ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 21:56:53

វត្តពោធិ៍ថ្លឹង (Tập Rèn)៖

ទីបង្អែកខាងជំនឿ និងសុខុមាលភាព

វត្តពោធិ៍ថ្លឹង (Tập Rèn) មានទីតាំងស្ថិតនៅក្នុងឃុំ Thới An Hội ទីក្រុង Cần Thơ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៨៨៩ នេះជាវត្ត Khmer បុរាណមួយក្នុងចំណោមវត្ត Khmer ដទៃទៀតរបស់ស្រុកខ្សាច់ (Kế Sách) ខេត្ត Sóc Trăng (ចាស់)។

ព្រះវិហារបុរាណនៃវត្តពោធិ៍ថ្លឹង។

បរិវេណវត្តនាបច្ចុប្បន្ននៅមានយ៉ាងច្រើនសំណង់សាសនាដ៏សំខាន់ រួមមានដូចជា៖ ព្រះវិហារ សមណកុដិ បង្កូលទង់។ល។ ព្រមទាំងមានរាប់រយដើមឈើបុរាណទៀតផង។ ដែលលេខធ្លោជាងគេគឺឧបដ្ឋានសាលាដែលទើបបានធ្វើបុណ្យសម្ពោធឆ្លង និងដាក់ឱ្យប្រើប្រាស់នូវដើមឆ្នាំ ២០១៩។

ព្រះតេជគុណ Trần Vành Đi ព្រះពហុសូត្រ មានសង្ឃដីការ៖ “ឧបដ្ឋានសាលាត្រូវបានផ្តើមកសាងកាលពីខែមិថុនា ឆ្នាំ២០១៤ ដោយមានទំហំ១៨ ម៉ែត្រ កម្ពស់ ៣២ ម៉ែត្រ ត្រូវបានរចនាបទតាមក្បូរក្បាច់រចនា Khmer សុទ្ធសាត សរុបថវិកាទឹកប្រាក់ប្រមាណជិត ៤,៣ ពាន់លានដុង”។

ព្រះតេជគុណ Trần Vanh Đi ជូនកងដល់ប្អូនៗសិស្សានុសិស្សជួបលំបាក រៀនបានពូកែ។

មិនត្រឹមបង្កើតបានចំណាប់អារម្មណ៍ដោយក្បូរក្បាច់រចនាបទដ៏អស្ចារ្យប៉ុណ្ណោះទេ ខាងក្នុងឧបដ្ឋានសាលាមានទាំងព្រះពុទ្ធបដិមាដ៏ធំ និងរូបចម្លាក់សត្វពស់នាគរាជ គ្រុឌ ទេពកិន្នរជាដើម បង្កើតបានស្ថាបត្យកម្មដ៏អស្ចារ្យផងដែរ។

ទន្ទឹមជាមួយគិតគូរកសាងវត្តអារាម ព្រះពហុសូត្រ Trần Vanh Đi ថែមទាំងសកម្មចលនាមាមីងពុទ្ធបរិស័ទរស់នៅជាតិល្អ បវរសាសនា ព្រមទាំងអនុវត្តគោលនយោបាយបក្ស ក្រឹត្យច្បាស់របស់រដ្ឋ។ វត្តតែងយកចិត្តទុកដាក់ដល់កិច្ចការងារសង្គម ជាពិសេសការសិក្សារៀនសូត្ររបស់ព្រះសង្ឃ និងកូនក្មួយដែលជួបលំបាក។ ផ្តើមពីការចលនារបស់វត្ត បណ្តាអំណោយជាច្រើនមានដូចជា៖ សៀវភៅ​ ប៊ិច កង់។ល។​ សម្រាប់ជួយបងប្អូនបន្តការសិក្សា។

ក្រុមឆៃយុំា និងរបាំយក្សរបស់វត្តពោធិ៍ថ្លឹង (Tập Rèn) ដែលមានការទាក់ទាញប្អូនៗសិស្សសាលាចូលរួមយ៉ាងច្រើនកុះករផងដែរ។

មិនត្រឹមជាកន្លែងសកម្មភាពជំនឿសាសនាប៉ុណ្ណោះទេ វត្តពោធិ៍ថ្លឹង (Tập Rèn) ថែមទាំងជាទីបង្អែកដ៏រឹងមាំ រួមដំណើរការជាមួួយសិស្សានុសិស្សក្រីក្រមានលក្ខណៈបន្តសិក្សារៀនសូត្រ និងសម្រេចក្តីសង្ឃឹមរប់សខ្លួន៕

Chanh Đa

Tags:

ផ្តល់ឱកាសរកស៊ីចិញ្ចឹមជីវិតសម្រាប់បងប្អូននារីឃុំ U Minh

នៅឃុំ U Minh របបរធ្វើប្រហិតត្រីភីឡាព្យា (ប្រហិតត្រីភីឡាព្យា) កំពុងសន្សឹមៗបញ្ជាក់ពីប្រសិទ្ធភាពរបស់ខ្លួន ក្លាយជាឱកាសសម្រាប់ការចិញ្ចឹមជីវិតដ៏សមរម្យរបស់បងប្អូននារីជនបទជាច្រើនរូបផងដែរ។ ផ្តើមពីការផលិតខ្នាតតូច ដោយប្រើប្រាស់ធនធានដែលមានស្រាប់ បងប្អូននារីមិនត្រឹមតែបង្កើនប្រាក់ចំណូលសម្រាប់ខ្លួនងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតការងារធ្វើនៅនឹងកន្លែងជូនកម្មករជាច្រើនរូបនៅភូមិភាគទៀតផង។

ព្រាហ្មណ៍សាសនាក្នុងវប្បធម៌ Khmer

មកកាន់វត្តអារាម Khmer Nam Bộ ភ្ញៀវទេសចរណ៍ ងាយនឹងបានជួបប្រទះឃើញនូវបដិមាករនៃទេវរូបដ៏មានឫទ្ធិបារមីដែលបានប្រសូតិពីរឿងព្រេងនិទានទាក់ទងខាងព្រហ្មញ្ញសាសនា។ នេះគឺជាភស្តុតាងសម្រាប់ការផ្លាស់ប្តូរ និងការទទួលយកឥទ្ធិពលវប្បធម៌ដែលបានអូសបន្លាយអស់រាប់ពាន់ឆ្នាំមកហើយ។ វត្តមានទាំងនេះមិនបានធ្វើឱ្យចុះខ្សោយនូវជំនឿលើព្រះពុទ្ធសាសនានោះទេ ប៉ុន្តែបានរួមចំណែកធ្វើឱ្យជីវភាពផ្លូវស្មារតី និងសិល្បៈរបស់សហគមន៍កាន់តែសម្បូរបែប។

នាំយកសិល្បៈប្រពៃណីធ្វើជាអំណោយមុនថ្ងៃបុណ្យចូលឆ្នាំថ្មី

ពេលកម្តៅថ្ងៃនៅភាគខាងត្បូងចាប់ផ្តើមហួតហែងខ្លាំង ក៏ជាពេលវេលាដែលបងប្អូនជនរួមជាតិ Khmer ឈានចូលដល់ថ្ងៃដ៏រំភើបបំផុតក្នុងឆ្នាំ។ ខែមេសាមកដល់នាំមកនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាពិធីបុណ្យនៃជំនឿសាសនា ការដឹងគុណ និងក្តីសង្ឃឹម។ ក្នុងបរិយាកាសនោះ ពន្លឺភ្លើងឆាកនៃក្រុមសិល្បៈ Khmer - រោងមហោស្រព Cao Văn Lầu បានបំភ្លឺយ៉ាងត្រចះត្រចង់នៅតាមភូមិស្រុកនៃតំបន់ដាច់ស្រយាល នាំមកនូវអំណោយស្មារតីមិនអាចកាត់ថ្លៃបានជូនដល់បងប្អូនប្រជាជន។

នាគក្នុងវប្បធម៌ Khmer

មានឱកាសបានទៅទស្សនាតាមវត្ត Khmer Nam Bộ យើងរាល់គ្នានឹងបានជួបប្រទះនឹងរូបចម្លាក់ពស់នាគរាជយ៉ាងច្រើននៅតាមលើដំបូលនៃព្រះវិហារ កុដិ សាលា។ល។ រូបភាពសត្វពស់នាគរាជ គឺជាសត្វដ៏ពិសិដ្ឋដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ខ្មែរ។ សត្វពស់នាគរាជមិនត្រឹមបានបង្ហាញពីភាពរុងរឿងប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យការការពារ និងការតភ្ជាប់រវាងមនុស្ស និងពិភពវិញ្ញាណផងដែរ។

សម្រស់ប្រពៃណីរបស់នារី Khmer

ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៦ យើងទាំងអស់គ្នារួមគ្នារំលឹក និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងស្ងៀមស្ងាត់របស់នារី Khmer លើទឹកដី Cà Mau - ដែលជាអ្នកខិតខំថែរក្សាអត្តសញ្ញាណជាតិ ព្រមទាំងមានភាពរស់រវើក សមត្ថភាពមោះមុតឈានឡើង រួមចំណែកកសាងភូមិស្រុកឱ្យកាន់តែរីកចម្រើន។

កិន្នរ - សម្រស់ និងក្តីប្រាថ្នាឆ្ពោះទៅរកអំពើល្អរបស់នារី Khmer

ក្នុងលំហដ៏ស្ងប់ស្ងាត់នៃវត្តអារាមខ្មែរនាតំបន់ដីចុងជ្រោយបង្អស់ រវាងសម្លេងសូត្រធម៌យ៉ាងរណ្តំ រូបសំណាកកិន្នរបានលេចត្រដែតឡើងជានិមិត្តរូបនៃភាពល្អឯក។ តាមរយៈរូបភាពនោះ យើងអាចមើលឃើញថា សម្រស់របស់នារីខ្មែរមិនត្រឹមតែស្ថិតនៅលើរូបរាងប៉ុណ្ណោះទេ ថែមទាំងបានចិញ្ចឹមបីបាច់ចេញពីជីវិតដែលប្រកបដោយធម៌សប្បុរសទៀតផង។

គ្រុឌ ក្នុងជីវភាពវប្បធម៌ជំនឿរបស់ Khmer

រូបភាពសត្វគ្រុឌ គឺជានិមិត្តសញ្ញាដ៏មានឥទ្ធិពល និងពិសិដ្ឋបំផុតក្នុងស្ថាបត្យកម្មវត្ត Khmer ទាំងឡាយនៅតំបន់ Nam Bộ ។ មិនត្រឹមតែជាគ្រឿងតុបតែងលម្អប៉ុណ្ណោះទេ គ្រុឌមានវត្តមាននៅតាមសរសព្រះវិហារ សាលា។ល។ ជាមួយនឹងរូបរាងដ៏មានអានុភាពខ្លាំង ស្លាបធំលាត្រដាង និងក្រញ៉ាំជើងលាតសន្ធឹង ដូចជាកំពុងទ្រទ្រង់រចនាបទនៃសំណង់ទាំងមូល ដែលតំណាងឱ្យកម្លាំងការពារ និងសេចក្តីប្រាថ្នាដើម្បីឆ្ពោះទៅរកពន្លឺដ៏ភ្លឺស្វាង។

សាក្សីនៃស្មារតីសាមគ្គីជាតិ

ក្នុងចំណោមវត្ត Khmerទាំង ២៨ ទូទាំងខេត្ត Cà Mau មានវត្តចំនួន ៦ បានកសាងឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៧០ នៃសតវត្សមុន ដែលជាដំណាក់កាលផ្ទុះសង្គ្រាមឆាបឆេះយ៉ាងខ្លាំងក្លានៅតំបន់ Nam Bộ។ វត្តហូផុងថ្មី គឺជាវត្តមួយក្នុងចំណោមវត្តទាំងនោះ ដែលបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសាមគ្គីភាពរវាងបងប្អូនជនជាតិទាំង ៣៖ Kinh - Khmer - Hoa។

ភាពអស្ចារ្យនៃពណ៌ទាំង ៧ ក្នុងសប្តាហ៍របស់សម្លៀកបំពាក់ Khmer

ក្នុងពិធីបុណ្យទាននានារបស់បងប្អូន Khmer Nam Bộ ភ្ញៀវទេសចរណ៍ទាំងឡាយតែងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្លៀកបំពាក់ដ៏ស្រស់ឆើតឆាយ។ តែមានមនុស្សតិចណាស់ដែលដឹងថា ព័ណ៌នៃអាវ ស្បៃ ឬសំពត់ មិនត្រឹមតែមានសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ជាមួយនឹងជំនឿ និងទស្សនៈនៃការរស់នៅទៀតផង ដោយអនុវត្តតាមក្បួនព័ណ៌ដែលត្រូវនឹងថ្ងៃនីមួយៗក្នុងសប្ដាហ៍។

វិសេសវិសាលនៃពិធីដាក់បាត្រដើមឆ្នាំ

រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិម្តងៗ ក្នុងបរិយាកាសដ៏សប្បាយរីករាយទទួលអំណរឆ្នាំថ្មី ប្រជាពុទ្ធបរិស័ទ និងបងប្អូន Khmer យ៉ាងច្រើនកុះករក្នុងខេត្ត បានមកជួបជុំគ្នានៅវត្តមុនីវង្សាបុប្ផារាម សង្កាត់ An Xuyên ដើម្បីចូលរួមពិធីដាក់បាត្រដើមឆ្នាំ។ នេះគឺជាពិធីបុណ្យដែលបង្កប់នូវអត្តសញ្ញាណព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer យ៉ាងជ្រាលជ្រៅ និងជាសកម្មភាពវប្បធម៌ផ្លូវចិត្តដ៏វិសេសវិសាលរបស់សហគមន៍ Khmer ទូទាំងខេត្តផងដែរ។

សហគ្រាស - ម៉ាក