ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:22:55

តាមសាលារៀនពង្រីកសាយភាយខាងវប្បធម៌ Khmer

នៅកណ្តាលមណ្ឌលនៃឃុំដាបាក ជាតំបន់ដែលមានប្រមាណជាង ៧០០ គ្រួសារជនរួមជាតិខ្មែររស់នៅ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi បានក្លាយជាចំណុចដ៏ភ្លឺស្វាងក្នុងការរក្សា និងពង្រីកសាយភាយតម្លៃវប្បធម៌ប្រពៃណី។ ទីនេះមិនត្រឹមបង្រៀនខាងអក្សរសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាបរិស្ថានសម្រាប់បំប៉ននូវអត្តសញ្ញាណជាតិ ដើម្បីវប្បធម៌ Khmer បានបន្តថែរក្សាពេញដោយការគោរពស្រឡាញ់ និងមោទនភាព។

 ម៉ោងបង្រៀនរាំរបាំគោះត្រឡោករបស់ប្អូនៗសិស្សានុសិស្ស។

លំហរវប្បធម៌ Khmer នៅសាលាបានបង្កើតឡើងដោយផ្តោតលើធម្មជាតិនិងការសិក្សារៀនសូត្រ។ សូរសព្ទដន្ត្រីភ្លេងពិណពាទ្យលាន់ឮរំពង​ អបដោយកាយវិការយ៉ាងទន់ភ្លន់នៃរបាំគោះត្រឡោក រាំវង់ និងរបាំប្រជាប្រិយផ្សេងៗជាច្រើនទៀតបានក្លាយជារូបភាពពេញនិយមដែលមានក្នុងរាល់សកម្មភាពបុណ្យទាន និងបណ្តាសកម្មភាពបន្ទាប់ពីម៉ោងរៀន។ បណ្តាចង្វាក់រាំដែលបានរៀបរៀងឡើងយ៉ាងសម្បូរបែប និងមានអត្ថន័យ ឆ្លុះបញ្ចាំងអំពីជំនឿ និងស្មារតីនៃការរស់នៅរបស់បងប្អូនជនរួមជាតិ KHmer។

កងជួរគ្រូបង្រៀនទាំងឡាយតែងរក្សាខ្ជាប់នូវតួនាទីដ៏សំខាន់ក្នុងការអភិរក្ស និងបង្រៀនផ្នែកខាងសិល្បប្រពៃណី។ រាល់កាយវិការ និងចង្វាក់ភ្លេងមួយៗរហូតដល់ដំណើររឿងខាងក្រោយផ្នែកខាងសិល្បៈ លោកគ្រូ អ្នកគ្រូតែងជំនួយបងប្អូនៗឱ្យយល់ច្បាស់ថាខ្លួនកំពុងជាអ្នកស្នងបន្តនូវបណ្តាតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅ។ អាស្រ័យការវិនិយោគមានមូលដ្ឋានត្រឹមត្រូវ បណ្តាកម្មវិធីសិល្បៈរបស់សាលាជាច្រើនឆ្នាំបន្តបន្ទាប់ តែងទទួលបានពានរង្វាន់ខ្ពស់នៅសម័យប្រឡងថ្នាក់ឃុំ ស្រុក និងថ្នាក់តំបន់ផងដែរ។​ ប្រការនេះបានបញ្ជាក់ពីគុណភាព និងការប្តេជ្ញាចិត្តខិតខំថែរក្សាវប្បធម៌ប្រពៃណី។

លោកគ្រូ Tăng Quốc Đạt គ្រូបង្រៀនអក្សរ Khmer មានប្រសាសន៍៖ “រាល់តួអក្សរ និងក្បាច់រាំ​ សូរសព្ទតន្រ្តីសុទ្ធតែបានរៀបរាប់ពីសាច់រឿងនៃដំណើរឆ្ពោះទៅកាន់ប្រភពដើម និងជីវភាពស្មារតីរបស់បងប្អូន Khmer។ ខណៈដែលប្អូនៗមានឱកាសបានចូលជិតតាំងពីដំបូង ក្តីស្រឡាញ់ខាងវប្បធម៌នឹងកាន់តែខ្លាំងឡើងដោយឯកឯង”។

 “ការអភិរក្សវប្បធម៌មិនមែនជារឿងវែងឆ្ងាយប៉ុន្មាននោះទេ។ រឿងសំខាន់គឺការបង្កើតទម្លាប់ និងអារម្មណ៍នៃការយកចិត្តទុកដាក់របស់ប្អូនៗសិស្សានុសិស្សគ្រប់រូបដើម្បីប្អូនៗកាន់តែមានមោទនភាពក្នុងការរក្សាអត្តសញ្ញាណជាតិរបស់ខ្លួន”។ លោកស្រី Lê Hồng Thanh នាយិការរងសាលាជនជាតិអន្តេវាសិក អនុវិទ្យាល័យ Danh Thị Tươi មានប្រសាសន៍បែបនេះ។

សាលាតែងរៀបចំការសម្តែងផ្ទៃក្នុង ផ្លាស់ប្តូរវប្បធម៌ និងការដោះដូរសិល្បៈ និងសមោាសសិល្បៈប្រពៃណីផ្សារភ្ជាប់ជាមួយនិងបណ្តាពិធីបុណ្យទានរបស់ជនរួមជាតិខ្មែរ។ តាមរយៈសកម្មភាពទាំងនេះ ប្អូនៗសិស្សានុសិស្សទទួលបានការបណ្តុះបណ្តាល បង្កើនទំនុកចិត្ត និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ និងស្មារតីសហគមន៍របស់ជនជាតិខ្លួនទៀតផង។ មានប្អូនៗសិស្សសាលាជាច្រើនបានចែករំលែកថា ការចូលរួមរាំចង្វាក់រាំវង់ ឬក៏រាំរបាំគោះត្រឡោក បានជួយឱ្យប្អូនៗមានអារម្មណ៍កាន់តែច្បាស់អំពីភាពទន់ភ្លន់ និងភាពទំនើបនៃសិល្បៈប្រពៃណី។

អ្នកគ្រូ Lý Hoà Ly តាំងចិត្តក្នុងការបង្ហាត់បង្រៀនចង្វាក់រាំប្រពៃណីដល់ប្អូនៗសិស្សានុសិស្ស។

តម្លៃនៃលំហវប្បធម៌មិនត្រឹមតែត្រូវបានបង្ហាញតាមរយៈពានរង្វាន់ប៉ុណ្ណោះទេ ថែមទាំងស្ថិត ក្នុងការពង្រីកសាយភាយខាងចំណោះដឹងរបស់បងប្អូនៗសិស្សានុសិស្សផងដែរ។ ផ្តើមពីពីម៉ោងហាត់រាំរហូតដល់ពិធីបុណ្យសហគមន៍ ប្អូនៗសិស្សានុសិស្សជាសន្សឹមៗបង្កើតបានអារម្មណ៍មោទនភាព ក្តីស្រឡាញ់ និងការអភិរក្សតម្លៃដែលដូនតាបានបន្សលទុកមក។

សម្រាប់ដំណើរការរស់នៅនៃសម័យបច្ចុប្បន្ន ខណៈពេលដែលតម្លៃប្រពៃណីកំពុងប្រឈមមុខជាមួយការសាបរលាប ទម្រង់នៃការអភិរក្សវប្បធម៌ខ្មែរនៅសាលាអនុវិទ្យាល័ជនជាតិអន្តវាសិក Danh Thị Tươi គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណ និង​ធ្វើឱ្យកាន់តែសម្បូរបែបថែមទៀតខាងសម្ភារៈស្មារតីក្នុងសហគមន៍។ នៅ សាលានេះដែរ ចង្វាក់រាំ និងសូរសព្ទតន្ត្រីពិណពាទ្យដែលបានបន្លើឡើងជារៀងរាល់ថ្ងៃ ហាក់បីដូចជាបានបញ្ជាក់ថា វប្បធម៌មិនត្រឹមត្រូវបានរក្សាប៉ុណ្ណោះទេ ថែមទាំងកំពុងរស់រវើក និងរីកសាយភាយក្នុងបេះដូងរបស់យុវជនគ្រប់ជំនាន់ទៀតផង៕

Nguyễn Đào - Chí Thức

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក