ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:45

គ្រួសារអាជីវកម្ម និងឯកជនចាំបាច់ត្រូវចូលរួមធានារ៉ាប់រងសង្គម

ដើម្បីធានាផលប្រយោជន៍រយៈពេលយូរអង្វែង

ចាប់ពីថ្ងៃទី១ ខែកក្កដា ម្ចាស់អាជីវកម្មបង់ពន្ធតាមវិធីប្រកាសចាំបាច់ត្រូវតែចូលរួមធានារ៉ាប់រងសង្គម ដែលយោងតាមបទប្បញ្ញត្តិនៃច្បាប់ធានារ៉ាប់រងសង្គមលេខ ៤១/២០២៤/QH១៥។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការ ដើម្បីពង្រីកការគ្របដណ្តប់សុខមាលភាពសង្គម រួមចំណែកធានាផលប្រយោជន៍រយៈពេលយូរអង្វែងសម្រាប់ពលករ និងមេគ្រួសារ។

ម្ចាស់គ្រួសារអាជីវកម្មយល់ស្របជាមួយបទកំណត់ចូលរួមធានារ៉ាប់រងសង្គមជាកំហិត។

លើភូមិសាស្ត្រ អាស្រ័យដោយធានារ៉ាប់រងសង្គមមូលដ្ឋាន Bạc Liêu ជាអ្នកគ្រប់គ្រង ស្ថាប័នធានារ៉ាប់រងសង្គមមូលដ្ឋានបានម្ចាស់ការផ្សព្វផ្សាយនូវសេចក្តីកំណត់នេះដល់គ្រួសារអាជីវកម្មនីមួយៗ​ ដើម្បីធានាការអនុវត្តន៍ច្បាប់បាន​ត្រឹមត្រូវ និងញុំាងឱ្យច្បាប់កាន់តែមានប្រសិទ្ធភាព។​ តាមរយៈការពិនិត្យឡើងវិញ ទូទាំងភូមិសាស្ត្រធា​នា​​រ៉ាប់រងសង្គមមូលដ្ឋាន Bạc Liêu  ជាអ្នកគ្រប់គ្រង​ បច្ចុប្បន្ន​មានគ្រួសារអាជីវកម្មនិង​បុគ្គល​​ចំនួន ៣៣១ គ្រួសារដែលស្ថិតក្នុងការធានារ៉ាប់រងសង្គមជាកំហិត។ ព្រមជាមួយនោះដែរ ​ធានារ៉ាប់រងសង្គមមូលដ្ឋាន​ក៏បានកសាង​ផែនការ និងផ្សព្វផ្សាយដាក់​ឱ្យដំណើរការស្របគ្នានូវ​ដំណោះស្រាយកៀកជិតជាច្រើន ឧបត្ថម្ភ និងផ្សព្វ​ផ្សាយ​ដល់​បណ្តាគ្រួសារអាជីវកម្មទាំងឡាយ។

លោក Nguyễn Thành Đồng នាយកធានារ៉ាប់រងសង្គមមូលដ្ឋាន Bạc Liêu បាន​ឱ្យដឹង៖ “ដើម្បីផ្សព្វផ្សាយធានារ៉ាប់រងសង្គមចំពោះគ្រួសារ​អាជីវកម្ម​បុគ្គល យើងខ្ញុំបានកសាងគម្រោងការលេខ ០២​​ ហើយនឹងចាប់ផ្តើមដំណើរការផ្សព្វ​ផ្សាយ​ចាប់ពីពេល​នេះ​រហូតដល់ដំណាច់ឆ្នាំ ២០២៥។​ ចំពោះមុខ​ ស្ថាប័នបញ្ជូនកម្មា​ភិបាលជំនាញខាងគ្រប់គ្រងទៅដល់គ្រួសារនីមួយៗ ដើម្បីផ្សព្វផ្សាយ ជំនួយឧបត្ថម្ភ និង​ជំរុញឱ្យមានការចូលរួមស្របតាមសេចក្តីកំណត់របស់ច្បាប់”។

ដោយកម្រឹតទាបបំផុត​ មេគ្រួសារអាជីវកម្មដែលត្រូវវាល់រួមមានទឹកប្រាក់ ៥៨៥.០០០​ ដុង/ខែ។

មិន​ត្រឹម​​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ស្ថាប័នមុខងារ​ប៉ុណ្ណោះ​ទេ បណ្ដា​គ្រួសារអាជីវកម្ម​ក្នុងភូមិដ្ឋាន​ក៏​បាន​បង្ហាញពី​ការ​ឯកភាព​គ្នា​ និង​ម្ចាស់ការអនុវត្ត​សេចក្តីកំណត់ថ្មី។ លោក Mã Tuấn Kiệt ម្ចាស់គ្រួសារអាជីវកម្ម Phú Nguyên (អនុសង្កាត់​លេខ៥ សង្កាត់ Bạc Liêu) ចែករំលែក៖ ចាប់ពីពេលដែលបានបង្កើតគ្រួសារអា​ជីវកម្មមក ខ្ញុំបានបង់ថ្លៃធានារ៉ាប់រងសង្គមពេញលេញសម្រាប់ពលករ។ នេះជា​គោលនយោបាយមនុស្សធម៌របស់បក្សនិងរដ្ឋ​ មិនត្រឹមតែធានាសុខមាលភាព​ជូនពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឲ្យ​ម្ចាស់គ្រួសារដល់់ពេលចាស់ទៅពុំមាន​នៅសមត្ថភាពពលកម្ម ដូច្នេះហើយ បណ្តាគ្រួសារអាជីវកម្មទាំងឡាយគួរ​ចូល​រួម​។

អ្នកស្រី Đặng Thị Thái Ngọc ម្ចាស់ហាងឱសថ Thái Ngọc (អនុសង្កាត់លេខ១១ សង្កាត់​ Bạc Liêu) ក៏បានយល់ស្របៈ “​ខ្ញុំយល់ស្របជាមួយសេចក្តី​កំណត់នេះ​ និងបានអនុវត្តតាមច្បាប់។ ក្នុងរយៈកាលចូលរួមធានារ៉ាប់រងសង្គមជាកំហិត ខ្ញុំត្រូវបានកម្មាភិបាលធានារ៉ាប់រងសង្គមណែនាំយ៉ាងអស់ពីចិត្ត​ និងជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាង ​ដើម្បីអនុវត្តងាយស្រួលបំផុត”។

យោងតាមមាត្រា ៣៣ នៃច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ ២០២៤ កម្រឹតវាល់ធា​នា​រ៉ាប់រងសង្គមជាកំហិតរបស់ម្ចាស់អាជីវកម្មត្រូវបានគិត​ដូចខាងក្រោមនេះ៖ ៣% ចូលក្នុងមូលនិធិឈឺថ្កាត់និងពរផ្ទៃ ២២% ទៅ​ក្នុងមូល​និធិសម្រាប់អ្នកចូលនិវត្តន៍​ និងមរណ​ភាព។ សរុបគឺ ២៥% នៃកម្រឹតប្រាក់ចំណូលប្រើជាមូលដ្ឋានសម្រាប់ការវាល់​ធានារ៉ាប់រងសង្គម។

កម្រឹតប្រាក់ចំណូលធ្វើជាមូលដ្ឋានវាល់អាស្រ័យមេគ្រួសារជាអ្នកជ្រើសរើស​​ ប៉ុន្តែមិនទាបជាងកម្រឹតបៀវត្សរ៍មូលដ្ឋាននោះទេ ​(បច្ចុប្បន្នគឺ ២.៣៤០.០០០ ដុង/ខែ)​​ និងមិន​លើសពី២០ ដងកម្រឹតនេះឡើយ។ ដោយកម្រឹតទាបបំផុត​ ម្ចាស់គ្រួសារងាជីវកម្មដែលត្រូវវាល់ ៥៨៥.000 ដុង/ខែ។​ ជាវិសេសដើម្បីបង្កលក្ខណៈបត់បែនក្នុងការធានារ៉ាប់​រងសង្គមអនុញាតិឱ្យមេ​គ្រួសារជម្រើសកម្រិតវាល់៖ តាមត្រៃមាស​ ៣ខែ ឬក៏ ៦ ខែ​ម្តងយោងតាម​ស្ថាន​​ភាពនៃអាជីវកម្ម។

ការពង្រីកគ្របដណ្ដប់ធានារ៉ាប់រងសង្គមជាកំហិតដល់ក្រុមម្ចាស់គ្រួសារអាជីវកម្ម​និងបុគ្គល មិនត្រឹមតែជួយធានាផលប្រយោជន៍​យូរអង្វែងប៉ុណ្ណោះទេ ថែមទាំងជាជំហានជាក់ស្តែងឆ្ពោះទៅដល់គោល​ដៅ​ធានារ៉ាប់រងសង្គម ធានា​រ៉ាប់​រងសុខាភិបាលទូទាំងប្រជាជនតាម​ស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ២៨-NQ/TW ។

​​​​​​​លើភូមិសាស្ត្រធានារ៉ាប់រងសង្គមមូលដ្ឋាន Bạc Liêu ដែលជាម្ចាស់គ្រប់គ្រង បច្ចុប្បន្នមាន ​៣៣១​​ គ្រួ​សារអាជីវកម្ម និងបុគ្គលស្ថិតក្នុងការចូលរួមធានារ៉ាប់រងសង្គមជាកំហិត។

គោលនយោបាយនេះមិនត្រឹមបង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋក្នុងការគិតគូរពីសុខមាលភាពសង្គមប៉ុណ្ណោះទេ​ ថែមទាំងអំពាវនាវនូវដំណើរការចូលរួម និងចែករំលែកពីខាងប្រជាជន និងបណ្តាអ្នកដែលទទួលផលដោយ​ផ្ទាល់ទៀតផង។ ការចូលរួមធានារ៉ាប់រងសង្គមមិនត្រឹមតែការពារបានប្រាក់​ចំណូលនៅពេលឈឺថ្កាត់​ សម្រាលកូននិងវ័យចាស់ជរាប៉ុណ្ណោះទេ ថែមទាំង​ជាការទទួលខុសត្រូវចំពោះខ្លួនឯង និងសហគមទៀតផង។

ដោយការចូលរួមយ៉ាងប្តូរផ្តាច់ពីស្ថាប័នមុខងារ​ និងការយល់​ស្របពី​ប្រជា​ជនផង និងគោលនយោបាយធានារ៉ាប់រងសង្គម​ជាកំហិត​ចំ​ពោះមេគ្រួសារ​អាជីវកម្ម​សន្យានឹងឈានឆ្ពោះទៅកាន់​ជីវភាព​រស់នៅប្រកបដោយប្រសិទ្ធភាព និងចីរភាព រួមចំណែកធ្វើឱ្យប្រកដគោលដៅ “មិនទុកឱ្យនរណាម្នាក់នៅពីក្រោយនោះទេ” ក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​របស់ប្រទេសជាតិ៕

អត្ថបទនិងរូថត៖ Hồng Phượng

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក