ទូរស័ព្: 0274 383 347
ច័ន្ទ, 9-2-26 03:10:31

និមិត្តរូបសត្វទន្សាយក្នុងស្មារតីជនរួមជាតិ Khmer

ក្នុងជីវភាពវប្បធម៌ និងជំនឿសាសនារបស់ប្រទេសជាច្រើន និងគ្រប់ជាតិសាស្ត្រនិយាយរួម ពេលរំលឹកអំពីរូបភាពនៃសត្វទន្សាយ យើងគិតភ្លាមមួយរំពេចអំពីព្រេងសំណាង និងរឿងដែលល្អៗ ហើយវាជានិមិត្តរូបនៃបង្កបង្កើតប្រភពធនធានមនុស្សភាពស្លូតបូត ក្តីស្រលាញ់ និងគួរឱ្យស្រឡាញ់។

ប្រជាជន Khmer ប្រារព្ធពិធីថ្វាយព្រះច័ន្ទនៅរាត្រីពេញបូរមី ខែកក្តិក ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណរបស់ទន្សាយសសបណ្ឌិត។ ម្យ៉ាងវិញទៀត ដើម្បីបួងសួងឱ្យរដូវកំណើនផល ប្រជាជនរស់នៅបានសុខសន្តិភាព។ (ក្នុងរូបថត៖ ពិធីថ្វាយព្រះច័ន្ទក្នុងឱកាសបុណ្យអកអំបុក សំពះព្រះខែរបស់ជនរួមជាតិ Khmer​ នៅទីធ្លាវត្ត)។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ជនរួមជាតិ Khmer ដែលជាសញ្ញាតិភាគច្រើនកាន់ព្រះពុទ្ធសាសនា រូបភាពនៃសត្វទន្សាយមានតួនាទី និងមុខតំណែងដ៏សំខាន់ខ្លាំងណាស់សម្រាប់ពួកគេ។ វាជានិមិត្តរូបសាសនា និងជានិមិត្តរូបខាងយុត្តិធម៌ សុភមង្គល និងសំណាងល្អទៀតផង។

គុណសម្បត្តិរបស់សត្វទន្សាយគឺមានភាពឆ្លាតវៃ ក្លាហាន និងលះបង់ដោយស្មោះស្ម័គ្រចំពោះព្រះពុទ្ធសាសនា ដែលត្រូវបានបង្ហាញយ៉ាងច្បាស់ យោងតាមរឿងព្រេងបុរាណ Khmer…។ បណ្តារឿងរ៉ាវសម្រាប់បកស្រាយពីប្រភពដើម និងទាក់ទងចាមួយបុណ្យទានប្រពៃណី វត្តអារាម និងជាតិតកនៃដំណើរជីវិតរបស់ព្រះសក្សមុណីគោតមនៃយើង។ ក្នុងចំណោមនោះ មានពីធីបុណ្យអកអំបុក សំពះព្រះខែ។ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដែលជាប់ទាក់ទងនឹងសាសនាដែលត្រូវបានប្រារព្ធឡើងដោយប្រជាជន Khmer ដើម្បីរំលឹកដល់ព្រះពោធិសត្វ (ដែលបាន យោងកំណើតជាសត្វទន្សាយ)។

ខុសពិជនជាតិ Kinh ក្នុងចំណោមសត្វទាំង ១២ រាសីចក្ររបស់ Khmer បានសំដៅលើសត្វទន្សាយជំនួសឱ្យសត្វឆ្មាជាសត្វរាសីចក្រទី៤។ ពីព្រោះពួកគេជឿថាទន្សាយគឺជាបុព្វជាតិរបស់ព្រះពុទ្ធ។

យោងតាមរឿងព្រេងនិទានបានចារថា៖ “ទន្សាយគឺជាបុព្វជាតិរបស់ព្រះពុទ្ធសក្យមុនីនាមសស បណ្ឌិត ដែលមានព្រះហឫទ័យមេត្តាករុណាគ្មានព្រំដែន បានបូជាកាយដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ព្រះឥន្ទ្រ (ព្រះចៅអធិរាជនៃស្ថានសួគ៌បានប្រែកាយជាមនុស្សចាស់ជរាវេទនា ទន់ខ្សោយ និងឃ្លានរហូតដល់ជិតក្ស័យមរណា) ដោយលោតចូលទៅក្នុងគំនរភ្លើង សម្រាប់ជាអាហារដើម្បី ជួយ សង្គ្រោះជីវិតរបស់តាបស្សនោះ។ យោងតាមរឿងនិទាននេះបានកើតឡើងនៅថ្ងៃពេញបូណ៌មី ខែ កក្តិក។ ដូច្នេះ សម្រាប់ប្រជាជនខ្មែរ ឱ្យតែល់ថ្ងៃពេញបូរណ៌មី ខែកក្កិតរៀងរាល់ឆ្នាំ គយគន់ព្រះច័ន្ទពេញវង់ គេហាក់បីដូចបានឃើញរូបភាពដូចជាកូនសត្វទន្សាយមួយក្បាលមានជើងខាងមុខទាំងពីរកំពុងត្រៀមលូតចូលក្នុងគំនរភ្លើង”។

ក្រៅពីនោះ ក្នុងចំណោមសត្វតំណាងឱ្យរាសីទាំង ១២ របស់ Khmer ទន្សាយគឺជាសត្វរាសីចក្រទីបួន។ វាបានជំនួសឱ្យសត្វឆ្មាបើប្រៀបទៅនឹងជនជាតិ Kinh និង Hoa។ ប្រជាជន Khmer ជឿថាទន្សាយជាសត្វមួយក្នុងចំណោមសត្វដែលត្រូវបានចាត់ទុកថាមានបញ្ញាឆ្លាតវៃបំផុតក្នុងចំណោមសត្វទាំង ១២។ ឆ្លាត និងមានធនធានជាមួយនឹងសមត្ថភាពក្នុងការសម្របខ្លួន និងយកឈ្នះលើគ្រប់កាលៈ ទេសៈទាំងអស់។

ប្រជាជនខ្មែរជឿថារៀងរាល់រាត្រីព្រះច័ន្ទពេញបូណ៌មី ខែកក្តិក ក្នុងព្រះច័ន្ទតែងមានរូបភាពសត្វទន្សាយពណ៌សមួយក្បាលដែលជាបុព្វជាតិរបស់ព្រះសម្មាសម្ពុទ្ធនៃយើង។ ដូច្នេះ ពិធីថ្វាយព្រះច័ន្ទក្នុងឱកាសបុណ្យអកអំបុក សំពះព្រះខែ ក៏មានប្រភពចាប់ពីនោះមក គឺដើម្បីរំលឹកដល់បុព្វជាតិរបស់ព្រះពុទ្ធ។

ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃពេញបូណ៌មី ខែកក្តិក ប្រជាជន Khmer តែងប្រារព្ធពិធីបុណ្យថ្វាយព្រះច័ន្ទតាមប្រពៃណីនៃព្រះពុទ្ធសាសនាទក្ខិណានិកាយ។ ពិធីបុណ្យថ្វាយព្រះច័ន្ទ គឺដើម្បីរំលឹកដល់គុណធម៌របស់សសបណ្ឌិតទន្សាយដែលបានថ្វាយខ្លួនជាទានដើម្បីទទួលបានការត្រាស់ដឹង ដែលជាបុព្វជាតិរបស់ព្រះពុទ្ធសំណគោតមនាសម័យបច្ចុប្បន្ននេះឯង។ ឬក៏និយាយបែបផ្សេងទៀត ដើម្បីតបស្នងគុណដល់ព្រះច័ន្ទដែលបានការពារផលដំណាំ និងនាំមកនូវអាកាសធាតុអំណោយផលប្រចាំឆ្នាំ។  តាមរយៈនោះ រូបភាពរបស់សត្វទន្សាយបានក្លាយជានិមិត្តរូបមួយក្នុងព្រះ ពុទ្ធសាសនាផងដែរ៕

Chanh Đa

Tags:

ថ្មសីមា៖ “បេះដូង” ដ៏ស្ងៀមស្ងាត់នៃវត្ត Khmer

ក្នុងលំហវប្បធម៌ជំនឿនៃបងប្អូនជនរួមជាតិ Khmer Nam Bộ បើព្រះវិហារជា “មុខមាត់” នៃវត្តអារាម នោះថ្មសីមាគឺជា “បេះដូង” ដែលបង្គាប់ដោយភាពស្ងៀមស្ងាត់រក្សានូវសសៃជីពចររបស់សង្គមសង្ឃផងដែរ។

សិល្បៈចម្លាក់ដ៏អស្ចារ្យនៅតាមវត្ត Khmer Nam Bộ

មានឱកលាសបានទស្សនាវត្ត Khmer ទាំងឡាយ អ្នកណាក៏ងាយនឹងលង់អារម្មណ៍ នឹងលំហសិល្បៈដ៏ចំណាប់អារម្មណ៍នេះដែរ។ រាល់ខ្នាតបន្ទាត់នីមួយៗ គឺជាចំណុចកំពូលនៃការលះបង់ និងទេពកោសល្យ ដែលសិប្បករទាំងឡាយបានផ្ញើនូវដួងព្រលឹងខាងវិស័យសិល្បៈដ៏ក្តៅគគុករបស់ខ្លួនសម្រាប់លក្ខណៈមួយៗ។ ចម្លាក់មិនត្រឹមតែបានបង្កើតសម្រស់ខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវទស្សនវិជ្ជានៃព្រះពុទ្ធសាសនាថេរវាទ ដែលឆ្លុះបញ្ចាំងពីគោលគំនិតនៃការរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សជាតិ ធម្មជាតិ និងសកលលោកផងដែរ។

សម្រស់ព្រះវិហារវត្តមហាទប់

បើវត្តមហាទប់ (chùa Dơi) គឺជាព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់នៃវិញ្ញាណក្ខន្ធនោះព្រះវិហារគឺជា “បេះដូង” ជាចំណុចគំនូសស្ថាបត្យកម្មដ៏ភ្លឺត្រចះត្រចង់ កណ្តាលពណ៌បៃតងនៃជួរដើមឈើទាលបុរាណ។ គ្រាន់តែឈរពីទីធ្លាវត្តសម្លឹងមើលទៅលើ ភ្ញៀវទេសចរអាចទទួលអារម្មណ៍បានពេញលេញនូវភាពអង់អាច ហ្មត់ចត់នៃសំណង់មួយដែលពោរពេញដោយទស្សនវិជ្ជា និងសោភ័ណភាពរបស់ជនជាតិ Khmer Nam Bộ។

ពង្រីកតម្លៃនៃតន្ត្រីពិធីរបស់ជនរួមជាតិ Hoa

និយាយដល់ពិធីបុណ្យប្រពៃណីរបស់សហគមន៍ជនជាតិ Hoa មិនអាចរំលងបាននូវតន្ត្រីពិធីដែលជាកត្តាដើរតួនាទីយ៉ាងសំខាន់ រួមចំណែកបង្កើតបាននូវតម្លៃ និងភាពស័ក្តិសិទ្ធិនៃពិធីជំនឿ និងវប្បធម៌។

ពុទ្ធសាសនាខេត្ត Cà Mau រួមដំណើរការជាមួយសុខុមាលភាពសង្គម

ប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau តែងលើកកម្ពស់តួនាទី និងទំនួលខុសត្រូវសង្គម ចូលរួមយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងការងារសុខុមាលភាពសង្គម រួមចំណែកថែទាំជីវភាពរបស់បងប្អូនប្រជាជន ជាពិសេសអ្នកទន់ខ្សោយក្នុងសង្គម។

បូកសរុបលទ្ធផលនៃការប្រឡងពុទ្ធិកបឋមសិក្សា ឆ្នាំ ២០២៥ - ២០២៦

ថ្មីៗនេះ គណៈកម្មការវត្តគម្ភីរសាគរ ព្រែកជ្រៅ (Xiêm Cán) ស្ថិតនៅសង្កាត់ Hiệp Thành បានរៀបចំពិធីបូកសរុប និងប្រកាសលទ្ធផលនៃប្រឡងសម្រាប់ថ្នាក់ ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦។ នេះគឺជាព្រឹត្តិការណ៍អប់រំដ៏សំខាន់ ដែលកត់សម្គាល់នូវជំហាននៃការរីកចម្រើននៅលើដំណើរការសិក្សារៀនសូត្រធម៌វិន័យរបស់សមណសិស្ស។

យាយខ្មៅក្នុងជំនឿរបស់បងប្អូន Khmer

ពេលឈានជើងចូលក្នុងបរិវេណវត្ត Khmer បុរាណ ដូចជាវត្តមហាទប់ (chùa Dơi) ទីក្រុង Cần Thơ ឬវត្តពុតធ្លេចាស់ (Hoà Bình cũ) ខេត្ត Cà Mau និងវត្ត Khmer -ដទៃទៀត នៅក្បែរព្រះវិហារដ៏ស្កឹមស្កៃដែលតម្កល់ព្រះពុទ្ធបដិមា គេតែងជួបប្រទះឃើញអាស្រមតូចៗ សម្រាប់បូជាទេពធីតាមួយអង្គដែលមានសម្បុរខ្មៅ។ បងប្អូន Khmer តែងហៅថា "នាងខ្មៅ" ឬ "យាយខ្មៅ"។ នេះគឺជាលក្ខណៈជំនឿដ៏ពិសេសមួយ ដែលឆ្លុះបញ្ចាំងពីការលាយផ្សំយ៉ាងរលូនរវាងព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer និងជំនឿអ្នកតាម្ចាស់ស្រុក។

វត្ត Khmer រក្សាស្លាកស្នាមបដិវត្តន៍

មកដល់ភូមិអណ្តូងចេក (Đìa Chuối) ឃុំ Vĩnh Mỹ សាកសួររកវត្តអណ្ដូងចេកគ្រប់គ្នាសុទ្ធតែស្គាល់។ វត្តមិនត្រឹមតែជាទីសក្ការៈបូជាខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ ក្នុងសម័យតស៊ូទាំង ២ លើក ប្រឆាំងបរទេសឈ្លានពានរបស់ជនជាតិទៀតផង។ កណ្តាលបរិយាកាសដ៏ស្ងប់ស្ងាត់ វត្តលេចចេញរូបរាងយ៉ាងស្ងៀមស្ងាត់ រក្សាទុកនូវអនុស្សាវរីយ៍ដ៏អង់អាចក្លាហាន តាមរយៈសរសៃឈើ និងក្បឿងដំបូលដែលដុះសរាយពេលវេលា។

រក្សាសម្រស់វប្បធម៌តាមរយៈកីឡាប្រពៃណី

ពិធីប្រណាំងទូក.ងរបស់បងប្អូនជនរួមជាតិ Khmer ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះមិនត្រឹមតែជាសកម្មភាពកីឡាដែលមានលក្ខណៈសហគមន៍យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពិសេសខាងវប្បធម៌ និងជំនឿវិញ្ញាណចំពោះបងប្អូនជនរួមជាតិ Khmer Nam Bộ ទៀតផង ។

គ្រឿងរណ្តាប់សែនព្រេន ប្រកបដោយទឹកចិត្ត

រូបភាពនៃទូកក្បូនដើមចេក ដ៏សាមញ្ញ បានក្លាយជានិមិត្តរូបវប្បធម៌ជំនឿដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ ជាពិសេសក្នុងពិធីបុណ្យសែនដូនតា និងពិធីបុណ្យកំសាន្តជាដើម។

សហគ្រាស - ម៉ាក