ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:42

អស់ពីចិត្តរួមកម្លាំង

អស់រយៈកាលជាង១២ឆ្នាំំដែលទទួលតួនាទីមុខងារជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច លោក Danh Văn Đô ប្រធានគណៈកម្មការសាលាទានភូមិ Khánh Tư ឃុំ Đông Thới ស្រុក Cái Nước មិនត្រឹមជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចជាមួយបងប្អូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកម្លាំងដ៏អស់ពីចិត្តជាមួយមាមីងបងប្អូន រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពនិងបង្កើនភាពរីកសាយភាយនូវស្មារតីឆ្លងកាត់ការលំបាកក្នុងសហគមន។ លោក Đô ក៏បានមាមីងបងប្អូនក្នុងភូមិគោរពនិងជឿទុកចិត្តទៀតផង។

លោក Danh Văn Đô ត្រៀមឯកសារសម្រាប់ផ្សព្វផ្សាយ ចលនាមាមីងបងប្អូនឱ្យអនុវត្តល្អរាល់គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ។

តាំងពីឆ្នាំ២០១៣ ខណៈពេលដែលខ្លួនបានទទួលភារកិច្ច លោកក៏យល់ច្បាស់ថានេះជាភារកិច្ចដ៏ចម្បងរបស់ខ្លួនទៅលើមាមីងបងប្អូននិងរដ្ឋអំណាចភូមិភាគ។ លោក Đô មានប្រសាសន៍៖ ប្រសិនបើចង់ឱ្យមាមីងបងប្អូនស្តាប់និងធ្វើតាម ដំបូងបង្អស់យើងត្រូវធ្វើជាគំរូ បង្កភាពស្និទ្ធស្នាល យល់ពីគោលបំណងរបស់បងប្អូនប្រជាជនទើបប្រជាជនជឿទុកចិត្តលើខ្លួន។ រាល់កិច្ចការងារអ្វីៗក៏ត្រូវសន្សឹមៗ បកស្រាយដើម្បីមាមីងបងប្អូនបានយល់ច្បាស់។

ជាមួយគំនិតបែបនេះ លោក Đô ក៏បានឆ្លៀតពេលទៅដល់គ្រួសារនីមួយៗ ជាពិសេសគ្រួសារក្រីក្រ ដើម្បីវិភាក្សា សួរសុខទុក្ខ ស្តាប់មតិយលបល់។ មិនត្រឹមតែផ្សព្វផ្សាយប៉ុណ្ណោះទេ លោក Đô ថែមទាំងសកម្មក្នុងការចលនាបងប្អូនប្រជាជនចូលរួមបណ្តាប្រពៃណីទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ និងរក្សាការពារសន្តិសុខ កសាងលក្ខណៈរស់នៅតសបបែបស៊ីវិល័យទៀតផង។

ផ្តើមពីការងារតូចរហូតដល់កិច្ចការធំ មានដូចជា៖ ការចលនាបរិច្ចាគដីសម្រាប់ធ្វើថ្នល់ រួមកម្លាំងពលកម្មក្នុងការសាងសង់ផ្ទះមេត្តាធម៌ ឧបត្ថម្ភគ្រួសារក្រីក្រអំពីរបៀបរកស៊ី ព្រមទាំងចលនាមាមីងបងប្អូនឱ្យបានទៅសាលាដែលគ្រប់វ័យសិក្សាទៀតផង។ រាល់កិច្ចការអ្វីក៏លោកបានធ្វើដោយអស់ពីចិត្តនោះដែរ។ រាល់ពេលដែលឃុំបានធ្វើការផ្វផ្សាយកម្មវិធីឬក៏បណ្តាគោលនយោបាយថ្មីដែលពាក់ព័ន្ធដល់ជនរួមជាតិ លោក Đô តែងជំហរមុខក្នុងការសិក្សាស្វែងយល់ និងចលនាមាមីងបងប្អូនអនុវត្ត។

ជាពិសេសក្នុងការកាត់បន្ថយក្រ លោកតែងផ្សព្វផ្សាយជូនបងប្អូនប្រជាជនដើម្បីពង្រីកកម្លាំងផ្ទៃក្នុង ផ្លាស់ប្តូរទម្រង់ផលិតសមស្រប។ មិនត្រឹមវិភាក្សាដ៏ស្មោះស្ម័គ្រ​ បញ្ជូនឱ្យទៅសិក្សាទម្រង់ដ៏ពូកែៗនៅភូមិភាគផ្សេងប៉ុណ្ណោះទេ លោកថែមទាំងជួយគ្រួសារជាច្រើនបានចូលជិតការបុលទុន វិនិយោគចិញ្ចឹមបង្គា ដាំបន្លែ ចិញ្ចឹមសត្វ។ល។ ក៏មានគ្រួសារមួយចំនួនអាស្រ័យស្តាប់តាមការចលនាផ្សព្វផ្សាយ ក៏មានលក្ខណៈឈានឡើងរួចចាកក្រ លំនឹងការរស់នៅ។

លោក Danh Văn Sử ជាអ្នករស់នៅក្នុងភូមិ បានចែករំលែកថា៖ លោក Đô គឺជាមនុស្សដែលងាយចូលជិត និយាយស្តីរាក់ទាក់ ទើបមាមីងបងប្អូនជឿទុកចិត្ត។ អាស្រ័យការដាស់តឿនកើនរំលឹករបស់លោក ទើបគ្រួសារខ្ញុំក៏មានគំនិតគិតគូរកស៊ី មានប្រាក់ដើម្បីចិញ្ចឹមកូនសិក្សារៀនសូត្រទៀតផង។

ឃុំ Đông Thới មាន២០១គ្រួសារ Khmer ដោយមានចំនួនប្រជាជន៦៣៣នាក់ ក្នុងនោះនាពេលបច្ចុប្បន្ននូវមាន៧គ្រួសារក្រនិង៣គ្រួសារប្រកៀកបន្ទាត់ក្រ។ លោក Lâm Hoàng Kim អនុប្រធាបគណៈកម្មាធិការប្រជាជនឃុំ បានកត់សម្គាល់៖ “លោក Danh Văn Đô តែងអស់ពីចិត្តក្នុងរាល់កិច្ចការងារ លោកតែងចលនាមាមីងបងប្អូន Khmer បានយ៉ាងល្អ ជួយរឹតបន្តឹងចំណងសាមគ្គីភាពរវាងសហគមផងដែរ។ អាស្រ័យការរួមកម្លាំងរបស់លោក មាមីងបងប្អូនមួយថ្ងៃកាន់តែខិតខំព្យាយាមរកស៊ី និងមានគំនិតផ្គត់ផ្គង់ដល់ការរស់នៅថែមទៀត”។

លោក Đô សកម្មក្នុងការជំនួយឧបត្ថម្ភសាងសង់ផ្ទះជូនមាមីងបងប្អូនជនរួមជាតិ Khmer ដែលក្រលំបាក រួមចំណែកអនុវត្តមានប្រសិទ្ធភាពកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមលើភូមិសាស្ត្រឃុំ Đông Thới។

លោក Đô ទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តពីព្រោះមានស្នាដៃឆ្នើមក្នុងការផ្សព្វផ្សាយ ចលនាបងប្អូនជនរួមជាតិភាគតិចក្នុងការអនុវត្តល្អគោលការណ៍ណែនាំរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ លោកក៏មានច្រើនលើកផងដែរដែលត្រូវបានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត និងមន្ទីរជនជាតិនិងសាសនាលើកសរសើរជាអ្នកមានប្រជាប្រិយដ៏ឆ្នើម។

សម្រាប់លោក Đô បណ្តាអំណោយដ៏សំខាន់បំផុតគឺទំនុកចិត្តនិងការផ្លាស់ប្តូរយ៉ាងសកម្មក្នុងការរស់នៅរបស់បងប្អូនប្រជាជន។ លោកមានប្រសាសន៍ថា៖ ប្រការដែលខ្ញុំរីករាយបំផុតគឺបានឃើញមាមីងបងប្អូនសាមគ្គី ខិតខំរកស៊ី កូនក្មួយបានសិក្សារៀនសូត្រត្រឹមត្រូវ។ សម្រាប់ខ្ញុំ ខណៈពេលដែលនូវមានសុខភាព មាមីងបងប្អូននូវជឿទុកចិត្ត ខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីចិត្ត៕

 

Hoàng Vũ

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក