ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:36

តួនាទីដ៏សំខាន់របស់អ្នកមានប្រជាប្រិយ

ជាមួយកិត្យានុភាព ពាក្យពេចន៍ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចក៏ក្លាយជាស្នូលនៃការប្រមូល សាមគ្គី បង្កើនកម្លាំងសហគមក្នុងជនរួមជាតិភាគតិច។ តួយ៉ាងដូចជាអ្នកមីង Trương Thị Thu Hà អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅឃុំ Khánh Lâm ស្រុក U Minh ជាឧទាហរណ៍។

អ្នកមីង Trương Thị Thu Hà ឧស្សាហ៍ព្យាយាមពលកម្ម និងកសាងសេដ្ឋកិច្ចគ្រួសារបានលំនឹងល្អទៀតផង។

ក្នុងចំណោមអ្នកមានប្រជាប្រិយ៣រូបក្នុងជនរួមជាតិភាគតិចរបស់ឃុំ Khánh Lâm អ្នកមីង​ Trương Thị Thu Hà ជាស្រ្តី Khmer តែម្នាក់គត់ អ្នកមីងទទួលតួនាទីមុខងារកាលពីឆ្នាំ២០១៩រហូតមកដល់សព្វថ្ងៃ។ “អ្នកមីង Hà ជាស្ត្រីមួយរូបដែលបានមាមីងបងប្អូន Khmer ក្នុងភូមិគោរពរាប់អាន និងជឿតាមជានិច្ច។ គ្រួសារអ្នកមីង Hà ក៏ជាគ្រួសារដែលធ្វើសេដ្ឋកិច្ចពូកែណាស់ដែរ ខ្លួនអ្នកមីងផ្ទាល់បានចូលរួមបំពេញការងាររបស់ភូមិយ៉ាងអស់ពីចិត្ត ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់បងប្អូនប្រជាជននៅភូមិភាគ ជាពិសេសបងប្អូនជនរួមជាតិ Khmer តែម្តង” លោក Lê Nhật Trường អនុប្រធានគណៈកម្មាធិការប្រជាជនឃុំបានវាយតម្លៃដូច្នេះ។

អ្នកមីង Danh Ngọc Bích ប្រធានភូមិលេខ១១ ចែករំលែក៖ “តាំងពីឆ្នាំ២០០៨ អ្នកមីង Hà ទទួលតួនាទីជាប្រធានសាខាសមាគមនារីភូមិរហូតមកទល់សព្វថ្ងៃ។ ជាមួយការខិតខំខ្នះខ្នែង​ភារកិច្ចទទួលខុសត្រូវ កិត្យានុភាព គំរូ អ្នកមីង Hà ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភីវឌ្ឍន៍យ៉ាងសកម្មរបស់បងប្អូនជនរួមជាតិភាគតិចរបស់ភូមិលេខ១១។ ក៏ផ្តើមពីការជំនួយឧបត្ថម្ភ ណែនាំរបស់អ្នកគ្រូហា កូនក្មួយជនរួមជាតិភាគតិចទាំងឡាយដូចរូបខ្ញុំបានចូលរួមសកម្មភាពការងារ សន្សឹមៗមានការវិវឌ្ឍ និងត្រូវបានមាមីងបងប្អូនជឿទុកចិត្តដូចសព្វថ្ងៃនេះឯង”។

អ្នកមីង Hà មានប្រសាសន៍៖ អ្វីដែលមានប្រយោជន៍ដល់មាមីងបងប្អូនគឺយើងត្រូវខិតខំធ្វើ។ គ្រាន់តែនិយាយអំពីការកាត់បន្ថយក្រ កាលពីមុនភូមិលេខ១១មាន៨៨គ្រួសារជនជាតិភាគតិច ដែលក្នុងនោះភាគច្រើនគឺជាគ្រួសារក្រីក្រ​ ប្រកៀកបន្ទាត់ក្រនិងគ្រួសារជួបលំបាក។ ចំណែកបច្ចុប្បន្ន នូវត្រឹមជាង១០គ្រួសារក្រប៉ុណ្ណោះ លើពីនោះសុទ្ធសឹងជាគ្រួសារធូរធា។

ដើម្បីជួយមាមីងបងប្អូនឱ្យមានលក្ខណៈឈានឡើងរួចចាកក្រ អ្នកមីង Hà ក៏ក្លាយជាអ្នកជំហរមុខក្នុងការចលនាបង្កើតទម្រង់ផលិតយ៉ាងសមស្រប និងមានប្រសិទ្ធភាព ពោរពេញដោយក្តីសន្តោសប្រណីទៀតផង។ “ដំបូងបង្អស់យើងត្រូវអំពាវនាវបងប្អូននារី Khmer ទាំងឡាយឱ្យចូលរួមអង្គការសមាគមនារី។ រួចហើយបងប្អូននារីណាដែលជួបលំបាក យើងនឹងមានឬម្រង់ជួយឧបត្ថម្ភ ដូចជាទម្រង់ “ខាប់អង្ករមេត្តា” ជំនួយ៤០គីឡូអង្ករជារៀងរាល់ខែសម្រាប់គ្រួសារជួបលំបាក។ បន្តគឺទម្រង់រួមដើមទុនដើម្បីបងប្អូននារីមានលក្ខណៈក្នុងការគិតគូររកស៊ី។ សព្វថ្ងៃភូមិមាន៣ក្លឹបចូលរួមដើមទុនបង្វិលជុំដោយទឹកប្រាក់ជិត២០០លានដុង ត្រៀមលក្ខណៈជាស្រេចសម្រាប់ជំនួយឧបត្ថម្ភបងប្អូននារីដែលមានតម្រូវការ” អ្នកមីង Hà ឱ្យដឹងបន្ថែមដូច្នេះ។

បណ្តាបងប្អូននារីដែលបានរួចចាកក្រនៅនៅភូមិលេខ១១តែងនឹកដល់ក្តីសន្តោសមេត្តាប្រណីរបស់អ្នកមីងហា។ អ្នកមីង Bích ប្រធានភូមិលេខ១១ មានប្រសាសន៍៖ ខណៈដែលជីវភាពជួបលំបាកក្នុងការអនុវត្តទម្រង់ចិញ្ចឹមសត្វ​និងខ្វះដើមទុន ជាមួយប្រជាប្រិយភាពរបស់ខ្លួន អ្នកមីង Hà ក៏ចេញមុខចលនាដើម្បីផ្តល់ពូជលក់ពូជជាមុន ដល់ពេលណាដែលមាមីងប្រមូលផលទើបសងប្រាក់”។

អ្នកមីង Hà តែងអស់ពីចិត្ត និងភារកិច្ចទទួលខុខត្រូវក្នុងការចូលរួមសកម្មភាពនៅភូមិភាគ។

ទទួួលបានការសរសើរដែលមានស្នាដៃក្នុងការលះបង់របស់ខ្លួន ថ្វីត្បិតសម្រាប់អ្នកមីងហា ក្តីសប្បាយរីករាយយ៉ាងធំបំផុតគឺបានឃើញជីវភាពថ្មីប្រកបដោយភាពល្អប្រសើររបស់បងប្អូនជនរួមជាតិផាគតិចនៅឃុំ Khánh Lâm។ អ្នកមីង បានប្តេជ្ញាចិត្ត៖ “ខណៈពេលណាដែលភូមិភាគនូវតែត្រូវការយើញ មាមីងបងប្អូននូវតែមានំនុកចិត្តលើយើញ គឺយើងនឹងខិតខំធ្វើដោយអស់ពីចិត្ត។ រាលើកិច្ចការដែលយើងបានគិត បានធ្វើសុទ្ធសឹងជាការសិក្សារៀនសូត្រអំពីលោកអ៊ំ គឺធ្វើដើម្បីផលប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន។ សុភមង្គលដ៏ធំបំផុតរបស់ខ្ញុំគឺបានឃើញបងប្អូនជនរួមជាតិភាគតិចក្នុងភូមិ និងទូទាំងឃុំនេះមានការអភីវឌ្ឍន៍យ៉ាងសកម្ម ផ្តើមពីនោះមួយថ្ងៃកាន់តែមានភាពកក់ក្តៅ និងស៊ីវិល័យ”។

អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ លោក Lê Nhật Trường បានចែលរំលែកថែមទៀតថា៖ “ទូទាំងឃុំមាន៤៥៧គ្រួសារខ្មែរ។ ភូមិភាគមានអ្នកមានប្រជាប្រិយទាំងអស់ចំនួន៣រូបដែលបានបង្ហាញនូវតួនាទីជាអ្នកគំរូ ភារកិច្ចទទួលខុសត្រូវ ស្វាហាប់ ផ្តើមពីនោះក៏បានក្លាយជាទីបង្អែកដ៏គួជាទីជឿជាក់ និងរឹងមាំសម្រាប់មាមីងបងប្អូនក្នុងរាល់កិច្ចកាងារទៀតផង”៕

 

Quốc Rin

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក