ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:54

ព្រាហ្មណ៍សាសនាក្នុងវប្បធម៌ Khmer

មកកាន់វត្តអារាម Khmer Nam Bộ ភ្ញៀវទេសចរណ៍ ងាយនឹងបានជួបប្រទះឃើញនូវបដិមាករនៃទេវរូបដ៏មានឫទ្ធិបារមីដែលបានប្រសូតិពីរឿងព្រេងនិទានទាក់ទងខាងព្រហ្មញ្ញសាសនា។ នេះគឺជាភស្តុតាងសម្រាប់ការផ្លាស់ប្តូរ និងការទទួលយកឥទ្ធិពលវប្បធម៌ដែលបានអូសបន្លាយអស់រាប់ពាន់ឆ្នាំមកហើយ។ វត្តមានទាំងនេះមិនបានធ្វើឱ្យចុះខ្សោយនូវជំនឿលើព្រះពុទ្ធសាសនានោះទេ ប៉ុន្តែបានរួមចំណែកធ្វើឱ្យជីវភាពផ្លូវស្មារតី និងសិល្បៈរបស់សហគមន៍កាន់តែសម្បូរបែប។

គំនូរបុរាណអំពី "ត្រីមូតិ" នៃព្រាហ្មណ៍សាសនាលើបល្ល័ង្កឈូក បង្ហាញពីការចុះសម្រុងគ្នានៃជំនឿសាសនា។

បកត្រឡប់ទៅរកប្រវត្តិសាស្ត្រវិញ មុនពេលដែលព្រះពុទ្ធសាសនាទក្ខិណានិកាយដើរតួនាទីជាចម្បង ព្រាហ្មណ៍សាសនាធ្លាប់មានសម័យកាលរុងរឿងនៅលើទឹកដីនេះ។ បេតិកភណ្ឌនោះមិនបានបាត់បង់ឡើយ ប៉ុន្តែត្រូវបានរួមបញ្ចូលគ្នា និងរលាយចូលទៅក្នុងជំនឿថ្មី។ ទេវៈហិណ្ឌូដែលមានមហិទ្ធិឫទ្ធិ បានចាត់ទុកជា "ធម្មបាល" ដ៏ខ្ពង់ខ្ពស់ ដែលគោរពព្រះពុទ្ធ និងតាំងចិត្តការពារព្រះធម៌។

រូបភាពព្រះវិស្ណុ  គង់ប្រថាប់លើស្តេចគ្រុឌ  ឬព្រះឥន្ទ្រ គង់លើដំរីឯរាវ័ណ តែងលេចឡើងនៅលើចម្លាក់អណ្តែត និងគំនូរបែបបុរាណ។ ព្រះឥន្ទ្របានពណ៌នាថាជាស្តេចនៃឋានសួគ៌ ជាអ្នកជួយជ្រោមជ្រែងព្រះពុទ្ធក្នុងកាលព្រះអង្គសោយព្រះជាតិជាពោធិសត្វ។ សូម្បីតែព្រះគណេស - ទេពក្បាលដំរី ដែលជាទេវៈនៃប្រាជ្ញា ក៏ត្រូវបានគេរកឃើញក្នុងតួនាទីជាធម្មបាល ឬជាសញ្ញាសម្គាល់វប្បធម៌ដ៏វិសេសវិសាលផងដែរ។

រូបចម្លាក់អណ្តែតពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ សង្ខាងគឺជាបដិមាករព្រះគណេស បង្កើតបានជាចំណុចអស្ចារ្យនៃវប្បធម៌ដ៏ប្លែកភ្នែកផងដែរ។

ទោះបីជាលេចឡើងដោយមានភាពអស្ចារ្យយ៉ាងណាក៏ដោយ ក៏ទេវរូបទាំងនេះមិនត្រូវបានគេតម្កល់ទុកក្នុងព្រះវិហារ ឱ្យមានឋានៈស្មើនឹងព្រះពុទ្ធនោះទេ។ ឋានៈខ្ពស់បំផុតតែមួយគត់ គឺជារបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តមជានិច្ច។ វត្តមានរបស់ពួកទ្រង់មានលក្ខណៈជានិមិត្តរូប ដើម្បីលើកតម្កើងភាពខ្ពង់ខ្ពស់បំផុតខាងព្រះធម៌។ ប្រជាជនអាចបន់ស្រន់សុំសេចក្តីសុខរៀងៗខ្លួន ក៏ប៉ុន្តែពួកទ្រង់មិនមែនជាទីពឹងដើម្បីសម្រេចនូវការរំដោះទុក្ខនោះឡើយ។

ព្រះគណេស ក្នុងវប្បធម៌ Khmer ដែលបានគោរពទុកជាធម្មបាល។

វត្តមាននៃទេវៈព្រាហ្មណ៍សាសនានៅក្នុងវត្ត Khmer គឺជាលក្ខណៈវប្បធម៌ដ៏ពិសេស បង្ហាញពីសមត្ថភាពនៃការរួមបញ្ចូលគ្នា និងភាពរស់រវើកនៃអត្តសញ្ញាណខ្មែរ។ នេះក៏ជាបេតិកភណ្ឌដ៏មានតម្លៃ ជួយឱ្យយើងយល់គ្នាកាន់តែយល់ច្បាស់អំពីជម្រៅប្រវត្តិសាស្ត្រនៃតំបន់ដែនដីណាមបូថែមទៀត៕

Chim Đôn Ta - Chanh Đa

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក