ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:33

រដូវស្នោរចេញផ្កា

ឱ្យតែដល់រដូវទឹកជំនន់ម្តងៗ ក៏ជារដូវដែលស្នោរចេញផ្កានៅពេញពាសតាមដងព្រែក បឹងទន្លេ ជាពិសេសតាមវាលស្រែនៃតំបន់ទឹកសាប។

ឱ្យតែដល់ពេលរសៀល ក៏ជាពេលដែលគ្រួសារអ្នកមីង Đinh Thị Chắc ភូមិ Đường Đào ឃុំ Hồ Thị Kỷ នាំគ្នាចេញបេះផ្កាស្នោរដែរ។

មិនមានភាពឆើតឆាយ  តែផ្កាតែងជាប្រភេទផ្កាដ៏ស្រស់ស្អាតនៅតាមតំបន់បឹងបួរដងទន្លេជនបទ។ ដើមតែងមានដុះនៅតាមដងព្រែកទន្លេបឹងបួរដែលមានទឹកលេច ឬក៏នៅតាមធាក្រោយផ្ទះ។ល។ ដើមស្នោរមានការលូតលាស់ឆាប់រហ័ស មិនត្រូវការការថែទាំ ឬដាក់ជី បាញ់ថ្នាំអ្វីនោះទេក៏អាចផ្តល់ផ្កាយ៉ាងកុះករណាស់ដែរ។ ដូច្នេះហើយតែងមានប្រជាកសិករជាច្រើនអាចរកប្រភពចំណូលពីផ្កាស្នោរនេះដែរ។

ផ្កាស្នោររីកចេញជាកញ្ចុំតូចៗ រាងស្រទន់បក់បោកតាមខ្យល់។ នារដូវនេះ ប្រជាកសិករនៅតាមតំបន់ជនបទកំពុងមមាញឹបេះផ្កាស្នោរ។ សូរសំណើចក្អាកក្អាយបានបន្លឺឡើងពាសពេញវាលស្រែក្រោមពន្លឺព្រះសុរិយារៀបអស្តង្គត។

ផ្កាសស្នោរអាចច្នៃជាមុខម្ហូបច្រើនយ៉ាងតាមបែបលក្ខណៈស្រុកស្រែ។

អ្នកមីង Đinh Thị Chắc (នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ) បានឱ្យដឹង៖ “ដើមស្នោរងាយស្រួលដាំ មិនចាំបាច់ចំណាយកម្លាំងថែទាំ​ឬក៏ដាក់ជី បាញ់ថ្នាំនោះទេ។ ពីមុន ប្រសិនបើចង់ញុំាគឺត្រូវទិញគេដោយតម្លៃចាប់ពី ៤០-៥០ពាន់ដុង​/គីឡូក្រាម។ ឆ្នាំនេះ ខ្ញុំប្តេជ្ញាចិត្តដាំជុំវិញផ្ទះដោយមានទាំងអស់ប្រមាណ ៥០ គុម្ព ឱ្យតែដល់ពេលរសៀលខ្ញុំបេះផ្កាបានប្រហែលជា ២ គីឡូក្រាម។ សម្រាប់ផ្កាស្នោរ​ក្រៅពីលក់ស្រស់ ខ្ញុំថែមទាំងធ្វើជ្រក់លកើបន្ថែម និងទុកសម្រាប់ពេលបាយប្រចាំគ្រួសារផងដែរ”។

ផ្កាស្នោររីកជាកញ្ចុំតូចៗគួរឱ្យចង់បេះ។

យោងតាមអ្នកដាំស្នោរមួយចំនួននៅតាមជនបទ ផ្កាស្នោរធម្មតាត្រូវបានបេះនៅពេលរសៀលជិតយប់ ពីព្រោះពេលនេះផ្កាកំពុងចេញ និងស្រស់ឆ្ងាញ់ទៀតផង។ ប្រសិនបើបេះនៅពេលព្រឹក ផ្ការីកពេញទឹក តែត្រូវសត្វកន្លង់ស្រូបអស់ជាតិលម្អង ហើយផ្កាក៏មិនស្រស់ឆ្ងាញ់នោះដែរ។

ផ្កាស្នោរ ត្រូវបានគេចាត់ទុកជាប្រភេទបន្លែស្រស់នៅតាមតំបន់ភូមិភាគ ហើយប្រភេទផ្កានេះដែរមានត្រឹមតែម្តងគត់ក្នុងមួយឆ្នាំ ដូច្នេះហើយក៏មានអ្នកនិយមចូលចិត្តយ៉ាងច្រើនផងដែរ។ ផ្កាស្នោរអាចច្នៃបានយ៉ាងច្រើនមុខម្ហូបសម្រាប់ញុំាតាមបែបស្រុកស្រែ៕

Chanh Đa

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក