ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 21:55:02

អភិរក្សវប្បធម៌ Khmer ផ្តើមពីភាសានិងអក្សសាស្ត្រ

ភាសានិងអក្សរសាស្រ្តគឺជាដួងប្រលឹងរបស់គ្រប់បណ្តាជនជាតិ ជាឧបករដ៏ចម្បងសម្រាប់ឱ្យការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ។

ការតុបតែងតារាងតួព្យញ្ចនៈ Khmer ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក៏បានជួយឱ្យប្អូនៗក្តាប់បានយ៉ាងច្បាស់ខាងភាសា Khmer។

ប៉ុន្មានឆ្នាំកន្លងមកនេះ ទន្ទឹមជាមួយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋស្តីពីសកម្មភាពនៃការអភិរក្សនូវភាសា និង អក្សរសាស្ត្រ មានដូចជាការចាត់តាំងបើកថ្នាក់រៀននិងបង្រៀនអក្សរ Khmer នារដូវវិស្សមកាលជារៀងរាល់ឆ្នាំនៅតាមគ្រប់បណ្តាវត្ត សាលាទានលើភូមិសាស្ត្រខេត្ត... បងប្អូនជនរួមជាតិតែងរិះរកគ្របវិធីសាស្ត្រដើម្បីនាំយកនូវភាសានិងអក្សរសាស្ត្ររបស់ជាតិខ្លួនដល់ឱកាន់តែចូលជិតមហាជននិយាយរួម និងសហគម Khmer និយាយដោយ ឡែក ជាពិសេសបញ្ញវន្តកូន Khmer ជំនាន់ក្រោយ។

ឈុតសម្តែងរបាំ ក្រោមចំណងជើង “អភិរក្សភាសា khmer) របស់ក្រុមសិល្បៈ Khmer ខេត្តបានរួមចំណែកក្នុងការនាំយកនូវភាសានិងអក្សរសាស្ត្រខ្មែរឱ្យកាន់តែចូលជិតមហាជនថែមទៀត។

និយាយពីការអភិរក្សភាសានិងអក្សរសាស្ត្រ Khmer  លោក Hữu Trung ប្រធានក្រុមសិល្បៈ Khmer ខេត្ត ឱ្យដឹង៖ សម្រាប់ខាងភាសានិងអក្សរសាស្ត្ររបស់ជនរួមជាតិភាគតិចនៅ Việt Nam និយាយរួម សហគម Khmer និយាយដោយឡែក គឺជាបញ្ហាដ៏សំខាន់ខ្លាំងណាស់ បង្កើតបាននូវផលិផលដែលភ្ជាប់ដោយតម្លៃវប្បធម៌ខាងសម្ភារៈនិងស្មារតី រួមចំណែកបង្កើនបាននូវឃ្លាំងវប្បធម៌សម្ភារៈនិងអរូបិយ បង្ហាញយ៉ាងច្បាស់អំពីលក្ខណៈវប្បធម៌របស់សហគមបណ្តាជនជាតិ Việt Nam។ អាស្រ័យដូច្នេះហើយ ដើម្បីរួមចំណែកក្នុងការអភិរក្សភាសានិងអក្សរសាស្រ្ត Khmer នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងថ្មីៗនេះ យើងខ្ញុំក៏បាននិពន្ធនិងរៀបរៀងកម្មវិធីសិល្បៈចម្រៀងរបាំ Khmer ក្រោមចំណងជើង អភិរក្សភាសា Khmer ដើម្បីឧទ្ទេសនាមនូវភាសាជាតិជូនដល់មហាជនទាំង ឡាយ។

រយៈពេលកន្លង ក្នុងចំណោមអ្នកភារៈសាសនាគ្រប់រូបរួមទាំងវត្តអារាមផងដែរបានរួមចំណែកយ៉ាងសកម្មសម្រាប់ក្នុងការអភិរក្សនិងពង្រីកខាងភាសានិងអក្សរសាស្ត្រ Khmer។

នាឱកាសបុណ្យចូលឆ្នាំថ្មី នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình ក្រៅពីការរៀបចំតុបតែងដើម្បីទទួលឆ្នាំថ្មី វត្តថែមទាំងមានរៀបចំក្តារខឿនរចនាព្យញ្ចនៈ Khmer ទាំង៣៣តួ ព្រមទាំងស្រះពេញតួនិងស្រះនិស្ស័យ Khmer ជាដើមសម្រាប់អ្នកផងទាំងពួងងាយស្រួលក្នុងការសម្គាល់។ “មូលដ្ឋហេតុដែលអាត្មារៀបចំតុបតែងតារាងព្យញ្ចនៈ Khmer ក្នុងបុណ្យចូលឆ្នាំថ្មី ពីព្រោះនេះជាឱកាសដែលមាមីងពុទ្ធបរិស័ទបានមកជួបជុំគ្នាច្រើនកុះករ ជាពិសេសប្អូនៗសិស្សានុសិស្ស។ ក្រៅពីចូលរួមសប្បាយថ្ងៃបុណ្យ ប្អូនៗថែមទាំងមានលក្ខណៈស្វែងយល់ពីតួអក្សរសាស្ត្រ Khmer ទៀតផង ផ្តើមពីនោះដើម្បីរៀនបានពូកែថែមទៀត។ ជាពិសេស សម្រាប់ឱ្យការរៀនអក្សរខ្មែរនារដូវវិស្សកាលឆ្នាំ២០២៥នេះតែម្តង” ព្រះតេជគុណ Hữu Nhiều ចៅអធិការវត្ត ជ្រុងខ្មែរ (Rạch Giồng) មានសង្ឃដីការបែបនេះ។

ប៉ុន្មានឆ្នាំកន្លងមកនេះ សកម្មភាពនៃការអភិរក្សភាសានិងអក្សរសាស្ត្រ Khmer លើភូមិសាស្ត្រខេត្តតែងទទួលបានការយកចិត្តទុកដាក់អំពីបក្សនិងរដ្ឋ។ ក្នុងនោះ កាសែត Cà Mau ទ្វេភាសាក៏ជាប្រព័ន្ធសារព័ត៌មានដ៏ស្របច្បាប់ រួមចំណែកនាំយកនូវភាសានិងអក្សរសាស្ត្រ Khmer ដល់តាមតំបន់ជនរួមជាតិ។

ការអភិរក្សភាសានិងអក្សរសាស្ត្រ Khmer និយាយដោយឡែក គឺមិនមែនជាភារកិច្ចសម្រាប់បុគ្គលណាម្នាក់នោះទេ វាជាទង្វើដែលពួគយើងរាល់គ្នាចាំបាច់ត្រូវមានភារកិច្ចទទួលខុសត្រូវក្នុងការថែរក្សានិងអភិរក្ស។ ជាពិសេសបញ្ញវន្តជំនាន់ក្រោយ ភារកិច្ចទទួលខុសត្រូវកាន់តែធ្ងន់ធ្ងរនិងឧត្តុង្គឧត្តមថែមទៀតខណៈពេលដែលបញ្ញវន្តជំនាន់ក្រោយកំពុងជាអ្នកស្នងបន្តដោយផ្ទាល់៕

 

Danh Điệp

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក