ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:41

រក្សាអត្តសញ្ញាណតាមរយៈអក្សរសាស្ត្រ

ដើម្បីរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ Khmer ក្នុងសហគមន៍បណ្តាជនជាតិភាគតិច ប៉ុន្មានឆ្នាំកន្លងមកនេះ សកម្មភាពបង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់ប្អូនៗកុមារតែងបានបន្តចាត់តាំងជារៀងរាល់ឆ្នាំ។ បណ្តាថ្នាក់រៀននេះ តែងត្រូវបានចាត់តាំងនៅតាមបណ្តាវត្ត សាលាទាន និងបណ្តាទីតាំងប្រជុំជនដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។ ផ្តើមពីនោះ ក៏បានរួមចំណែកបង្កើតបរិយាកាសសម្រាប់ប្អូនៗសិស្សានុសិស្សដែលគ្មានលក្ខណៈដើម្បីរៀនអក្ស Khmer ក្នុងឆ្នាំសិក្សាអាចចូលរួមរៀនអាន រៀនសរសេរ និងស្វែងយល់ពីលក្ខណៈវប្បធម៌ Khmer តាំងពីខ្លួននៅក្មេង។

លោកគ្រូ Diệp Sa Rươl បង្ហាត់ប្អូនៗអានអក្សរ Khmer។

នៅវត្តមុនីវង្សា បុប្ផារាម សង្កាត់ An Xuyên រដូវវិស្សមកាលជារៀងរាល់ វត្តតែងមានចាត់តាំងបើកថ្នាក់បង្រៀនអក្សរ Khmer ក្នុងរយៈពេល២ខែ (ខែមិថុនា និងខែកក្កដា) សម្រាប់កូនក្មួយជនរួមជាតិភាគតិចនៅភូមិភាគ។ រដូវវិស្សមកាលឆ្នាំនេះ វត្តបើកបាន២ថ្នាក់កាលពីដើមខែ​មិថុនា ឆ្នាំ២០២៥ ដោយមួយថ្នាក់មានប្អូនៗចូលរួមចំនួន២០រូប។  បណ្តាថ្នាក់រៀន​ត្រូវបានដំណើរការចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃសៅរ៍រៀងងរាល់សប្តាហ៍។ ពេលរសៀល ចាប់ពីម៉ោង១៤-១៦។ នៅទីនេះ ប្អូនៗក៏បានណែនាំអំពីរបៀបអាន និងសរសេរតួព្យញ្ជនៈ Khmer និងដោះដូរដោយភាសា Khmer ជាមូលដ្ឋាន ព្រមទាំងរៀនច្រៀងនូវបណ្តាបទចម្រៀងប្រជាប្រិយ Khmer មួយចំនួនទៀតផង។

ប្អូន Sơn Thị Bé Hai បានចែករំលែកថា៖ នៅសាលា ប្អូនមិនត្រឹមរៀនភាសា Việt Nam ប៉ុណ្ណោះទេ ថែមទាំងបានបានអក្សរ Khmer ទៀតផង ដូច្នេះហើយទើបរដូវវិស្សមកាលម្តងៗ ប្អូនតែងឆ្លៀតឱកាសចូលវត្តដើម្បីរៀនអក្សរ Khmer។ នេះជាឆ្នាំទីពីរផងដែរ ដែលប្អូនបានចូលរួមជាមួយថ្នាក់រៀន។ ប្អូនពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានរៀនអក្សរ និងរៀននិយាយភាសា Khmer។ ឥឡូវប្អូនអាចនិយាយ និងសរសេរជាភាសា Khmer បានឃ្លាខ្លះៗហើយ។ ប្អូនមានក្តីរំភើបខ្លាំងណាស់!”។

ប្អូន Lê Văn Tài ដែលជាអ្នកទើបបានចូលរួមថ្នាក់រដូវវិស្សមកាលឆ្នាំនេះ បានចែករំលែកថា៖ “ពេលដែលបានឮថាមានបើកថ្នាក់បង្រៀនអក្សរខ្មែរ ប្អូនក៏ប្រញា៉ប់ចុះឈ្មោះភ្លាម គ្រូពន្យល់ងាយយល់ខ្លាំងណាស់។ រៀនបញ្ចប់រដូវវិស្សមកាលនេះ ប្អូននឹងខិតខំរៀនប្រព័ន្ធទូរស័ព្ទបន្ថែម។ ឆ្នាំក្រោយ ប្អូនប្រាកដជារៀនបន្តទៀតប្រសិនបើមានបើកថ្នាក់”។

បណ្តាថ្នាក់រៀនទាំងនេះមិនត្រឹមជួយបង្កើនបំណិនផ្នែកខាងភាសាប៉ុណ្ណោះទេ ថែមទាំងបង្កើតសួនកម្សាន្តដ៏មានអត្ថប្រយោជន៍សម្រាប់រដូវវិស្សមកាល និងជំនួយប្អូនៗកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចទៀតផង។ ប្អូន Nguyễn Thị Bé Hai បាននិយាយថា៖ “ផ្ទះប្អូននៅជិតវត្ត ដូច្នេះហើយ ប្អូនក៏ងាយស្រួលក្នុងការធ្វើដំណើរទៅរៀនប្រចាំថ្ងៃ។ នៅទីនេះ ប្អូនក៏បានរៀននិយាយភាសា Khmer ផងដែរ ព្រមទាំងបានច្រៀងរាំ និងលេងកម្សាន្តសប្បាយជាមួយមិត្តភក្តិបន្ទាប់ពីម៉ោងរៀន។ ប្អូនមានអារម្មណ៍ថា បានរៀនដូច្នេះ ពិតជាសប្បាយ និងមានផលប្រយោជន៍ខ្លាំងណាស់ប្រៀបជាមួយការអង្គុយមើលតែទូរទស្សន៍ ឬក៍ទូរស័ព្ទនៅផ្ទះ”។

លោកគ្រូ Diệp Sa Rươl ណែនាំប្អូន Nguyễn Thị Bé Mai អានព្យញ្ជនៈ​ Khmer។

ការបន្តបើកថ្នាក់រៀនអក្សរ Khmer នារដូវវិស្សមកាល បានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស ភាសា និងអក្សរសាស្ត្រ ព្រមទាំងលក្ខណៈវប្បធម៌ Khmer ផងដែរ។ ឆ្លងតាមរយៈនេះ ប្អូនៗមិនត្រឹមទទួលបានចំណេះដឹងខាងភាសាប៉ុណ្ណោះទេ ថែមទៀងពង្រឹង និងលើកកម្ពស់ចំណេះដឹងរបស់ខ្លួនជារៀងរាល់ឆ្នាំទៀតផង។

លោក Diệp Sa Rươl គ្រូបង្រៀនអក្សរ Khmer រដូវវិស្សមកាលនៅវត្តមុនីវង្សា បុប្ផារាម មានប្រសាសន៍៖ “ខ្ញុំចូលរួមបង្រៀនជាច្រើនឆ្នាំ ដោយសង្ឃឹមចង់រួមចំណែកក្នុងការអភិរក្សវប្បធម៌ជាតិ ជាពិសេសភាសា និងអក្សរ Khmer តែម្តងសម្រាបជំនាន់ក្រោយ។ ការបង្រៀនមានរយៈពេលខ្លី មានត្រឹម២ខែប៉ុណ្ណោះ ដូច្នេះហើយមិនអាចបង្រៀនបានក្បោះក្បាយនោះទេ ក៏ប៉ុន្តែប្អូនៗពិតជាមានការខិតខំខ្លាំងណាស់ ដើម្បីរៀនបានល្អ។ ខ្ញុំតែងជំុរុញទឹកចិត្តប្អូនកូនក្មួយឱ្យខិតខំរៀនសូត្រ ដើម្បីលំនឹងចិត្តថែមទៀតក្នុងការប្រើភាសារបស់ជាតិខ្លួន ចាត់ទុកជាសំពាយផ្តល់ចំណេះដឹងសម្រាប់នាពេលអនាគត”។

ការបង្រៀនអក្សរ Khmer នារដូវវិស្សមកាល ជាសកម្មភាពដ៏ជាក់ស្តែងសម្រាប់បន្តការអភិវឌ្ឍន៍ខាងភាសា Khmer។

បណ្តាថ្នាក់រៀនអក្សរ Khmer នារដូវវិស្សមកាលជារៀងរាល់ឆ្នាំ មិនត្រឹមជាកន្លែងសម្រាប់ប្អូនៗកូនក្មួយជនជាតិភាគតិចមានលក្ខណៈសិក្សាអក្សរសាស្ត្រជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងបញ្ញវន្តជំនាន់ក្រោយជាមួយវប្បធម៌ជាតិទៀតផង៕

ប្រអប់៖

យោងតាមដំណឹងពីមន្ទីរជនជាតិ និងសាសនាខេត្ត រដូវវិស្សមកាលឆ្នាំ២០២៥ ទូទាំងខេត្តមាន២៤ទីតាំងបង្រៀនអក្សរ​ Khmer ដោយមានទាំងអស់ ៣៥ថ្នាក់ និងមានជា៨០០ប្អូនៗកូនក្មួយចូលរួម។ ដើម្បីជំនួយឧបត្ថម្ភសកម្មភាពនេះ មន្ទីរក៏បានផ្តល់សៀវភៅសិក្សា សៀវភៅសរសេរ និងប៊ិច ព្រមទាំងថវិកាសម្រាប់គ្រូបង្រៀន ដោយសរុបទាំងអស់មានជាង៥០០លានដុង៕

 

Cẩm Nhi

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក