ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:13

យុទ្ធជនអ្នកផ្តល់សារដ៏ជំនាញ

អនុសេនីយ៍ទោ Lý Phước Lợi (អាយុ២៥ឆ្នាំ ជាជនជាតិ Hoa) ជាងជួសជុលវិទ្យុនិងទូរទស្សន៍អាគ្គីសនីយ៍នៅកងសេនាធំផ្នែកខាងផ្តល់សារនៃការិយាល័យសេនាធិការ បញ្ជាការដ្ឋានកង​ទ័ពខេត្ត គឺជាមុខសញ្ញាមួយក្នុងចំណោម១៩មុខសញ្ញាដែលត្រូវបានសម្ព័ន្ធយុវជនខេត្តលើកសរសើរជាយុវជនឆ្នើមធ្វើតាមគំរូអ៊ំក្នុងឆ្នាំ២០២៥។ “កិត្តិយស និងមោទនភាពដ៏ក្រៃលែងទៀតនោះគឺខណៈពេលដែលខ្លួនបានតំណាងឱ្យយុវជនកងទ័ពដែលបានលើកសរសើរ ខ្ញុំគិតថា ខ្លួនត្រូវតែខិតខំតស៊ូថែមទៀតក្នុងការសិក្សារៀនសូត្រ ធ្វើការដើម្បីសក្តិសមជាមួយកិត្តិនាមនេះ” អនុសេនីយ៍ទោ Lý Phước Lợi បានចែករំលែកបែបនេះ។

កងសេនាធំផ្នែកខាងផ្តល់សារអនុវត្តភារកិច្ចដ៏ចម្បងក្នុងការទាក់ទងជាប្រចាំ​សម្រាប់បម្រើភារកិច្ចហ្វឹកហាត់ ត្រៀមស្មារតីប្រយុទ្ធ និងសកម្មភាពជាទៀងទាត់របស់ថ្នាក់ដឹកនាំ និងភ្នាក់ងារ។ អនុវត្តភារកិច្ចការងារដែលបានប្រគល់ជូន ផ្តើមពីមុខងារជាជាងជួសជុលវិទ្យុទូរស្សន៍អាគ្គីសនីយ៍ដែលត្រូវបានបណ្តុះបណ្តាលជាមូលដ្ឋាន បូករួមនឹងការឧស្សាហ៍ព្យាយាម សិក្សាស្រាវជ្រាវរបស់ខ្លួន បងឡើយសន្សឹមៗក៏ធ្វើម្ចាស់ការបានយ៉ាងស្ទាត់ជំនាញខាងបច្ចេកទេស ដោយធានាសុវត្ថិភាពដាច់ខាតក្នុងពេលបំពេញភារកិច្ចការងារ។ ទន្ទឹមនឹងនោះ សូមចូលរួមជួសជុល កែសម្រួលរាល់បណ្តាឧបករណ៍ព័ត៌មានដែលខូចខាតទៀត ផង។

អនុសេនីយ៍ទោ Lý Phước Lợi ក្នុងពេលមួយថ្ងៃត្រូវបានសម្ព័ន្ធយុវជនខេត្តលើកសរសើរជាយុវជនឆ្នើមដែលធ្វើតាមគំរូអ៊ំក្នុងឆ្នាំ២០២៥ទៀតផង។

អនុសេនីយ៍ទោ Lý Phước Lợi ចែករំលែក៖ “ខ្ញុំតែងខិតខំព្យាយាមបង្កើនសមត្ថភាព និងតួនាទីរបស់ខ្លួន មានការប្រុងប្រយ័ត្ន និងម៉ឺងម៉ាត់ជាទីបំផុតក្នុងការងារ ដើម្បីសម្រេចភារកិច្ចខាងមុខជំនាញ។ ធានាការប្រាស្រ័យទាក់ទងជាប្រចាំ ជំនះរាល់ឧប្បត្តិហេតុព័ត៌មាន និងធានាការទំនាក់ទំនងបានយ៉ាងរលូនក្នុងសេវាព័ត៌មាននៅបញ្ជាការដ្ឋានកងទ័ពខេត្ត បម្រើក្នុងសមយុទ្ធ និងត្រៀមស្មារតីក្នុងការប្រយុទ្ធ”។

ក្នុងពេលបំពេញការងារ ជាមួយមុខវិជ្ជាជំនាញរបស់ខ្លួន រួមទាំងស្មារតីទទួលខុសត្រូវក្នុងការងារ ទើបអនុសេនីយ៍ទោ Lý Phước Lợi តែងបានមេបញ្ជាការរបស់អង្គភាពជឿទុកចិត្ត និងប្រគល់ភារកិច្ចដ៏សំខាន់ៗដែលមានខ្លឹមសារថ្មីៗនិងដ៏លំបាកទៀតផង។ ប្រឈមមុខនឹងការលំបាក បងក៏មិនរាថយជាដាច់ ខាត តែងចាត់ទុកវាជាឱកាស ជាលក្ខណៈដ៏ល្អមួយ និងជាកម្លាំងចិត្តសម្រាប់ខ្លួនក្នុងការសិក្សារៀនសូត្រ និងខិតខំបន្ថែមទៀត។ ផ្តើមពីនោះ អនុសេនីយ៍ទោ Lợi ថែមទាំងខិតខំរៀនសូត្រដើម្បីលើកម្ពស់ចំណេះដឹងសម្រាប់រាល់គ្រប់វិស័យកិច្ចការងារជំនាញរបស់ខ្លួន។

អនុសេនីយ៍ទោ Lợi បានចែករំលែកទៀតថា៖ “ខ្ញុំតែងខិតខំតស៊ូដើម្បីក្លាយជាយុទ្ធជនផ្នែកខាងព័ត៌មានដ៏ល្អ និងជំនាញមួយរូប ពូកែខាងយុទ្ធសាស្ត្រផង ដែរ។​ អាស្រ័យដូច្នេះហើយ​ ទើបខ្ញុំតែងឧស្សាហ៍ស្រាវជ្រាវ និងបន្តធ្វើបច្ចុប្បន្នភាពខាងចំណេះដឹងរបស់ខ្លួនជាប្រចាំ ដើម្បីប្រើប្រាស់មធ្យោបាយបច្ចេកទេសខ្ពស់ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ធានាការទំនាក់ទំនងបម្រើការងារបង្ការ ទប់ទល់ ជំនះផលវិបាកនៃគ្រោះធម្មជាតិ ការងារស្វែងរក និងជួយ សង្គ្រោះ ព្រមទាំងរាល់ភារកិច្ចផ្សេងៗទៀតផង”។

លើសពីនោះ អនុសេនីយ៍ទោ Lợi ថែមទាំងធានាយ៉ាងម៉ឺងម៉ាត់ខាងបច្ចេកទេស និងរាល់ឧបករណ៍របស់អង្គភាពផងដែរ។ បង្កើត និងបំពេញផែនការឯកទេសសម្រាប់ការរក្សាទុក និងធានាបាននូវឧបករណ៍សម្រាប់បម្រើបបញ្ជាការ។ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីបំពេញការងារប្រកបដោយភាពជោគជ័យល្អយោងទៅតាមមុខងារ និងជំនាញរបស់ខ្លួន។

ក្នុងរាល់ភារកិច្ចការងារជំនាញរបស់ខ្លួន អនុសេនីយ៍ទោ Lý Phước Lợi តែងមានការម៉ឺងមាត់និងប្រុងប្រយ័ត្នជាដាច់ខាត ដើម្បីសម្រេចជោគជ័យនូវរាល់កិច្ចការងារដែលបានប្រគល់ជូន។

សកម្មចូលរួមកសាងទម្រង់នៃការច្នៃប្រតិដ្ឋផ្នែកខាងបច្ចេកទេស សម្រាប់ខ្លួនបងបផ្ទាល់រួមជាមួយប្រធានក្រុមខាងបច្ចេកទេសរបស់អង្គភាពក៏មានផ្នតើគំនិតក្នុងការកែច្នៃ “បង្កូលប្រព័ន្ធរលកវិទ្យុនិងទូរទស្សន៍យ៉ាងខ្លីបំផុត” ដែលត្រូបានបញ្ជាករដ្ឋានកងទ័ពខេត្តផ្តល់ប័ណ្ណទទួលស្គាល់ស្តីពីទម្រង់នៃការច្នៃប្រ តិដ្ឋក្នុងឆ្នាំ២០២៤ទៀតផង។

ក្នុងកិច្ចការងារប្រចាំថ្ងៃ អនុសេនីយ៍ទោ Lý Phước Lợi តែងបង្កភាពស្និទ្ធស្នាល ទំនាក់ទំនង ផ្សារភ្ជាប់ រុះរាយជាមួយសមូហភាពស្ថាប័ន អង្គភាព និងទំនាក់ទំនងសាមគ្គី ជិតស្និទ្ធជាមួយប្រជាជន លត់ដំកាយសប្បទា កសាងមនោគមវិជ្ជានយោបាយ និងឆន្ទៈដ៏ខ្ជាប់ខ្ជួន ព្រមទាំងខិតខំសិក្សារៀនសូត្រ និង​អនុវត្ត​តាម​មនោគមវិជ្ជា សីលធម៌ និង​រចនាបថ​ ​Hồ Chí Minh។

ជាមួយការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងឆ្នាំ២០២៤ អនុសេនីយ៍ទោ Lý Phước Lợi ក៏ទទួលបានកិត្តិនាមជាយុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន ព្រមទាំងបក្ខជនសម្រេចភារកិច្ចដ៏ឆ្នើម និងក្នុងឆ្នាម២០២៥ បងថែមទាំងទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តទៀតផង៕

 

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក