ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 02:50:53

ដល់ឆ្នាំ ២០២៧ គ្រប់សាលារដ្ឋទាំងអស់នឹងមានបន្ទប់អនាម័យសម្រេចស្តង់ដារ

យោងតាមការជាក់ស្តែង នៅតាមសាលារៀនជាច្រើននាពេលបច្ចុប្បន្ននេះ ករណីបន្ទប់មានសភាពទ្រុឌទ្រោម ដោយសារការវិនិយោគរយៈពេលវែង ឬលើសទម្ងន់ មិនអាចឆ្លើយតបតម្រូវការរបស់សិស្សដែលកើនឡើងចំនួនច្រើនដោយសារការលុបបំបាត់សាលារាយប៉ាយ ផ្តើមពីនោះក៏មិនអាចធានាលក្ខណៈអនាម័យ បណ្តោយឱ្យប៉ះពាល់ដល់សុខភាពនិងទាំងផ្លូវចិត្តរបស់ប្ងូនៗសិស្សានុសិស្សទៀតផង។ ប្រការនេះបានធ្វើឱ្យឪពុកម្តាយសិស្ស និងសាលាមានការព្រួយបារម្ភខ្លាំង។

សំណង់សាងសង់បន្ទាប់អនាម័យថ្មីនៅសាលាបឋមសិក្សា Thuận Hoà កំពុងត្រូវបានជំរុញល្បឿន។

យោងតាមស្ថិតិ ទូទាំងខេត្តនាពេលបច្ចុប្បន្នមានបន្ទប់អនាម័យចំនួន ៨៣៩ បន្គន់ នៅតាមបណ្តាសាលាទាំងឡាយត្រូវការសាងសង់ថ្មី ឬជួសជុលកែលម្អ (បន្ទប់ដែលទើបនឹងសាងសង់ថ្មីចំនួន ១៨៨ បន្ទប់ ជួសជុលបាន ៦៥១ បន្ទប់)។ បន្ទប់ទាំងនេះភាគច្រើនស្ថិតតែក្នុងសភាពទ្រុឌទ្រោម ឬមានទំហំតូច មិនអាចឆ្លើយតបនឹងតម្រូវការធៀបនឹងចំនួនសិស្សរបស់សាលា។

ផ្តោតលើតម្រូវការជាក់ស្តែងនេះ ខេត្តបានវិនិយោគជាទឹកប្រាក់ជិត ១៨០ ពាន់លានដុងដែើផ្តើមពីប្រភពថវិការដ្ឋ និងប្រភពដែលស្របច្បាប់ផ្សេងទៀត ដើម្បីអនុវត្តគម្រោងសាងសង់ និងជួសជុលបន្ទប់អនាម័យនៅតាមសាលារៀន។ គោលដៅរបស់គម្រោងគឺដល់ឆ្នាំ ២០២៧ សាលារដ្ឋទាំងអស់ក្នុងតំបន់នឹងមានបន្ទប់ទឹកស្តង់ដារ បម្រើតម្រូវការរបស់សិស្សបានល្អបំផុត បញ្ចប់ស្ថានភាពសិស្ស "ភ័យខ្លាច" មិនហ៊ានចូលបន្ទប់ទឹក។

នៅសាលាបឋមសិក្សា Thuận Hoà ភូមិ Thuận Hoà ឃុំ Tân Thuận ការសាងសង់បន្ទប់អនាម័យកំពុងជិតបានសម្រេច ឆ្លើយតបតម្រូវការរបស់សាលា និងឪពុកម្តាយ ជាពិសេសប្អូនៗសិស្សានុសិស្ស។ លោកគ្រូ Tiêu Hoàng Khởi នាយកសាលាបានចែករំលែកថា៖ “ខណៈពេលដែលបានអនុវត្តគោលនយោបាយរួមបញ្ចូលគ្នារវាងសាលារាយប៉ាយ សាលាបឋមសិក្សា Thuận Hoà មានចំនួនសិស្សកើនដល់ជាង ៣០០ នាក់។ ខណៈបន្ទប់អនាម័យមានត្រឹមតែ ១ ប៉ុណ្ណោះ ហើយក៏ត្រូវខូតខាតទៀតផង។ លើកនេះ សាលាបានវិនិយោគលើការជួសជុលបន្ទប់អនាម័យដែលមានស្រាប់ និងសាងសង់ថ្មីតាមតម្រូវការរបស់សិស្ស។ ដើម្បី​ធានា​អនាម័យ​សម្រាប់ប្អូនៗសិស្សានុសិស្ស”។

ស្ថិតក្នុងឃុំជាមួយគ្នាដែរ អនុវិទ្យាល័យ Tân Thuận ឃុំ Thuận Hoà  B ល្បឿននៃការសាងសង់តំបន់អនាម័យថ្មីកំពុងត្រូវបានជំរុញយ៉ាងខ្លាំងខ្លា។ លោកគ្រូ Nguyễn Ngọc Trường នាយកសាលា​បានឱ្យដឹង៖ ឆ្នាំសិក្សា ២០២៤-២០២៥ សាលាមានទាំងអស់ ៩ ថ្នាក់ ដែលមានសិស្សប្រមាណជិត ៣០០ នាក់។ ប៉ុន្តែបន្ទប់អនាម័យមានត្រឹមតែ ៦ បន្ទប់ប៉ុណ្ណោះសម្រាប់ទាំងសិស្សប្រុស និងសិស្សស្រី ហើយបណ្តាសំ​ណង់ផ្សេងៗមួយចំនួនក៏ទ្រុឌទ្រោម ទើបប្អូនៗសិស្សានុសិស្សមុនពេលចេញសម្រាកមានតម្រូវការខាង​អនាម័យគឺត្រូវរង់ចាំគ្នាទៅវិញទៅមក។

មណ្ឌលនៃបន្ទាប់អនាម័យរបស់សាលាអនុវិទ្យាល័យ Tân Thuận មិនអាចឆ្លើយតបតម្រូវការរបស់ប្អូនៗសិស្សានុសិស្សប្រមាណជាង ៣០០ នាក់ ដូច្នេះហើយទើបទទួលបានការវិនិយោគសាងសង់ថ្មីបន្ថែមទៀត។

"បច្ចុប្បន្ន ខណៈពេលដែលទទួលបានការវិនិយោគសាងបន្ទប់អនាម័យថ្មី ក៏ឆ្លយតបតម្រូវការរបស់ប្អូនៗសិស្សានុសិស្សផងដែរ។ សាលាក៏មានគម្រោងការរៀបចំជួលអ្នកបោសសម្អាតតំបន់បន្ទប់អនាម័យ ស្របឱកាសនោះក៏អប់រំចំណេះដឹងប្អូនខាងស្មារតីរក្សាការពារអនាម័យរួមសម្រាប់ដំណើរការប្រើប្រាស់” លោកគ្រូ Trường បានឱ្យដឹងឱ្យបន្ថែមបែបនេះ។

លោក Phạm Thanh Duy អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Thuận បានមានប្រសាសន៍ថា នៅពេលដែលបានកែលម្អបន្ទប់អនាម័យត្រូវ សាលារៀនក៏មានការរំភើបចិត្តជាខ្លាំង រហូតមកទល់ពេលនេះ ក៏មានអង្គភាពមួយចំនួនកសាងសម្រេចបានលើសពី ៥០% ផងដែរ។​គណៈកម្មាធិការប្រ ជាជនឃុំកំពុងចង្អុលការណែនាំសាលាទាំងឡាយឱ្យបង្កើនល្បឿនសម្រាប់សំណង់នេះឆាប់បានដាក់​ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ប្អូនៗសិស្សសាលា។

ដោយបានដឹងថា នាពេលបច្ចុប្បន្ន ផ្នែកអប់រំកំពុងសហការជាមួយបណ្តាអង្គភាព ភូមិភាគប្រញ៉ាប់ធ្វើការផ្សព្វផ្សាយគម្រោងការ ធានាត្រឹមត្រូវតាមការកំណត់ ល្បឿន និងគុណភាព ដើម្បីរួមចំណែកបង្កើតបរិស្ថានបៃតង ស្អាត និងមេត្រីភាព។ “​បន្ទាប់​ពី​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ​ឃុំ​បាន​ចង្អុលការណែនាំ និងកែ​ជួសជុល​ជា​ប្រចាំ ដើម្បី​ធានា​​គម្រោង​នេះ​ត្រូវ​បាន​ប្រើប្រាស់​រយៈពេល​យូរអង្វែង” ​លោក Duy​ បានចែករំលែក៕

Nguyễn Phú - Chí Diện

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក