ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:37

លះបង់កម្លាំងវ័យក្មេងដើម្បីកសាងមាតុភូមិ

អស់ពីចិត្តជាមួយសកម្មភាពការងារសម្ព័ន្ធយុវជននិងការច្នៃប្រតិដ្ឋក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន បងស្រី Danh Thị Mị លេខាសម្ព័ន្ធយុវជនឃុំ Khánh Hoà ស្រុក U Minh ក៏បានបំផុសស្មារតី “មិនចាំបាច់យុវជនមាន អ្វីដែលលំបាកគឺមានយុវជន” សម្រាប់សមាជិកសម្ព័ន្ធយុវជនទាំងឡាយគ្រប់រូប។ អាស្រ័យបែបនេះហើយ ទើបប្រពៃណីសម្ព័ន្ធយុវជននៅភូមិភាគមានភាពរីកចម្រើន រួមចំណែកយ៉ាងសំខាន់សម្រាប់លទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កសាងជនបទថ្មីមួយថ្ងៃកាន់តែផ្លាស់ប្តូរ។

បងស្រី Danh Thị Mị ទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តក្នុង​ឱកាសមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្ត Cà Mau លើកទី៤ ឆ្នាំ២០២៤។

ដោយមាននិស្ស័យផ្សារភ្ជាប់ជាមួយការងារសម្ព័ន្ធយុវជនតាំងពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០១៨ បងស្រី Mị ក៏ត្រូវបានតែងតាំងជាលេខាសម្ព័ន្ធយុវជនឃុំ។​ ដោយតួនាទីជាមេដឹកនាំរបស់សម្ព័ន្ធយុវជន បងស្រីរួមជាមួយគណៈប្រតិបត្តិការនៃសម្ព័ន្ធយុវជនឃុំផ្សព្វផ្សាយអនុវត្តយ៉ាងទូលំទូលាយស្តីពីបណ្តាកម្មវិធីសកម្មភាព និងប្រពៃណីរបស់សមាគមសម្ព័ន្ធយុវជននៅភូមិភាគ។ បងស្រី Mị ចែករំលែក៖ ខណៈពេលនោះ ខ្ញុំយល់ថាត្រូវមានការជំហរមុខ ខិតខំសិក្សារៀនសូត្រ លើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនដើម្បីធ្វើជាគំរូ ទាក់ទាញសមាជិកសម្ព័ន្ធយុវជនទាំងឡាយលើភូមិសាស្ត្រឃុំចូលរួមរាល់គ្រប់បណ្តាប្រពៃណី រួមគ្នាពង្រឹងសម្ព័ន្ធយុវជនឱ្យកាន់តែរឹងមាំថែមទៀត។

ដោយមានសមាជិកទាំងអស់ចំនួន២២៧រូបកំពុងសកម្មភាពនៅតាម៩សាខា សម្ព័ន្ធយុវជនឃុំ Khánh Hoà បានកត់ត្រាក្នុងរាល់សកម្មភាពនិងប្រពៃណីយុវជន។ បងស្រី Mị ក្តាប់បានច្បាស់នូវរាល់បណ្តាខ្លឹមសារជាក់ស្តែង និងមានអត្ថន័យ សមស្របជាមួយភារកិច្ចនយោបាយរបស់ភូមិភាគដើម្បីផ្សព្វផ្សាយអនុវត្ត មានដូចជា៖ កសាងនិងឱ្យរតម្លៃនៃទម្រង់យុវជន Việt Namក្នុងសម័យទំនើប “កម្មវិធីលត់ដំសមាជិកសម្ព័ន្ធយុវជន” និង​ “ដំណឹងល្អប្រចាំថ្ងៃ” ព្រមទាំង “មួយសប្តាហ៍មានមួយអត្ថបទយ៉ាងល្អ” ប្រពៃណី “យុវជនច្នៃប្រតិដ្ឋ និងផ្តើមអាជីព” “គំនិតច្នៃប្រតិដ្ឋ” លើកកម្ពស់ចំណេះវិជ្ជាខាងភាសាអង់គ្លេសជូនយុវជននិងកុមារ” “បង្កើនការលត់ដំឥរិយាបទ អនុវត្តបែបបទនៃសកម្មភាពកម្មាភិបាលសម្ព័ន្ធយុវជន” និទាឃរដូវសម្រាប់ប្អូនៗកុមារ” និង​ “ក្លឹបយុវជនស្វ័យត្ន” ព្រមទាំង “សម្ព័ន្ធយុវជនមូលដ្ឋានម្ចាស់ការទាំង៣ចំណុច”...។

ក្នុងដំណើរការជាមេដឹកនាំ បងស្រី Mị តែងស្វែងយល់អំពីគោលបំណងប្រថ្នា និងភាពអន់ខ្សោយ ព្រមទាំងរាល់បញ្ហាលំបាករបស់សម្ព័ន្ធយុវជន។ ផ្តើមពីនោះ កសាងវិធីសាស្ត្រសម្រាប់ចាត់តាំងរាល់សកម្មភាព ជំនួយការយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព។ ដើម្បីប្រមូលផ្តុំ សាមគ្គីសម្ព័ន្ធយុវជន ជាពិសេសយុវជនជាជនជាតិភាគតិចលើភូមិសាស្ត្រឃុំតំណាក់កាល២០១៩-២០២៤ បងស្រី Mị រួមជាមួយគណៈប្រតិបត្តិការនៃសម្ព័ន្ធយុវជនឃុំបានបញ្ចូលសមាជិកសម្ព័ន្ធយុវជនថ្មីដែលជាជនជាតិ Khmer ឆ្នើមលើភូមិសាស្ត្រភូមិលេខ៦។ ស្របឱកាសនោះ បងស្រីក៏ទទួលតួនាទីមុខងារគ្រប់គ្រងរក្សាសិទ្ធិនិងផលប្រយោជន៍យ៉ាងស្របច្បាប់របស់យុវជនទាំងឡាយ ជាស្ពានតភ្ជាប់រវាងសមាជិកយុវជនជាមួយនិងអង្គការចាត់តាំងសម្ព័ន្ធ។

សព្វថ្ងៃ បងស្រី Danh Thị Mị រួមជាមួយបណ្តាអង្គភាពនានា ព្រមទាំងអង្គការចាត់តាំងនយោបាយភូមិភាគរួមកម្លាំងអនុវត្តកម្មវិធីលំបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។

ក្រៅពីនោះ បងស្រី Mị ថែមទាំងចាត់តាំងរាល់បណ្តាកម្មវិធីស្ម័គ្រចិត្ត ដូចជា៖ អនាម័យបរិស្ថាន ដាំផ្កាលម្អតាមដងផ្លូវលើភូមិសាស្ត្រ ជំនួយឧបត្ថម្ភបងប្អូនប្រជាជនចូលរួមទប់ទំនុបឃាំង​និងដាំដើមស្មែការពារករណីបាក់រលេះដី ធ្វើអនាម័យ រៀបចំកែលម្អតំបន់លេងកម្សាន្តនៅតាមបណ្តាសាលាមតេយ្យ ព្រមទាំងឧបត្ថម្ភប្អូនៗជួបលំបាក និងប្អូនៗដែលមានសាច់ញាតិស្លាប់បាត់បង់ជីវិតដោយគ្រោះជំងឺអាសន្នរោគ Covid-19​ និងសាកសួរសុខទុក្ខ ពិនិត្យព្យាបាលជំងឺនិងផ្តល់ឱសថដោយមិនគិតប្រាក់ ព្រមទាំងអនុវត្តយុទ្ធនាការ៖ ផ្កាក្ងោកក្រហម សម័យឈប់សម្រាកព័ណ៌ក្រហម យាត្រាទ័ពព័ណ៌បៃតង ទម្រង់ “បង្កូលភ្លើងរីកផ្កា” ព្រមទាំងចាត់តាំងមហោស្រពកីឡាកម្សាន្តសប្បាយជាមួយល្បែងប្រជាប្រិយជាច្រើនប្រភេទ រួមទាំងសកម្មភាពនៃក្លឹបចម្រៀងយុវជនស្រុកស្រែ និងរត់ Olympic ចម្ងាយ១.០០០ជំហានប្រចាំថ្ងៃ ព្រមទាំងអនុវត្តទម្រង់ដងផ្លូវយុវជនរួមចំណែកកសាងជនបទថ្មីកម្រិតខ្ពស់ សួនចម្ការបណ្តុះពូជយុវជន សាកសួរសុខទុក្ខ និងជូនអំណោយគ្រួសារក្រីក្រ គ្រួសារគោលនយោបាយលើភូមិសាស្ត្រ។ល។ ផ្តើមពីបណ្តាសកម្មភាពទាំងនេះ អាវព័ណ៌បៃតងស្ម័គ្រចិត្តនៃយុវជនឃុំ Khánh Hoà ក៏គ្របដណ្តប់ជិតតំបន់ភូមិស្រុក បង្កើតបាននូវចំណាប់អារម្មណ៍យ៉ាងល្អអស្ចារ្យក្នុងសន្តានចិត្តបងប្អូនប្រជាជន។

បងស្រី Mị ចែករំលែក៖ ប្រការដែលខ្ញុំយកចិត្តទុកដាក់ជាងគេនោះគឺការចូលរួមសកម្មភាពការងារសម្ព័ន្ធយុវជន ដោយខ្លួនបានលះបង់ដើម្បីប្រពៃណីនៃការស្ម័គ្រចិត្ត និងសកម្មភាពសន្តិសុខសង្គមទៀតផង។ រយៈពេលកន្លង មានយ៉ាងច្រើនសំណង់ និងភារកិច្ចការងាសង្គមតែងបានសម្ព័ន្ធយុវជនឃុំផ្សព្វផ្សាយអនុវត្តយ៉ាងមានប្រសិទ្ធភាព រួមចំណែកធ្វើឱ្យផ្លាស់ប្តូរសម្រាប់ជនបទនៅភូមិភាគ។ បានឃើញមាតុភូមិកាន់តែមានការផ្លាស់ប្តូរ  ខ្ញុំក៏កាន់តែមានទំនុកចិត្តដើម្បីបន្តលះបង់ និងខិតខំប្រឹងប្រែងសម្រេចនូវរាល់ភារកិច្ចរបស់កម្មាភិបាលសម្ព័ន្ធយុវជន និងបក្ខជន។

បងស្រី Mị មានកិត្តិយបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការបក្សខេត្ត ព្រមទាំងប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទៀតផង៕

 

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក