ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:46

បណ្តាវិទ្យាល័យជនជាតិអន្តេវាសិក ត្រៀមជាស្រេចសម្រាប់ឆ្នាំសិក្សាថ្មី

ខេត្ត Cà Mau បច្ចុប្បន្នមាន ៣ វិទ្យាល័យជនជាតិអន្តេវាសិក រួមមានសកលវិទ្យាល័យ១ អនុវិទ្យាល័យ១ និងសកលវិទ្យាល័យ ព្រមទាំងអនុវិទ្យាល័យ១សាលាផងដែរ។ ការរួមបញ្ចូលខេត្តមិនប៉ះពាល់ខ្លាំងដល់សកម្មភាពបង្រៀនរបស់សាលាទាំងឡាយនោះទេ។ ជាមូលដ្ឋាន ចំនួនសាលាវិទ្យាល័យជនជាតិអន្តេវាសិកនាបច្ចុប្បន្នក៏ឆ្លើយតបបានល្អតាមតម្រូវការសិក្សារៀនសូត្ររបស់ប្អូនៗសិស្សនិស្សិតជាជនជាតិភាគតិចទាំងឡាយ និងការបណ្តុះបណ្តាលប្រភពធនធានមុស្សធានាគុណភាពសម្រាប់តំបន់ជនជាតិភាគផងដែរ។

កងជួរគ្រូបងៀននៅតាមបណ្តាសកលវិទ្យាល័យជនជាតិអន្តេវាសិកក៏ឆ្លើយតបល្អខាងចំនួន និងចំណេះដឹងខាងមុខជំនាញសម្រាប់ឆ្នាំសិក្សាថ្មី។

បណ្ឌិត Lê Hoàng Dự នាយករងនៃមន្ទីរអប់រំនិងបណ្តុះបណ្តាល បានឱ្យដឹង៖ “ត្រៀមលក្ខណៈសម្រាប់បណ្តាសាកលវិទ្យាល័យជនជាតិអន្តេវាសិកទាំងឡាយឈានចូលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ មន្ទីរក៏បានធ្វើការពិនិត្យឡើងវិញចំពោះកម្មាភិបាលអ្នកគ្រប់គ្រង និងកងជួរគ្រូបង្រៀនទាំងឡាយដើម្បីវាយតម្លៃថាគ្រប់ឬក៏ខ្វះ ដើម្បីមានវិធីសាស្ត្ររៀបចំបំពេញ ធានាគ្រប់ចំនួន។ ព្រមទាំងចាត់តាំងវគ្គបណ្តុះបណ្តាលផ្នែកជំនាញ និងផ្នែកខាងនយោបាយសម្រាប់គ្រូបង្រៀនទាំងឡាយ។ សម្រាប់សកម្មភាពខាងជ្រើសរើសសិស្សថ្នាក់ដំបូង។ ក្រៅពីនោះ បញ្ជាការណែនាំដល់គ្រប់សាលាទាំងឡាយឱ្យម្ចាស់ការក្នុងការកែជួសជុលសម្ភារៈ សម្រាប់បម្រើការសិក្សារៀនសូត្រ និងផ្គត់ផ្គង់ការរស់នៅជូនសិស្ស ក៏ដូចជាការរៀបចំចាត់ចែងផ្នែកខាងជំនាញ។ល។ ដើម្បីធានាការត្រៀមរៀបចំសម្រាប់ឱ្យឆ្នាំសិក្សាថ្មី។

មុខសញ្ញាសម្រាប់ក្នុងការជ្រើសរើសសិស្សចូលវិទ្យាល័យជនជាតិអន្តេវាសិកបានអនុវត្តតាមប្រការទី៩ នៃសារាចរណ៍លេខ ០៤/២០២៣/TT-BGDĐT ចុះថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសិក្សាអប់រំនិងបណ្តុះបណ្តាលស្តីពីបទបញ្ជាផ្លូវការនៃការរៀបចំ និងសកម្មភាពរបស់វិទ្យាល័យជនជាតិអន្តេវាសិក រួមមាន៖ សិស្សសាលាជាជនជាតិភាគតិចដែលខ្លួននិងឪពុកម្តាយឬក៏មេគ្រួសារដែលមានទីលំនៅអចិន្រ្តៃយ៍ចាប់ពី៣៦ខែជាប់គ្នាឡើងទៅគិតដល់ថ្ងៃចុះឈ្មោះនៅតាម៖ ឃុំ សង្កាត់ និងទីរួមស្រុកដែលស្ថិតក្នុុងតំបន់ III នៃភូមិជួបលំបាកពិសេស តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ រួមទាំងបណ្តាឃុំជួបលំបាកពិសេសជាប់ព្រំដែនកោះសមុទ្រតាមការកំណត់របស់ផ្នែកសមត្ថកិច្ច។ ឃុំ សង្កាត់ និងទីរួមស្រុកដែលស្ថិតតំបន់ II និងតំបន់ I នៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតាមការកំណត់របស់ផ្នែកសមត្ថកិច្ច។ សិស្សជាជនជាតិភាគតិចដែលបានកំណត់លើសេចក្តីសម្រេចចិត្តលេខ ៥៧/២០១៧/NĐ-CP ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៧ របស់រដ្ឋាភិបាលស្តីពីគោលនយោបាយផ្តល់អាទិភាពក្នុងការជ្រើសរើសសិស្ស និងជំនួយឧបត្ថម្ភសិស្សសម្រាប់កុមារថ្នាក់មតេយ្យ សិស្សនិស្សិតជាជនជាតិភាគតិច។ សិស្សសាលាជាជនជាតិគិញដែលខ្លួន និងឪពុកម្តាយ មេគ្រួសារមានទីលំនៅអាចិន្ត្រៃយ៍ចាប់ពី៣៦ខែជាប់គ្នាឡើងទៅគិតដល់ថ្ងៃដែលបានចុះឈ្មោះជម្រើសសិស្សនៅតាមគ្រប់បណ្តាឃុំ និងភូមិជួបលំបាកពិសេស។ វិទ្យាល័យជនជាតិអន្តេវាសិសធ្វើការជម្រើសសិស្សមិនលើសពី១០%សិស្សជាជនជាតិ Kinh ក្នុងចំចំនួនសិស្សដែលធ្វើការជម្រើសតាមការកំណត់ថ្មីរៀងរាល់ឆ្នាំ។

នៅតាមបណ្តាវិទ្យាល័យជនជាតិអន្តេវាសិក ផ្នែកខាងឧបករសម្ភារៈផ្សេងៗក៏ធានាល្អសម្រាប់ឱ្យការបង្រៀន និងរៀនផងដែរ។

ក្រៅពីនោះ គណៈកម្មាធិការប្រជាជនខេត្ត Cà Mau (ចាស់) បានចេញសេចក្ដីសម្រេចចិត្តលេខ ១៦/២០២៣/QĐ-UBND ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការកំណត់តំបន់បង្កើតប្រភពធនធានមនុស្សសម្រាប់បណ្តាជនជាតិភាគតិចដែលស្ថិតក្នុងការជម្រើសសិស្សចូលរៀនតាមបណ្តាជនជាតិអន្តេវាសិករទូទាំងខេត្ត Cà Mau។ ផ្តើមពីនោះ សិស្សសាលាជាជនជាតិភាគតិចក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រដែលខ្លួននិងឪពុកម្តាយ ឬជាមេគ្រួសារដែលមានលំនៅឋានជាអចិន្ត្រៃយ៍ចាប់ពី៣៦ខែជាប់គ្នាឡើងទៅសម្រាប់តាមគ្រប់បណ្តាឃុំ សង្កាត់ទាំងឡាយលើភូមិសាស្ត្រខេត្ត Cà Mau (ចាស់) ដែលមានបងប្អូនជនជាតិភាគតិចរស់នៅចូលរួមការជម្រើសសិស្សឱ្យចូលរៀននៅតាមសាលាជនជាតិអន្តេវាសិក។

បណ្ឌិត Lê Hoàng Dự បានឱ្យដឹងបន្ថែមទៀតថា៖ មុនរួមបញ្ចូលខេត្ត សាលាជនជាតិអន្តេវាសិក  Bạc Liêu បានធ្វើការជម្រើសិស្សថ្នាក់ទី១០រួចរាល់ដែរហើយ នូវតែបណ្តាសាលាជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្ត Cà Mau (ចាស់) ប៉ុណ្ណោះកំពុងធ្វើការជម្រើសសិស្ស ដូច្នេះហើយ ទើបមុខសញ្ញានៃគារជម្រើសសិស្សត្រូវបានអនុវត្តតាមបណ្តាសេចក្តីកំណត់របស់ខេត្ត Cà Mau (ចាស់)។ សម្រាប់សិស្សទាំងឡាយដែលរស់នៅខេត្ត Bạc Liêu (ចាស់) មិនជាប់ខាងការជម្រើសសិស្សចូលថ្នាក់ទី១០អាស្រ័យដោយមន្ទីរសិក្សាអប់រំនិងបណ្តុះបណ្តាលខេត្ត Bạc Liêu (ចាស់) ចាត់តាំង មានបំណងខាងជម្រើសសិស្សចូលសិក្សាតាមបណ្តាសាលាជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្ត Cà Mau (ចាស់) គឺត្រូវបានបំពេញបន្ថែមអនុវត្តសេចក្តីសម្រេចចិត្តដោយមន្ទីរសិក្សាអប់រំនិងបណ្តុះបណ្តាលខេត្ត Bạc Liêu (ចាស់) ចេញសេចក្តីសម្រេចចិត្តលេខ ២១/២០២៣/QĐ-UBND ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣របស់គណៈកម្មាធិការប្រជាជនខេត្ត Bạc Liêu (ចាស់)។

ឆ្នាំសិក្សា ២០២៥ ​-​ ២០២៦ បណ្តាសាលាសកលជនជាតិអន្តេវាសិកទាំងឡាយលើភូមិសាស្ត្រខេត្តធ្វើការជម្រើសសិស្សបានចំនួន១២៩រូបសម្រាប់ថ្នាក់ទី៦ (សាលាសកលជនជាតិអន្តេវាសិក Bạc Liêu ៧៤ សិស្ស និងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi  ៥៥សិស្ស)។ ១៥១សិស្សនៃថ្នាក់ទី១០ (សកលវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Bạc Liêu  ១០៤​ សិស្ស សកលវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau ៤៧សិស្ស)។

យោងតាមគម្រោងនៃឆ្នាំសិក្សាថ្មី សម្រាប់សាលាសកលវិទ្យាល័យជនជាតិអន្តេវាសិកទូទាំងខេត្តមានសិស្សទាំងអស់ចំនួន១.២០១រូប។ ក្នុងនោះ កម្រិតអនុវិទ្យាល័យមាន ៥២៣រូប រួមមាន១៥ថ្នាក់ (វិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu ២៧៣រូប សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ២៥០រូប) ចំណែកកម្រិតមធ្យមសិក្សាចំណេះទូទៅមានសិស្ស៦៧៨រូប រួមមាន២០ថ្នាក់ (សកលវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu មានសិស្ស ៣២៩រូប វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau ២៤៩រូប)។

ម៉ោងសិក្សានៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Cà Mau ឆ្នាំសិក្សា ២០២៤ - ២០២៥។

 “បច្ចុប្បន្ន កងជួរគ្រូបង្រៀននៅតាមបណ្តាសាលាសកលវិទ្យាល័យជនជាតិអន្តេវាសិកក៏ឆ្លើយតបតម្រូវការខាងចំនួនផង និងចំណេះដឹងផងដែរសម្រាប់បម្រើឱ្យឆ្នាំសិក្សាថ្មី។ រយៈពេលខាងមុខ មន្ទីរនឹងបន្តសហការជាមួយបណ្តាភូមិភាគ គណៈផ្នែកពាក់ព័ន្ធដើម្បីធ្វើសេនាធិការបណ្តាគោលនយោបាយពិសេសដោយឡែកសម្រាប់គ្រូបង្រៀន និងសិស្សនៃសកលវិទ្យាល័យជនជាតិអន្តេវាសិកទាំងឡាយ ព្រមទាំងជំនួយឧបត្ថម្ភដោះស្រាយការលំបាកសម្រាប់សាលាទាំងឡាយ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពខាងការអប់រំនិងបណ្តុះបណ្តាលជូនកូនក្មួយជនរួមជាតិភាគតិច ព្រមទាំងលើកកម្ពស់គុណភាពខាងប្រភពធនធានមនុស្សសម្រាប់តំបន់ជនជាតិភាគតិច” បណ្ឌិត​ Lê Hoàng Dự​ បានឱ្យដឹងដូច្នេះ៕

Quỳnh Anh

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក