ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:01:27

វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau

អឹកធឹកនៃទិវារំលឹកគុណ

ក្នុងបរិយាកាសដ៏មហោឡារឹករួមជាមួយបណ្តាសាលាដទៃទូទាំងប្រទេស សាលាវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau បានរៀបចំដ៏ច្រើនសកម្មភាពមានអត្ថន័យសម្រាប់អំណរអនុស្សាវរីយ៍លើកទី ៤៣ ឆ្នាំនៃទិវាគ្រូបង្រៀន Việt Nam (២០ វិច្ឆិការ ១៩៨២ - ២០ វិច្ឆិកា ២០២៥)។ នេះមិនត្រឹមតែជាថ្ងៃឈប់បុណ្យប្រកបដោយអត្ថន័យខាងវិស័យសិក្សាអប់រំប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់សិស្សនិស្សិតគ្រប់រូបសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូទៀតផងដែលបានលះបង់មួយឆាកជីវិតដើម្បីបុព្វហេតុនៃការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។

កម្មវិធីសិល្បៈអំណរទិវាគ្រូបង្រៀន Việt Nam ២០ វិច្ឆិកា របស់ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau។

ផ្តើមពីនោះ ក៏មានយ៉ាងច្រើនសកម្មភាពជាក់ស្តែងដែលបានចាត់តាំងឡើង ដូចជា៖ ពិធីប្រឡងប្រណាំង “បេះផ្កាពិន្ទុ ១០” និងអនុវត្តសំណង់យុវជន ប្រឡងកម្មាវិធីសិល្បៈអំណរថ្ងៃ ២០ វិច្ឆិកា។ល។ បង្កើតបានជាបរិយាកាសយ៉ាងឱឡារឹកសម្រាប់ទិវារំលឹកគុណគ្រូបង្រៀន។

បរិយាកាសថ្ងៃ ២០ ​វិច្ឆិកាកាន់តែអឹកធឹកថែមទៀតខណៈពេលដែលសិស្សានុសិស្សបានចូលរួមប្រឡងកម្មវិធីសិល្បៈដែលខ្លួនជាអ្នកនិពន្ធ និងរៀបរៀងដោយផ្ទាល់។

លោកគ្រូ Hữu Lý Vui លេខាសម្ព័ន្ធយុវជនរបស់សាលា មានប្រសាសន៍៖ “ខ្ញុំតែងតែលើកទឹកចិត្តសិស្សានុសិស្សទាំងឡាយឱ្យសម្តែងនូវការដឹងគុណចំពោះគ្រូបង្រៀនដោយមិនចាំបាច់មានអំណោយឬគ្រឿងសម្ភារៈអ្វីនោះទេ គ្រាន់តែការខិតខំសិក្សារៀនសូត្រឱ្យបានល្អ សកម្មចូលរួមរាល់បណ្តាប្រពៃណីរបស់សាលា របស់សម្ព័ន្ធយុវជន រួមចំណែកសម្រាប់ការអភិវឌ្ឍរួមរបស់សមូហភាពវាជាការស្រេច។ ទាំងនេះហើយគឺជាអំណោយដ៏សំខាន់ ប្រកបដោយអត្ថន័យដែលលោកគ្រូ អ្នកគ្រូគ្រប់រូបត្រូវការ”។

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau ជូនបាច់ផ្កាដ៏ស្រស់ស្អាតដល់អ្នកគ្រូនាឱកាសទិវា ២០ វិច្ឆិកា។

បណ្តាសកម្មភាពអំណរទិវាគ្រូបង្រៀនវៀតណាមរបស់វិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវ មិនត្រឹមរួមចំណែកស្តារឡើងវិញនូវស្មារតីគោរពស្រឡាញ់ចំពោះលោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ ថែមទាំងសាងអនុស្សាវរីយ៍ដ៏ល្អស្អាតពីសាលា លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិផងដែរ។ អ្វីៗគ្រប់យ៉ាងនឹងក្លាយជាស្លាស្នាមដ៏ជ្រាលជ្រៅដក់ជាប់ក្នុងចិត្តរបស់សិស្សគ្រប់រូបទៀតផង៕

Chanh Đa

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក