ទូរស័ព្: 0274 383 347
អាទិត្យ, 8-2-26 22:48:05

រក្សាសម្រស់វប្បធម៌តាមរយៈកីឡាប្រពៃណី

ពិធីប្រណាំងទូក.ងរបស់បងប្អូនជនរួមជាតិ Khmer ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះមិនត្រឹមតែជាសកម្មភាពកីឡាដែលមានលក្ខណៈសហគមន៍យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពិសេសខាងវប្បធម៌ និងជំនឿវិញ្ញាណចំពោះបងប្អូនជនរួមជាតិ Khmer Nam Bộ ទៀតផង ។

ថ្នាក់ដឹកនាំឃុំ Hồng Dân ជូនប័ណ្ណសរសើរដល់ក្រុមទូក.ងនារី វត្តឡាងយឿ (Ngan Dừa) ទទួលបានរង្វាន់ទី៣ ក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក.ង កឹងធើ ឆ្នាំ ២០២៥។

ពិធីបុប្រណាំងទូក.ង គឺជាលក្ខណៈវប្បធម៌ពិសេសរបស់បងប្អូនជនជាតិ Khmer បានសម្តែងនូវស្មារតីសាមគ្គីក្នុងសហគមន៍។ អ្នកដែលស្រឡាញ់និងផ្សារភ្ជាប់ជាមួយកីឡានេះ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ ។

នៅតាមរយៈការប្រណាំងដ៏ពុះពោរនោះ ទន្ទឹមនឹងកីឡាករជាបុរសដ៏រឹងមាំរូបភាពនៃ "នារី" ដែលពោរពេញដោយកម្លាំងចិត្ត កាន់តែធ្វើឱ្យពិធីបុណ្យមានភាពទាក់ទាញថែមទៀត ។

យោងតាមការជាក់ស្តែងកន្លងទៅនេះ ក្នុងក្របខ័ណ្ឌពិធីបុណ្យអកអំបុក - ប្រណាំងទូក.ង កឹងធើ  ឆ្នាំ ២០២៥ ការប្រកួតបានប្រព្រឹត្តទៅនៅលើទន្លេ Maspéro យ៉ាងទាក់ទាញក្រុមបុរសនិងនារីចំនួន ៦១ ក្រុមចូលរួម ក្នុងនោះខេត្តកាម៉ាវបានចូលរួម ១៣ ក្រុម។ សម្រាប់គូប្រណាំងក្រុមនារី ប្រតិភូកាម៉ាវ ទទួលបានជោគជ័យដោយដណ្តើមបាន ៣ រង្វាន់គឺ៖ រង្វាន់ទី២ ទី៣ និងទី៤ ។

វត្តកោះធំ ដាក់ទូក.ង ត្រៀមចូលរួមការប្រកួត។

ដើម្បីសម្រេចបាននូវស្នាដៃនោះ បងប្អូននារីបានខិតខំហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ។ ពេលថ្ងៃ អ្នកខ្លះទៅរៀន អ្នកខ្លះជាប់រវល់ការងារស្រែចំការ ការងារផ្ទះ ទាល់តែដល់ម៉ោងជិត ៥ ល្ងាច ទើបពួកគេទុកការងារមួយឡែក ដើម្បីមកជួបជុំគ្នាហ្វឹកហាត់ក្នុងបរិយាកាសដ៏ផុសផុល ។ នៅលើជើងទ្រឈើដែលធ្វើត្រាប់តាមទូកង កីឡាករនារីទាំងឡាយខិតខំហ្វឹកហាត់បច្ចេកទេស និងចង្វាក់អុំឱ្យស៊ីគ្នារហូតដល់យប់ ។

គ្រូបង្វឹក Thị Mộng Cầm - អាយុ៣៤ ឆ្នាំ អ្នកដឹកនាំក្រុមនារីដែលទទួលបានរង្វាន់ទី២ បានចែករំលែកថា៖ “ក្រុមមានកីឡាករ ៥៦ នាក់ ក្មេងបំផុតគឺសិស្សថ្នាក់ទី ១១ និងមានអ៊ុំស្រីអាយុជាង ៦០ ឆ្នាំផងដែរ ទាំងអស់គ្នាមានក្តីស្រឡាញ់ដូចគ្នាចំពោះទូកង។ ពួកគាត់ចូលរួមមិនត្រឹមតែដើម្បីបន្តប្រពៃណីរបស់អ្នកជំនាន់មុនប៉ុណ្ណោះទេ ថែមទាំងចង់ថែរក្សានូវលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិខ្លួនទៀតផង” ។

ក្នុងបរិយាកាសអ៊ូអរនៃពិធីប្រណាំងទូក.ង ដែលទាក់ទាញប្រជាជនរាប់ពាន់នាក់នៅតំបន់វាលទំនាបទន្លេគឺវឡុង និងភ្ញៀវទេសចរណ៍ អ្នកមីង Tăng Thị Thanh អាយុ - ៥៤ ឆ្នាំ នៅភូមិ និញថាញ់ដុង ឃុំ និញថាញ់ឡើយ បានសម្តែងក្តីរីករាយថា៖ “ខ្ញុំបានចូលរួមក្រុមទូកងនារីជាង ១០ ឆ្នាំមកហើយ តាំងពីថ្ងៃដំបូងដែលក្រុមទើបតែបង្កើត។ ប្តីរបស់ខ្ញុំជាគ្រូបង្វឹកក្រុមទូក.ងបុរស កូនក្មួយរបស់ខ្ញុំសុទ្ធតែដើរតាមគន្លងឪពុកម្តាយ ដោយចូលរួមក្នុងក្រុមទូក.ងបុរស និងនារី ព្រោះចង់រួមចំណែកអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់បងប្អូន Khmer” ។

ក្រុមទូក.ងនារី វត្តកោះធំ ក្នុងពេលហ្វឹកហាត់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារគោលនយោបាយជនជាតិ ក៏ដូចជាការយកចិត្តទុកដាក់ និងថែទាំរបស់បក្ស និងរដ្ឋ សកម្មភាពវប្បធម៌ កីឡា នៅតំបន់បងប្អូន Khmer  ត្រូវបានរក្សា និងអភិវឌ្ឍឡើងកម្រិតកម្ពស់ថ្មី ។ ក្នុងនោះ លេចធ្លោ គឺការប្រណាំងទូក.ង មិនត្រឹមតែអះអាងនូវឋានៈក្នុងជីវភាពវប្បធម៌ស្មារតីរបស់បងប្អូនខ្មែរនៅណាមបូប៉ុណ្ណោះទេ ថែមទាំងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរទៀតផង ។

ក្នុងឱកាសបូកសរុបសកម្មភាពពិធីបុណ្យអកអំបុកឆ្នាំនេះ ពេលអបអរសាទរក្រុមដែលទទួលបានរង្វាន់ លោក Ngô Vũ Thắng  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្ដាំផ្ញើថា វត្ដ Khmer ក្នុងខេត្តត្រូវបន្តរក្សាសកម្មភាពអុំទូកង ដើម្បីអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ។ ទន្ទឹមនឹងនោះ លោកបានអះអាងថា ថ្នាក់ដឹកនាំខេត្តតែងតែអមដំណើរ និងបង្កលក្ខណៈដើម្បីបងប្អូនខ្មែររៀបចំ និងចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា ជាមួយបណ្តាខេត្ត ក្រុងនានា។

Thanh Hải

Tags:

ថ្មសីមា៖ “បេះដូង” ដ៏ស្ងៀមស្ងាត់នៃវត្ត Khmer

ក្នុងលំហវប្បធម៌ជំនឿនៃបងប្អូនជនរួមជាតិ Khmer Nam Bộ បើព្រះវិហារជា “មុខមាត់” នៃវត្តអារាម នោះថ្មសីមាគឺជា “បេះដូង” ដែលបង្គាប់ដោយភាពស្ងៀមស្ងាត់រក្សានូវសសៃជីពចររបស់សង្គមសង្ឃផងដែរ។

សិល្បៈចម្លាក់ដ៏អស្ចារ្យនៅតាមវត្ត Khmer Nam Bộ

មានឱកលាសបានទស្សនាវត្ត Khmer ទាំងឡាយ អ្នកណាក៏ងាយនឹងលង់អារម្មណ៍ នឹងលំហសិល្បៈដ៏ចំណាប់អារម្មណ៍នេះដែរ។ រាល់ខ្នាតបន្ទាត់នីមួយៗ គឺជាចំណុចកំពូលនៃការលះបង់ និងទេពកោសល្យ ដែលសិប្បករទាំងឡាយបានផ្ញើនូវដួងព្រលឹងខាងវិស័យសិល្បៈដ៏ក្តៅគគុករបស់ខ្លួនសម្រាប់លក្ខណៈមួយៗ។ ចម្លាក់មិនត្រឹមតែបានបង្កើតសម្រស់ខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវទស្សនវិជ្ជានៃព្រះពុទ្ធសាសនាថេរវាទ ដែលឆ្លុះបញ្ចាំងពីគោលគំនិតនៃការរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សជាតិ ធម្មជាតិ និងសកលលោកផងដែរ។

សម្រស់ព្រះវិហារវត្តមហាទប់

បើវត្តមហាទប់ (chùa Dơi) គឺជាព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់នៃវិញ្ញាណក្ខន្ធនោះព្រះវិហារគឺជា “បេះដូង” ជាចំណុចគំនូសស្ថាបត្យកម្មដ៏ភ្លឺត្រចះត្រចង់ កណ្តាលពណ៌បៃតងនៃជួរដើមឈើទាលបុរាណ។ គ្រាន់តែឈរពីទីធ្លាវត្តសម្លឹងមើលទៅលើ ភ្ញៀវទេសចរអាចទទួលអារម្មណ៍បានពេញលេញនូវភាពអង់អាច ហ្មត់ចត់នៃសំណង់មួយដែលពោរពេញដោយទស្សនវិជ្ជា និងសោភ័ណភាពរបស់ជនជាតិ Khmer Nam Bộ។

ពង្រីកតម្លៃនៃតន្ត្រីពិធីរបស់ជនរួមជាតិ Hoa

និយាយដល់ពិធីបុណ្យប្រពៃណីរបស់សហគមន៍ជនជាតិ Hoa មិនអាចរំលងបាននូវតន្ត្រីពិធីដែលជាកត្តាដើរតួនាទីយ៉ាងសំខាន់ រួមចំណែកបង្កើតបាននូវតម្លៃ និងភាពស័ក្តិសិទ្ធិនៃពិធីជំនឿ និងវប្បធម៌។

ពុទ្ធសាសនាខេត្ត Cà Mau រួមដំណើរការជាមួយសុខុមាលភាពសង្គម

ប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau តែងលើកកម្ពស់តួនាទី និងទំនួលខុសត្រូវសង្គម ចូលរួមយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងការងារសុខុមាលភាពសង្គម រួមចំណែកថែទាំជីវភាពរបស់បងប្អូនប្រជាជន ជាពិសេសអ្នកទន់ខ្សោយក្នុងសង្គម។

បូកសរុបលទ្ធផលនៃការប្រឡងពុទ្ធិកបឋមសិក្សា ឆ្នាំ ២០២៥ - ២០២៦

ថ្មីៗនេះ គណៈកម្មការវត្តគម្ភីរសាគរ ព្រែកជ្រៅ (Xiêm Cán) ស្ថិតនៅសង្កាត់ Hiệp Thành បានរៀបចំពិធីបូកសរុប និងប្រកាសលទ្ធផលនៃប្រឡងសម្រាប់ថ្នាក់ ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦។ នេះគឺជាព្រឹត្តិការណ៍អប់រំដ៏សំខាន់ ដែលកត់សម្គាល់នូវជំហាននៃការរីកចម្រើននៅលើដំណើរការសិក្សារៀនសូត្រធម៌វិន័យរបស់សមណសិស្ស។

យាយខ្មៅក្នុងជំនឿរបស់បងប្អូន Khmer

ពេលឈានជើងចូលក្នុងបរិវេណវត្ត Khmer បុរាណ ដូចជាវត្តមហាទប់ (chùa Dơi) ទីក្រុង Cần Thơ ឬវត្តពុតធ្លេចាស់ (Hoà Bình cũ) ខេត្ត Cà Mau និងវត្ត Khmer -ដទៃទៀត នៅក្បែរព្រះវិហារដ៏ស្កឹមស្កៃដែលតម្កល់ព្រះពុទ្ធបដិមា គេតែងជួបប្រទះឃើញអាស្រមតូចៗ សម្រាប់បូជាទេពធីតាមួយអង្គដែលមានសម្បុរខ្មៅ។ បងប្អូន Khmer តែងហៅថា "នាងខ្មៅ" ឬ "យាយខ្មៅ"។ នេះគឺជាលក្ខណៈជំនឿដ៏ពិសេសមួយ ដែលឆ្លុះបញ្ចាំងពីការលាយផ្សំយ៉ាងរលូនរវាងព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer និងជំនឿអ្នកតាម្ចាស់ស្រុក។

វត្ត Khmer រក្សាស្លាកស្នាមបដិវត្តន៍

មកដល់ភូមិអណ្តូងចេក (Đìa Chuối) ឃុំ Vĩnh Mỹ សាកសួររកវត្តអណ្ដូងចេកគ្រប់គ្នាសុទ្ធតែស្គាល់។ វត្តមិនត្រឹមតែជាទីសក្ការៈបូជាខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ ក្នុងសម័យតស៊ូទាំង ២ លើក ប្រឆាំងបរទេសឈ្លានពានរបស់ជនជាតិទៀតផង។ កណ្តាលបរិយាកាសដ៏ស្ងប់ស្ងាត់ វត្តលេចចេញរូបរាងយ៉ាងស្ងៀមស្ងាត់ រក្សាទុកនូវអនុស្សាវរីយ៍ដ៏អង់អាចក្លាហាន តាមរយៈសរសៃឈើ និងក្បឿងដំបូលដែលដុះសរាយពេលវេលា។

រក្សាសម្រស់វប្បធម៌តាមរយៈកីឡាប្រពៃណី

ពិធីប្រណាំងទូក.ងរបស់បងប្អូនជនរួមជាតិ Khmer ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះមិនត្រឹមតែជាសកម្មភាពកីឡាដែលមានលក្ខណៈសហគមន៍យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពិសេសខាងវប្បធម៌ និងជំនឿវិញ្ញាណចំពោះបងប្អូនជនរួមជាតិ Khmer Nam Bộ ទៀតផង ។

គ្រឿងរណ្តាប់សែនព្រេន ប្រកបដោយទឹកចិត្ត

រូបភាពនៃទូកក្បូនដើមចេក ដ៏សាមញ្ញ បានក្លាយជានិមិត្តរូបវប្បធម៌ជំនឿដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ ជាពិសេសក្នុងពិធីបុណ្យសែនដូនតា និងពិធីបុណ្យកំសាន្តជាដើម។

សហគ្រាស - ម៉ាក