ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 02:50:51

រួមដៃគ្នាដើម្បីសង្គមសិក្សា

ប៉ុន្មានឆ្នាំកន្លងមកនេះ ការងារជំរុញការសិក្សា ជម្រុញបញ្ញា និងការកសាងសង្គមសិក្សារបស់ខេត្ត Cà Mau សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ។ លទ្ធផលទាំងនេះគឺអាស្រ័យដោយការសហការជិតស្និទ្ធរវាងបណ្ដាផ្នែក ស្ថាប័ន អង្គការមហាជន ជាពិសេសគឺរវាងរណសិរ្សមាតុភូមិ និងសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ ។

ការងារថែទាំសិស្សជនជាតិភាគតិច តែងទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភពីសប្បុរសជន ។

យោងលើកម្មវិធីសហការដែលបានចុះហត្ថលេខា រណសិរ្សមាតុភូមិ និងសមាគមជំរុញការសិក្សា តែងសហការអនុវត្តភារកិច្ចជំរុញការសិក្សា លើកទឹកចិត្តអ្នកមានទេពកោសល្យ និងកសាងសង្គមសិក្សាឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។ ជារៀងរាល់ឆ្នាំ រណសិរ្សមាតុភូមិខេត្ត បានចេញផ្សាយឯកសារចង្អុលការ ផ្សព្វផ្សាយនូវរាល់គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស រដ្ឋ ដែលទាក់ទិនខាងការជំរុញសិក្សា កសាងសង្គមសិក្សា ដល់កម្មាភិបាល សមាជិក សម្ព័ន្ធយុវជនក្នុងអង្គការសមាជិកនីមួយៗ។

ខ្លឹមសារអនុវត្តត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិ និងចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ”, “សាមគ្គីច្នៃប្រតិដ្ឋ លើកកម្ពស់គុណភាព ប្រសិទ្ធភាព សមាហរណកម្មអន្តរជាតិ”។ល។ ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន សមស្របនឹងលក្ខខណៈរបស់ភូមិភាគ និងអង្គភាពនីមួយៗផងដែរ។

លោក Trịnh Minh Thành  ប្រធានសមាគមជំរុញការសិក្សាខេត្ត បានឱ្យដឹងថា៖ ដើម្បីរួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវការងារជំរុញការសិក្សា បណ្ដាអង្គភាពសមាជិកនៃរណសិរ្សមាតុភូមិសុទ្ធតែបានបង្កើតអង្គការជំរុញការសិក្សានៅអង្គភាព កម្មាភិបាល សម្ព័ន្ធយុវជន សមាជិក ខិតខំប្រឹងប្រែង ក្លាយជាអង្គភាពសិក្សា ពលរដ្ឋសិក្សា និងគ្រួសារសិក្សា ដើម្បីធ្វើជាស្នូលក្នុងការកសាងបណ្ដាទម្រង់សិក្សាក្នុងសហគមន៍ប្រជាជន។

នៅលើមូលដ្ឋាននៃឯកសារចង្អុលការណែនាំ និងបំផុសចលនារបស់រណសិរ្សមាតុភូមិ បណ្ដាអង្គការសមាជិកតែងតែពង្រីកតួនាទី និងទទួលខុសត្រូវក្នុងការរក្សា និងលើកកម្ពស់គុណភាពការងារជំរុញការសិក្សា។ មានវិធានការសមស្រប បង្កលក្ខណៈងាយស្រួល លើកទឹកចិត្តការសិក្សាពេញមួយជីវិតរបស់សមាជិក សម្ព័ន្ធយុវជនក្នុងអង្គការចាត់តាំង។ល។

បណ្តាមូលដ្ឋានសហការជាមួយសប្បុរសជន ជូនអំណោយ ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រដែលសង្វាតសិក្សារៀនសូត្រ ។

អាស្រ័យការរួមដំណើរការរបស់រណសិរ្សមាតុភូមិ ការងារចលនាធនធានសង្គមត្រូវបានពង្រីក និងធ្វើឱ្យសម្បូរបែបនូវរូបភាពនៃការបរិច្ចាគ ។ ដំណាក់កាល ២០២១-២០២៥ សមាគមជំរុញការសិក្សាខេត្ត Cà Mau (ចាស់) ចលនាបានប្រាក់សុទ្ធនិងសម្ភារៈមានតម្លៃជាង ១៤២,៦ ពាន់លានដុង ។ សមាគមជំរុញការសិក្សាខេត្ត Bạc Liêu (ចាស់) ចលនាបានមូលនិធិជំរុញការសិក្សា Võ Văn Kiệt មានជាង ៤៥ ពាន់លានដុង ។ ប្រភពចលនាសរុបសម្រេចបានប្រមាណ ១៨៧,៦ ពាន់លានដុង (ជាមធ្យមជាង ២៣ ពាន់ដុង/ក្នុងប្រជាជនម្នាក់) ។

លោក Trịnh Minh Thành ចែករំលែកថា៖ “ពីប្រភពចលនានេះ សមាគមបានជូនអាហារូបករណ៍ជាង ១.១៦០.០០០ ចំណែក អំណោយ កង់ សំពៀត សៀវភៅសរសេរសម្រាប់សិស្សក្រីក្រដែលសង្វាតរៀនសូត្រ។ ជាក់ស្តែងដូចជាក្នុងឆ្នាំ ២០២៥ រណសិរ្សមាតុភូមិ និងសមាគមជំរុញការសិក្សាខេត្ត រួមជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាល បានសហការរៀបចំកម្មវិធីទទួលជំនួយ ជូនកង់ ៣៥០ គ្រឿង កាតរៀនភាសាអង់គ្លេស ២០០ សន្លឹក សៀវភៅសរសេរ ៣៥ ពាន់ក្បាល អាហារូបករណ៍ ៩០៥ ចំណែក ដល់សិស្សដែលមានកាលៈទេសៈលំបាក ឈានចូលឆ្នាំសិក្សា ២០២៥-២០២៦ ជួយប្អូនៗស្ងប់ចិត្តទៅសាលា” ។

សកម្មភាពដ៏មានអត្ថន័យទាំងនេះបានរួមចំណែកជំរុញចលនាជំរុញការសិក្សា លើកកម្ពស់កម្រិតវប្បធម៌ប្រជាជន និងអភិវឌ្ឍធនធានមនុស្សនៅលើភូមិសាស្ត្រខេត្ត ។

រណសិរ្សមាតុភូមិមូលដ្ឋាន តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំ ថែទាំ បង្កលក្ខណៈងាយស្រួលឱ្យសិស្សបានទៅសាលាគ្រប់ៗគ្នា។

មកដល់ឆ្នាំ ២០២៥ Cà Mau មាន ៧៣,៨២% “គ្រួសារសិក្សា” ព្រមទាំង ៧០,៩១% “ត្រកូលសិក្សា” និង ៩៩,១៦% ភូមិ អនុសង្កាត់បានទទួលស្គាល់ជា “សហគមន៍សិក្សា”; ពិសេស ឆ្នាំ ២០២៣ ខេត្តទទួលបាន ១ ពានរង្វាន់ បញ្ញាជន Việt Nam។ លទ្ធផលដែលសម្រេចបានក្នុងពេលកន្លងមកបានអះអាងនូវស្មារតីសាមគ្គី ក៏ដូចជាប្រសិទ្ធភាពនៃការសហការរវាងរណសិរ្សមាតុភូមិ និងសមាគមជំរុញការសិក្សាខេត្ត ។

ឆ្ពោះទៅគោលដៅ “មិនទុកឱ្យសិស្សណាម្នាក់ត្រូវឈប់រៀនព្រោះជួបបញ្ហាលំបាកក្នុងសង្គមគ្រួសារ” ក្នុងពេលខាងមុខ សមាគមជំរុញការសិក្សាខេត្តនឹងបន្តពង្រីកស្មារតី “សាមគ្គី - ច្នៃប្រតិដ្ឋ - អភិវឌ្ឍន៍ - មេត្រីភាព” ខិតខំកសាង Cà Mau ក្លាយជាខេត្តមួយក្នុងចំណោមខេត្តដែលមានការសិក្សាឆ្នើមទូទាំងតំបន់វាលទំនាបទន្លេគឺវឡុង ដើម្បីអនាគតកូនចៅ និងដើម្បីសង្គមសិក្សាអស់មួយជីវិត៕

Quỳnh Anh

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក