ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:53

Hồng Dân:

ទម្រង់ "៣ ក្នុង ១" កសាងកសិកម្មបៃតង

ផ្តើមពីការផលិតតែស្រូវមួយមុខ ឥឡូវនេះកសិករឃុំ Hồng Dân ក៏បានក្លាហានក្នុងកាផ្លាស់ប្តូរវិធីសាស្ត្របង្កបង្កើនផល អនុវត្តជោគជ័យនូវទម្រង់ ចិញ្ចឹមបង្គា- ស្រូវ និងដាំដំណាំរួមផ្សំនៅតាមភ្លឺ។ ទម្រង់ “៣ ក្នុង ១” នេះ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជួយកសិករឈានឡើងធូរធារប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅកសាងខឿនកសិកម្មបៃតង និងចីរភាពទៀតផង។

មកដល់ពេលនេះ ទូទាំងឃុំ Hồng Dân មានប្រជាជនជាង ១៣០ គ្រួសារ ដែលបានទាញយកភោគផលពីភ្លឺស្រះបង្គាដើម្បីដាំដំណាំរួមផ្សំ។

ទម្រង់បង្វិលរដូវរួមផ្សំរវាង បង្គា-ស្រូវ-ដំណាំ បានផ្សព្វផ្សាយដោយផ្តោតលើសក្តានុពលធម្មជាតិស្តីពីប្រភពទឹក ដីធ្លី និងបទពិសោធន៍ក្នុងការបង្កបង្កើនផលយូរឆ្នាំរបស់កសិករ Hồng Dân ។

តាមរយៈនោះ នៅរដូវប្រាំង បងប្អូនប្រមូលផ្តុំចិញ្ចឹមបង្គានាគឬបង្គាជើងស។ ដល់រដូវវស្សា ប្តូរធ្វើស្រែ ១ រដូវ។ ការបង្វិលរដូវ បង្គា-ស្រូវនេះ បានចាត់ទុកជាវិធីសាស្ត្រផលិតកម្មប្រកបដោយចីរភាព ជួយកែលម្អដី បំប៉នសារធាតុសរីរាង្គ តុល្យភាពអាហារូបត្ថម្ភ សម្លាប់បំបាត់មេរោគ និងទាញយកជាអតិបរមានូវប្រភពធនធានធម្មជាតិ។

ឆ្លាស់គ្នានឹង ២ ទម្រង់ដ៏ចម្បងនេះ ភ្លឺជុំវិញស្រះបង្គា និងស្រែ ថែមទាំងត្រូវបានកសិករទាញយកភោគផលដើម្បីដាំបន្លែបង្ការ ជាពិសេសគឺល្ពៅ - ជាប្រភេទដំណាំងាយដាំ សមស្របនឹងលក្ខណៈដីធ្លីតំបន់បង្គា-ស្រូវ នាំមកតម្លៃសេដ្ឋកិច្ចខ្ពស់។

គ្រួសារលោក Danh Trung នៅភូមិ Bà Ai II ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលអនុវត្តមានប្រសិទ្ធភាពនូវទម្រង់ “៣ ក្នុង ១” ។ លោក Trung បានឱ្យដឹងថា ពីមុនគ្រួសារលោកគ្រាន់តែធ្វើស្រែ ទើបប្រាក់ចំណូលមិននឹងនរ ទើបជីវភាពមានការជួបលំបាកខ្លាំង។​ តាំងពីបានអនុវត្តណែនាំផ្លាស់ប្តូរទៅជាទម្រង់ បង្គា-ស្រូវ និងទាញយកភោគផលពីដីភ្លឺដើម្បីដាំបន្ថែមល្ពៅ ប្រាក់ចំណូលកើនឡើងពី ២-៣ ដងធៀបនឹងមុននេះ។ ដោយផ្ទៃដីផលិតប្រហែល ៣ ហិកតា គ្រាន់តែរដូវដំណាំរួមផ្សំរៀងរាល់ឆ្នាំ បន្ទាប់ពីទូទាត់ប្រាក់ចំណាយរួចរាល់ គ្រួសារគាត់ទទួលបានប្រាក់ចំណេញជិត ៥០ លានដុង។

លោក Danh Trung (ខាងស្តាំ) ទទួលបានប្រាក់ចំណេញជិត ៥០ លានដុងក្នុងមួយឆ្នាំ ពីរដូវដាំដំណាំរួមផ្សំ។

លោក ទ្រុង បានបង្ហើបពីគន្លឹះគ្រប់គ្រងប្រាក់ចំណាយយ៉ាងឆ្លាតវៃរបស់ខ្លួនថា៖ “ដាំល្ពៅមិនសូវចំណាយកម្លាំងថែទាំ ហើយអាចរកបានប្រាក់រាប់សិបលានដុងក្នុងមួយរដូវទៀតផង។ ប្រាក់ដែលលក់បានពីល្ពៅ ខ្ញុំយកទៅទិញជីសម្រាប់បាចឱ្យស្រូវ ចាត់ទុកដូចជាធ្វើស្រែមិនចាំបាច់ចំណាយប្រាក់ទិញជី។ ឃើញទម្រង់នេះនាំមកប្រសិទ្ធភាព បងប្អូននៅភូមិភាគជាច្រើនក៏ធ្វើតាម ព្រមទាំងទទួលបានប្រាក់ចំណូលសមគួរផងដែរ។ អាស្រ័យហេតុនេះ ជីវភាពបានកែលម្អយ៉ាងច្បាស់ក្រឡែត គ្រួសារជាច្រើនថែមទាំងសាងសង់បានផ្ទះដ៏ធំទូលាយស្អាតទៀតផង”។

ភាពស្វាហាប់ និងការច្នៃប្រតិដ្ឋរបស់កសិករ រួមជាមួយការជួយឧបត្ថម្ភយ៉ាងសកម្មរបស់រដ្ឋអំណាចភូមិភាគ កំពុងអះអាងជាបណ្តើរៗថា ទម្រង់ “៣ ក្នុង ១” គឺជាទិសដៅយ៉ាងសមស្របសម្រាប់ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធខាងវិស័យកសិកម្មឡើងវិញរបស់ឃុំ Hồng Dân ។

លោក Danh Thanh Ỷ ប្រធានសមាគមកសិករឃុំ បានឱ្យដឹងថា៖ “យោងតាមស្ថិតិ មកទល់ពេលនេះ ទូទាំងឃុំមានជាង ១៣០ គ្រួសារបានទាញយកផលពីភ្លឺស្រះបង្គាដើម្បីដាំដំណាំរួមផ្សំ។ ទម្រង់នេះបាននាំមកនូវប្រាក់ចំណូលធូរធារ រួមចំណែកកែលម្អជីវភាពជូនបងប្អូនប្រជាកសិករ។ ហេតុនោះ ពេលខាងមុខ សមាគមនឹងបន្តជំរុញការផ្សព្វផ្សាយ ពង្រីកទម្រង់ ទន្ទឹមនឹងនោះ សហការរៀបចំថ្នាក់ហ្វឹកហ្វឺន ដើម្បីណែនាំបន្ថែមបច្ចេកទេសជូនបងប្អូនទៀតផង”។

ទម្រង់ “៣ ក្នុង ១” បង្គា-ស្រូវ-ដំណាំ ជួយកសិករជាច្រើននៅឃុំ Hồng Dân  បានចាកផុតពីភាពក្រីក្រស្ថេរភាព។

សេចក្តីសម្រេចចិត្តមហាសន្និបាតអ្នកតំណាងបក្ខភាគឃុំ Hồng Dân លើកទី ១ អាណត្តិ ២០២៥-២០៣០ កំណត់គោលដៅជំរុញបណ្តាទម្រង់ចាត់តាំងផលិតកម្ម អាជីវកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆាប់រហ័សនិងចីរភាព ខិតខំកសាងឃុំ Hồng Dân ក្លាយជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលមានសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មឈានមុខរបស់ខេត្ត។ ក្នុងដំណើរការធ្វើឱ្យជាក់ស្តែងនូវគោលដៅនោះ ទម្រង់ "៣ ក្នុង ១" បាននិងកំពុងរួមចំណែកបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បី Hồng Dân  ឆ្ពោះទៅកសាងខឿនកសិកម្មបៃតង និងចីរភាព៕

Thanh Hải  - Hoàng Đăng  

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក