ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:16

ទឹកចិត្តរបស់លោក Muôn

ថ្វីត្បិតតែខ្លួនបានចូលនិវត្តន៍ តែលោកអ៊ំ Hà Văn Muôn អតីតអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ស្រុក Trần Văn Thời តែងចិត្តមួយថ្លើមមួយដើមតាមគោមាគ៌ារបស់បក្ស ខ្នះខ្នែងជួយមាមីងបងប្អូនជនរួមជាតិ Khmer ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីរួចចាកក្រ។

លោកអ៊ំ Hà Văn Muôn តែងឱ្យបងប្អូន Khmer ក្រីក្រខ្ចីដីដើម្បីផលិត។

មកកាន់តំបន់ស្រុក Trần Văn Thời ​សាកសួរឈ្មោះលោកអ៊ំ Hà Văn Muôn នៅភូមិ Bình Minh 1 ឃុំ Trần Hợi ស្រុក Trần Văn Thời អ្នកណាក៏ស្គាល់ដែរ ពីព្រោះការរុះរាយនិងរាក់ទាករបស់លោកអ៊ំ។ បន្ទាប់ពីចូលនិវត្តន៍កាលពីឆ្នាំ២០១១ លោកអ៊ំក៏បានមាមីងបងប្អូនតែងតាំងធ្វើជាប្រធានសាខាសមាគមចាស់ព្រឹទ្ធាចារ្យរបស់ភូមិ Bình Minh 1។ ព្រមទាំងប្រធានគណៈកម្មការវត្ត Tam Hiệp ទៀតផង។ ទោះបីជាស្ថិតក្នុងតួនាទីណាក៏ដោយ លោកអ៊ំ Muôn តែងអស់ពីចិត្តជាមួយកិច្ចការងាររបស់ខ្លួន ដោយបំណងនិងបានរួមចំណែកកសាងជីវភាពសុខក្សេមក្សាន្តជូនបងប្អូនជនរួមជាតិ Khmer មួយថ្ងៃកាន់តែសម្បូរសប្បាយ និងជឿនលឿនឈ្មោះទៅមុុខ។

លោកអ៊ំ Muôn មានប្រសាសន៍៖ ទោះបីជាខ្លួនចូលនិវត្តន៍ក្តី ខ្លួននូវតែមានភារកិច្ចទទួលខុសត្រូវរបស់ខ្លួនជាមួយគ្រួសារនិងសង្គមជានិច្ច។ រាល់កិច្ចការងារនៅភូមិក៏ដូចជានៅវត្តក្តី ខ្ញុំគិតថា បងប្អូនជនរួមជាតិ Khmer នូវមានការជួបលំបាកខ្លាំង។ អាស្រ័យដូច្នេះហើយ ខ្ញុំជំនួយឧបត្ថម្ភពួកគាត់អំពីរបៀបរកស៊ីយោងទៅតាមសមត្ថភាពរបស់ខ្លួនដោយឱ្យខ្ចីដីដាំបន្លែ ជំនួយពួកគាត់មានដើមទុនដើម្បីពង្រីកការងាររកស៊ី ផ្តើមពីនោះ​មានលក្ខណៈឈានឡើងរួចចាកក្រ អាចម្ចាស់ការបានខាងវិស័យសេដ្ឋកិច្ច។

ដោយមានផ្ទៃដីស្រែចំនួន២ហិកតា និងដីចម្ការ២ហិកតាផងដែរ លោកអ៊ំមួងក៏បានឱ្យគ្រួសារក្រនិងក្បែរបន្ទាត់ក្រជាច្រើនដែលគ្នាមដីផលិតសម្រាប់ដាំ ពោតបារាំង និងដាំបន្លែតាមស្រែ។ល។ ពេលដែលពោតបារាំងបានថ្លៃ បណ្តាគ្រួសារ Khmer ជាច្រើនបានប្រមូលផល ព្រមទាំងមានប្រាក់សម្រាប់សង់ផ្ទះនិងអភិវឌ្ឍណ៍ទម្រង់សេដ្ឋកិច្ចតាមបែបថ្មីទៀតផង។ មិនតែប៉ុណ្ណោះថែមទាំងមានគ្រួសារមួយចំនួនមានលក្ខណៈឈានឡើងរួចចាកក្រ ឈានឡើងក្លាយជាអ្នមានប្រជាប្រិយនៅភូមិភាគទៀតផង។

ក្រៅពីឧបត្ថម្ភបងប្អូនជនរួមជាតិ Khmer លើភូមិសាស្ត្រឃុុំអំពីរបៀបរកស៊ី លោកអ៊ំ Muôn ថែមទាំងផ្តល់ដំបូន្មានលើកទឹកចិត្តបងប្អូនជនរួមជាតិទាំងឡាយក្នុងភូមិឱ្យអនុវត្តល្អ រស់នៅល្អជាតិ ល្អសាសនា។ នាឱកាសថ្ងៃបុណ្យទានប្រពៃណីដែលបានប្រព្រឹត្តិឡើងនៅក្នុងវត្ត លោកអ៊ំ Muôn រួមជាមួយអ្នកមុខអ្នកការទាំងឡាយតែងចលនាផ្សព្វផ្សាយតាមគន្លងធម៌ព្រះ រួមទាំងបណ្តាប្រធានបទដែលត្រូវបានគណៈជនជាតិខេត្ត (បច្ចុប្បន្នជាមន្ទីរជនជាតិនិងសាសនា) ហ្វឹកហ្វឺនកាលពីមុន ដើម្បីលើកយកមកផ្សព្វផ្សាយឡើងវិញអំពីវិធានការនិងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់រដ្ឋជូនមាមីងបងប្អូន។

លោកអ៊ំ Muôn ចែករំលែក៖ មាមីងបងប្អូនប្រមូលផ្តុំតែក្នុងឱកាសបុណ្យទាននៅវត្ត ម៉្លេះហើយ ក៏ជាឱកាសសម្រាប់យើងផ្សព្វផ្សាយអំពីគោលនយោបាយឱ្យមានការស៊ីជម្រៅក្នុងជនរួមជាតិ Khmer ផងដែរ ដើម្បីពួកគាត់យល់បានកាន់តែច្បាស់ថែមទៀត។​ ខ្លួនខ្ញុំផ្ទាល់ រួមជាមួយព្រះសង្ឃតែងខិតខំអភិរក្សនូវភាសានិងវប្បធម៌ Khmer ដោយច្រើនវិធីសាស្ត្រ បន្តបើកថ្នាក់បង្រៀនអក្សរ Khmer និងចង្វាក់រាំប្រពៃណី ចម្រៀងប្រជាប្រិយជាដើមជូនប្អូនៗកូនក្មួយទៀតផង។ ដោយយល់ច្បាស់ខាងវិស័យសិក្សាអប់រំថាជាបញ្ហាដ៏សំខាន់ផងនោះ ទើបខ្ញុំជំរុញទឹកចិត្តឪពុកម្តាយសិស្សទាំងឡាយដើម្បីឱ្យកូនៗរបស់ខ្លួនបានសិក្សារៀនសូត្រដល់ទីបញ្ចប់ ដើម្បីអនាគតមានការងារធ្វើនឹងនរ មិនបង្កើតភាពលំបាកដល់គ្រួសារនិងភូមិស្រុក។

សព្វថ្ងៃ លោកអ៊ំ Muôn គឺជាអាសយដ្ឋានខាងទំនុកចិត្តសម្រាប់បងប្អូន Khmer ជួបលំបាកស្វែករកខណៈពេលដែលមានតម្រូវការជួយឧបត្ថម្ភ។ ពីព្រោះលោកអ៊ំតែងជួយអស់ពីចិត្តសម្រាប់មាមីងបងប្អូនតាមដែលខ្លួនអាចធ្វើបាន។ លោកអ៊ំមួងតែងគិតថា​ មនុស្សល្អត្រូវ មានការចូលរួមចំណែកកសាងសង្គម ជនរួមជាតិ Khmer មានសមត្ថភាពត្រូវចេះជួយ Khmer ដូចគ្នាដើម្បីរួមគ្នាឈានឡើង។ អាស្រ័យការផ្សព្វផ្សាយរបស់លោកអ៊ំមួងសម្រាប់អ្នករាល់គ្នាបែបនេះហើយ ទើបងប្អូនជនរួមនជាតិ Khmer ទាំងឡាយនៅទីនេះមានការផ្លាស់ប្តូរគំនិត “រៀនសូត្រតិចតួច តែធ្វើបានច្រើន” ព្រមទាំងមិនរៀបអាពាហ៍ពិពាហ៍តាំងដែលខ្លួនមិនទាន់គ្រប់វ័យនោះទេ។ ពួកគេតែងខិតខំប្រកបរបររកស៊ី បង្កើនការផលិតដើម្បីឈាឡើងដោយខ្លួនឯង។

លោកអ៊ំ hà Văn Muôn ទទួលក្រុមដឹកនាំដែលបានអញ្ជើញមកសួរសុខទុក្ខ។ ទោះបីជាមានវ័យចាស់ជរាក្តី តែលោកអ៊ំតែងយកចិត្តទុកដាក់ស្តាប់និងធ្វើតាមគោលការណ៍ណែនាំអំពីគោលនយោបាយរបស់បក្សនិងរដ្ឋ ដើម្បីមានវិធីសាស្ត្រក្នុងផ្សព្វផ្សារជូនបងប្អូនជនរួមជាតិ​ Khmer នៅភូមិស្រុក។

លោក Nguyễn Hữu Khải អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Trần Hợi មានប្រសាសន៍៖ លោកពូមូងគឺជាអ្នកមានប្រជាប្រិយ ជាកម្មាភិបាលចូលនិវត្តន៍មួយរូបរបស់ឃុំ។ ទោះបីជាខ្លួនបានចូលនិវត្តន៍ក្តី តែលោកពូតែងខិតខំចូលរួមការងារផ្សេព្វផ្សាយ​ដាស់តឿនស្មារតីបងប្អូន Khmer ឱ្យសកម្មផ្លាស់ប្តូរគំនិត​និងខាងវិស័យសេដ្ឋកិច្ច ដើម្បីរួចចាកក្រ ពោលគឺមិនទន្ទឹងរង់ចាំជំនួយឧបត្ថម្ភរបស់រដ្ឋទៀតនោះទេ។ ប៉ុន្មានឆ្នាំកន្លងមកនេះ លោកពូមួងក៏បានឱ្យគ្រួសារក្រនិងក្បែរបន្ទាត់ក្រជាច្រើនក្នុងភូមិខ្ចីដីផលិត អាស្រ័យហេតុនេះហើយ អ្នកទាំងឡាយក៏មានលក្ខណៈឈានឡើង ព្រមទាំងមានដើមទុនសម្រាប់ប្រកបរបររកស៊ីនិងអភិវឌ្ឍទម្រង់ផលិតផ្សេងៗទៀត។ លោកអ៊ំ Muôn គឺជាមនុស្សដ៏សំខាន់មួយរូបក្នុងការបង្រៀនអក្សរ​ Khmer ជូនកូនក្មួយជនរួមជាតិ Khmer នៅភូមិភាគ។ គ្មានកន្លែងបង្រៀន លោកពូក៏ឱ្យខ្ចីផ្ទះ គ្មានសៀវភៅលោកពូក៏ស្ម័គ្រចិត្តសូមឱ្យ។ល។ ដើម្បីជនរួមជាតិ Khmer លោកពូតែងអស់ពីចិត្តជួយឧបត្ថម្ភ មិនដែលប្រកែកនោះទេ។ ស្មារតីនេះ បណ្តោយឱ្យអ្នករាល់គ្នាមានការគោរពស្រឡាញ់លោកពូយ៉ាងខ្លាំងណាស់ដែរ៕

 

Lam Khánh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក