភាសាជប៉ុន (Tiếng Nhật) បន្ថែម​ដោយគិតជាមុនថាពេលដែលប្រឡងបញ្ចប់ការសិក្សាកាលណានឹងទៅសិក្សាបន្តនៅប្រទេសជប៉ុន (Nhật Bản)។ នេះជាការសម្រេចចិត្តដ៏សំខាន់មួយដែលពួកប្អូនចាំបាច់ត្រូវរិះគិតពិចារណាឱ្យបានល្អិតល្អន់នឹងទទួលបានការគំទ្រអំពីគ្រួសារផងដែរ។ ចំែណែកទិសដៅសម្រាប់ពេលបច្ចុប្បន្នវិញ នាក់ទាំងពីរតែងជួយលើកទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីទទួលបានស្នាដៃល្អសម្រាប់ឱសម័យប្រឡងសិស្សពូកែនាពេលខាងមុខនេះ។ នោះគឺប្រភពកម្លាំងដើម្បីពួកប្អូនមានការជឿនលឿនថែមទៀត”។

Tấn Hưng (ខាងឆ្វេង) និង ភូហឹងតែងបង្កភាពស្និទ្ធស្នាលជាមួយគ្នាក្នុងការរៀនសូត្រ។

និយាយអំពីសិស្សទាំងពីរនាក់នេះ អ្នកគ្រូ Danh Thị Chi អនុលេខាសម្ព័ន្ធយុវជនសាលា បានសើ្ងចសរសើរថា៖ "ចំណុចពិសេសរបស់សិស្សទាំងពីររូបនេះ គឺនាក់ទាំងពីរបានបញ្ជាក់ការសិក្សារៀនសូត្ររបស់ខ្លួនចាត់ទុកដូចជា “ការប្ររត់ប្រណាំង” ហើយខិតខំប្រឹងអស់ពីសមត្ថភាព និងប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅកាន់ព្រត្រទៀតផង។ ដោយសារតែមានស្មារតីក្នុងការឆ្លងកាតរាល់ឧបស័គ្គទាំងនេះហើយទើបជួយឱ្យពួកប្អូនក្លាយជាសិស្សពូកែប្រចាំសាលា។ សម្រាប់សិស្សថ្នាក់ទី១១C3 នេះក៏មានយ៉ាងច្រើនប្អូនៗសិស្សានុសិស្សដទៃទៀតបានរួមគ្នាឈានឆ្ពោះទៅមុខ ពួកប្អូនម្នាក់ៗមានជំនាញពូកែរៀងៗខ្លួននឹងអាចចាប់គ្នាជាដៃគូទៀតផង”៕

 

Yến Nhi - Hữu Nghĩa

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក