ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:00:17

លំនឹងចិត្តពលកម្មផលិតអាស្រ័យមានសហករណ៍

កន្លងមកនេះ សកម្មភាពរបស់សហករណ៍បានរួមចំណែកបង្កើតការងារធ្វើដល់កម្មករជាច្រើននៅភូមិភាគ ជាពិសេសនៅតាមតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។ ជំរុញការអភិវឌ្ឍវិស័យសេវាកម្ម និងឧស្សាហកម្ម។ ជាតួយ៉ាងដូចជាសហការណ៍កសិកម្ម ឡុកទីម Farm ឧស្ថិតនៅអនុសង្កាត់ Biển Đông B សង្កាត់ Hiệp Thành។

លោក Lâm Văn Toàn តែងយកចិត្តទុកដាក់ចំពោះគុណភាព និងប្រភពច្បាស់លាស់ខាងប្រភេទពូជ និងជីផងដែរ។

សហករណ៍កសិកម្ម Lốc Tím Farm មានសមាជិកចំនួន ៣៥ នាក់ ដែលក្នុងនោះមានសមាជិកជនជាតិខ្មែរ ២៨ នាក់ ចូលរួមផលិត និងផ្គត់ផ្គង់ប្រភេទគ្រាប់ពូជ និងពូជរុក្ខជាតិផ្សេងៗសម្រាប់ដាំដុះ មានដូចជា៖ ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស ពោត ស្ពៃក្តោប និងននោងជាដើម ។ លោក Lâm Văn Toàn នាយកដ្ឋាន និងជាប្រធានសមាគមអ្នកគ្រប់គ្រងសហករណ៍ បានឱ្យដឹង៖ “សហករណ៍បានផ្តើមសកម្មភាពដោយផ្តោតលើទិសដៅដើម្បីជួយសមាជិកទាំងឡាយអភិវឌ្ឍន៍ផលិតខាងវិស័យកសិកម្ម បង្កើតទម្រង់យ៉ាងសមស្រប និងមានប្រសិទ្ធភាពផ្តើមពីបណ្តាទម្រង់នៃផលិតផលដ៏ប្រចាំរបស់ភូមិភាគ មានដូចជា៖​ខ្ទឹមក្រហម ម្ទេស ទំពាំងបារាំង។ល។ ផ្តើមពីនោះ ក៏សន្សឹមៗឈានឡើងលើកកម្ពស់គុណភាពកសិផល កាត់បន្ថយជាដាច់ខាតចំពោះករណី “បានផលតែគ្មានតម្លៃ មានតម្លៃតែបែរជាគ្មាផលទៅវិញ” ស្របឱកាសនោះក៏បង្កើតការងារធ្វើជូនពលករជាច្រើននៅតាមតំបន់ភូមិភាគ”។

លោក Sơn Thọ (កណ្តាល) ឧទ្ទេសនាមពីប្រភេទពូជខ្ទឹមក្រហមដល់កម្មាភិបាលនៃការិយាល័យសេដ្ឋកិច្ចនៅសង្កាត់ Hiệp Thành បន្ទាប់ពីពូជដំណាំមានការលូតលាស់ល្អ នឹងផ្តល់ប្រភពជូនសមាជិកសហករណ៍ទាំងឡាយដែលមានតម្រូវការ។

ក្រៅពីការផ្តល់ពូជ និងប្រភេទពូជរុក្ខជាតិ និងជីដែលមានម៉ាកសញ្ញា កិត្យានុភាព គុណភាព និងប្រភពច្បាស់លាស់ សហករណ៍កសិកម្ម Lộc Tím Farm ក៏ផ្តោតលើការពិគ្រោះយោបល់ខាងច្ចេកទេសដាំដុះតាមទិសដៅស្អាត និងធានាសុវត្ថិភាពផងដែរ។ សកម្មភាពរបស់សហករណ៍នេះមិនត្រឹមតែជួយកសិករផលិតចេញនូវផលិតផលស្អាត សុវត្ថិភាពជូនអ្នកប្រើប្រាស់ បង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតគំរូក្នុងការដាំដំណាំដែលនាំមកនូវប្រាក់ចំណេញសម្រាប់បងប្អូនប្រជាជននៅភូមិភាគទៀតផង។

បង Sơn Thọ នាយកដ្ឋានបច្ចេកទេសនៃសហករណ៍ បានឱ្យដឹងថា៖ “សហករណ៍បានជួយបងប្អូនប្រជាជនទាំងបច្ចេកទេសថែទាំ និងវិធីសាស្ត្រក្នុងការកំចាត់សត្វល្អិត និងជំងឺដែលបង្កគ្រោះថ្នាក់ដល់ដំណាំផងដែរ”។

សហករណ៍កសិកម្ម Lộc Tím Farm មិនត្រឹមផ្តល់ប្រភេទពូជដំណាំ និងឧបត្ថម្ភខាងបច្ចេកទេស ធានាទិនផលនាំចេញសម្រាប់ផលិតផលទាំងឡាយជូនសមាជិកប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើជូនពលករជនបទជាច្រើនទៀតផង។

ជាមួយសកម្មភាពដែលមានប្រសិទ្ធភាពនេះ សហករណ៍កសិកម្ម Lộc Tím Farm បានរួមចំណែកក្នុងការរៀបចំផលិតសាឡើងវិញ ដែលជាប្រព័ន្ធតភ្ជាប់សម្រាប់ឱ្យការប្រមូលទិញផលិតផលជូនប្រជាកសិករ ផ្តើមពីនោះ បង្កើនតម្លើៃផលិតផល បង្កើតការងារធ្វើកាន់តែច្រើនសម្រាប់កម្មករនៅជនបទ។ "យើងខ្ញុំមិនត្រឹមតែណែនាំបច្ចេកទេសដាំដុះ និងថែទាំប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ការផលិត និងធានាទិន្នផលនាំចេញទៀតផង។ សហករណ៍កសិកម្ម បានចុះកិច្ចសន្យានិងរួមដំណើរការ ជួយសមាជិកទាំងឡាយអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព ផ្តើមពីនោះបង្កើតការងារធ្វើនឹងនរសម្រាប់ពលករ រួមចំណែកកសាងខឿនសេដ្ឋកិច្ចជនបទឱ្យកាន់តែរឹងមាំថែមទៀត”​ លោក Lâm Văn Toàn បានចែករំលែកដូច្នេះ។

គ្រួសារលោក Khưu Duy An នៅអនុសង្កាត់ Giồng Giữa B ជាសមាជិករបស់សហករណ៍ កំពុងដាំទំពាំងបារាំងប្រមាណ ៦.០០០ គុម្ពផងដែរ។ ដោយទទួលបានការឧបត្ថម្ភខាងបច្ចេកទេស លោកថែទាំបានត្រឹមត្រូវតាមវិធីសាស្ត្រទើបដើមមានការលូតលាស់ល្អ។

អភិវឌ្ឍន៍មិនឈប់ឈរខាងទ្រងទ្រាយ និងគុណភាព សហការណ៍កសិកម្ម Lộc Tím Farm សន្សឹមៗក្លាយជាសង្វាក់នៃតម្លៃស្ថិរភាព ផ្សារភ្ជាប់ជាមួយសមាជិកទាំងឡាយតាំងពីផលិតរហូតដល់ទិន្នផលនាំចេញ។ សហការណ៍ក៏បានជួយលើកកម្ពស់ប្រភពប្រាក់ចំណូល និងស្តារជីវភាពរស់នៅសម្រាប់គ្រួសារទាំងឡាយផងដែរ៕

Quỳnh Anh

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក