ទូរស័ព្: 0274 383 347
ពុធ, 9-9-26 17:37:42

កសិករម្ចាស់ការរដូវស្រូវសម្រក

ដើម្បីម្ចាស់ការក្នុងការបង្កបង្កើនផល បង្ការភាពរាំងស្ងួត និងជ្រាបជាតិប្រៃនៅចុងរដូវ បច្ចុប្បន្នកសិករនៅឃុំតឹងឡុកកំពុងសកម្មកែលម្អស្រែ ចុះពូជស្រូវរដូវសម្រកឆ្នាំ២០២៥ តាមរដូវកាលដែលបានកំណត់។

លោក Huỳnh Khương កំពុងទប់ភ្លឺស្រែ និងរៀបចំដីត្រៀមសាបព្រោះរដូវស្រូវសម្រក។

ជិតមួយសប្តាហ៍កន្លងមកនេះ គ្រួសារលោក Huỳnh Khương នៅភូមិលេខ៧ តែងមមាញឹកនឹងស្រែរបស់ខ្លួន ដូចជាការភ្ជួររាស់ដី កាប់ឆ្កាស្មៅតាមភ្លឺស្រែ បូមទឹកបញ្ចូល និងត្រៀមពូជស្រូវសុទ្ធ OM 5451 ដើម្បីសាបព្រោះលើផ្ទៃដីជាង ៣ ហិកតា។

លោក Khương ឱ្យដឹង៖ “តាមការណែនាំរបស់អ្នកឯកទេស រដូវស្រូវសម្រកឆ្នាំនេះ កសិករនឹងប្រមូលផ្តុំសាបព្រោះជាពីរលើក។ ក្នុងនោះ តំបន់រងឥទ្ធិពលពីភាពរាំងស្ងួត និងជ្រាបជាតិប្រៃចុងរដូវ មានទំនប់ការពារ ត្រូវម្ចាស់ការបូមទឹកចេញ ហើយសាបព្រោះឱ្យបានឆាប់ពីថ្ងៃទី ៥ ដល់ថ្ងៃ ១៥ ខែតុលា។ រីឯតំបន់ទំនាបដែលមិនអាចម្ចាស់ការបូមទឹកបានដោយសារទឹកស្រកយឺត ត្រូវសាបព្រោះនៅលើកទី២ ចាប់ពីថ្ងៃទី ១៥ ដល់ ២៥ខែតុលា។ ផ្ទៃដីផលិតរបស់គ្រួសារខ្ញុំស្ថិតនៅតំបន់ទំនាប ហើយប៉ុន្មានឆ្នាំកន្លងមកនេះ តែងរងការជ្រាបជាតិប្រៃបណ្តាលឱ្យស្រូវមានការខូចខាត ដូច្នេះរដូវស្រូវសម្រកឆ្នាំនេះ គ្រួសារខ្ញុំសម្រេចចិត្តអនុវត្តការសាបព្រោះឱ្យបានឆាប់រហ័ស តាមរដូវកាលលើកទី១ ដើម្បីជៀសវាងភាពរាំងស្ងួតនិងជ្រាបជាតិប្រៃនៅចុងរដូវ”។

លោក Khương បានបន្ថែមទៀតថា បច្ចុប្បន្នកសិករនៅភូមិលេខ៧ កំពុងប្រញាប់ប្រញាល់រៀបចំដី និងជ្រើសពូជស្រូវសមស្របដូចជា OM 5451 និង OM 6976 និង​ Đài Thơm 8 ជាដើម ដើម្បីកាត់បន្ថយការដួលរលំ ព្រោះតំបន់នេះជាតំបន់ដីទំនាប។ ក្នុងរយៈពេល ២ ឆ្នាំមកនេះ តំបន់ដីកសិកម្មបង្កបង្កើនផលស្រូវបានពីរដូវរបស់ឃុំ បានរៀបចំបំបែកចេញពីតំបន់បង្កបង្កើនផលស្រូវ-បង្គា ហេតុនេះហើយប្រព័ន្ធទំនប់ការពារ និងទំនប់បង្ខាំងជាតិប្រៃរក្សាជាតិសាបមានភាពពេញលេញល្អ ធ្វើឱ្យកសិករស្ងប់ចិត្តសម្រាប់ក្នុងការបង្កបង្កើនផល។

កសិករឃុំ Tân Lộc កំពុងប្រញាប់ប្រញាល់ឈានចូលរដូវស្រូវសម្រក។

កសិករ Hữu Chí Hùng ជនជាតិ Khmer នៅភូមិលេខ៧ ឱ្យដឹងថា៖ តាំងពីដើមរដូវផ្នែកខាងវិស័យកសិកម្មឃុំបានផ្សព្វផ្សាយ និងចលនាឱ្យបងប្អូនអនុវត្តតាមរដូវកាលសាបព្រោះឱ្យបានត្រឹមត្រូវ ព្រមទាំងត្រៀមលក្ខខណៈចាំបាច់ឱ្យបានល្អ ជាពិសេសគឺពូជស្រូវ បង្កើនផ្ទៃដីដាំដុះពូជស្រូវមានគុណភាពខ្ពស់ ផ្សារភ្ជាប់នឹងការបង្កបង្កើនផលតាមទម្រង់វាលស្រែទ្រង់ទ្រាយធំ សហការ ធានាទីផ្សារលក់ផលិតផល។ល។ រៀបចំយន្តការក្រុមពូជស្រូវគុណភាពខ្ពស់ ស្របតាមស្តង់ដារ អាចធន់នឹងភាពរាំងស្ងួត ជាតិជូរជាតិប្រៃបានល្អ ដូចជា៖ OM 5451, OM 6976 និង Đài thơm 8 ជាដើម។ ព្រមទាំងហ៊ានអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការបង្កបង្កើនផល។ តាមដាន និងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពជំងឺលើដំណាំ ការព្យាករណ៍ និងការប្រកាសអាសន្នអំពីការប្រែប្រួលនៃអាកាសធាតុ។

បង Thạch Bèng កសិករនៅភូមិលេខ៧ រីករាយ៖ “ក្រោយពីប្រមូលផលស្រូវរដូវវស្សារួច ខ្ញុំក៏ចាប់ផ្តើមពង្រឹងភ្លឺស្រែ និងរៀបចំដីយ៉ាងល្អិតល្អន់ ធានាឱ្យមានពេលសម្រាករវាងរដូវទាំងពីរ ដើម្បីកំចាត់សត្វល្អិត។ ព្រមទាំងជ្រើសរើសពូជស្រូវសុទ្ធមានការបញ្ជាក់ពីមជ្ឈមណ្ឌលពូជកសិកម្មយកមកសាបព្រោះ ទោះបីជាតម្លៃខ្ពស់ជាងបន្តិចបើធៀបនឹងពូជស្រូវធម្មតា ប៉ុន្តែអត្រាដំណុះគឺខ្ពស់ និងសម្រេចបានគុណភាពល្អ។ រដូវនេះ ខ្ញុំបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដើម្បីធានាទីផ្សារសម្រាប់ពូជស្រូវ Đài thơm 8 ដូច្នេះខ្ញុំពិតជាមានទំនុកចិត្តខ្លាំងណាស់”។

បង Thạch Bèng (ទី ២ ខាងស្តាំ) កំពុងត្រៀមសាបព្រោះស្រូវរដូវសម្រក។

ផែនការរដូវស្រូវសម្រកឆ្នាំនេះ ឃុំ Tân Lộc ទាំងមូលនឹងចុះពូជបានជិត ៧០០ ហិកតា ហើយគិតមកដល់ពេលនេះ បងប្អូនកសិករបានចុះពូជជិត ៥០០ ហិកតាហើយ ដោយភាគច្រើននៅភូមិ៖ លេខ៥ លេខ៧ និងលេខ៨ ហើយច្រើនជាងគេគឺនៅភូមិលេខ៧ ដែលមានផ្ទៃដីប្រមាណជិត ៤០០ ហិកតា។

លោក Tần Chí Cường ប្រធានសមាគមកសិករឃុំ ឱ្យដឹង៖ “វិស័យកសិកម្មខេត្តបានសហការជាមួយភូមិភាគនានា ដើម្បីណែនាំកសិករឱ្យម្ចាស់ការចុះពូជព្រមៗគ្នា តាមក្របខ័ណ្ឌរដូវកាល ដើម្បីជៀសវាងការបំផ្លាញរបស់សត្វមមាច។ ប្រើប្រាស់ជីឱ្យមានតុល្យភាព ប្រើប្រាស់ថ្នាំការពាររុក្ខជាតិដោយអនុវត្តតាមគោលការណ៍ “៤ ត្រូវ” និង “ត្រូវ១បន្ថយ៥”។ តាមដាន និងគ្រប់គ្រងដិតដល់នូវជំងឺលើដំណាំនៅតំបន់នីមួយៗ ដើម្បីរៀបចំដំណោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព”៕

Lâm Đươl

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក