ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:34

រក្សាភាសាជាតិដោយស្ងៀមស្ងាត់

អស់រយៈពេល ១០ ឆ្នាំនៃការឈរជើងបង្រៀននៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ឃុំ Đá Bạc លោកគ្រូ Tăng Quốc Đạt បានផ្សារភ្ជាប់ដោយស្ងៀមស្ងាត់ជាមួយតួអក្សរខ្មែរ តស៊ូព្យាយាមថែរក្សាភាសានិងអក្សរជាតិ ដើម្បីបង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅទីនេះ។ ចំពោះលោកគ្រូ តួអក្សរនីមួយៗមិនត្រឹមតែជាចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាខ្សែចំណងតភ្ជាប់ប្អូនៗទៅនឹងប្រភពដើមនៃជនជាតិ ដើម្បីឱ្យអត្តសញ្ញាណ Khmer ត្រូវបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

លោកគ្រូ Tăng Quốc Đạt នៅតែខិតខំថែរក្សាអក្សរជាតិក្នុងជីវភាពសម័យទំនើប។

សិស្សានុសិស្សនៃសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ភាគច្រើនជាកូនចៅបងប្អូន Khmer ដែលអាចប្រាស្រ័យទាក់ទងជាភាសាកំណើតបាន ប៉ុន្តែទើបតែចាប់ផ្តើមរៀនអក្សរ Khmer នៅពេលឈានចូលកម្រិតអនុវិទ្យាល័យ។ ហេតុដូច្នេះហើយ ប្អូនៗជាច្រើននៅមានកម្រិតសមត្ថភាពក្នុងការអាន សរសេរ និងការប្រើប្រាស់ពាក្យពេចន៍ជាភាសា Khmer។ របាំងភាសាមិនត្រឹមតែជះឥទ្ធិពលដល់លទ្ធផលសិក្សាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្អូនៗមួយចំនួនខ្វះទំនុកចិត្ត និងរារែកក្នុងការបញ្ចេញមតិយោបល់ ដែលទាមទារឱ្យគ្រូបង្រៀនត្រូវមានភាពអត់ធ្មត់ យល់ចិត្ត និងរួមដំណើរជាមួយសិស្ស។

ពីក្តីកង្វល់ទាំងនោះ លោកគ្រូ Đạt បានយកចិត្តទុកដាក់ណែនាំសិស្សគ្រប់តួអក្សរ និងគ្រប់ព្យាង្គ។ នៅក្នុងមេរៀននីមួយៗ លោកគ្រូបានបញ្ចូលរឿងរ៉ាវដែលជិតស្និទ្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃនៅមូលដ្ឋាន ដូចជាពិធីបុណ្យប្រពៃណី ការរស់នៅក្នុងគ្រួសារ និងទំនៀមទម្លាប់សហគមន៍។ អាស្រ័យហេតុនេះ ថ្នាក់រៀនភាសា Khmer កាន់តែមានភាពជិតស្និទ្ធ និងកក់ក្តៅ ដែលជួយឱ្យប្អូនៗកាន់តែក្លាហានក្នុងការប្រើប្រាស់ភាសានិងអក្សរនៃជនជាតិខ្លួន។

លោកគ្រូ Tăng Quốc Đạt ណែនាំសិស្សអាននិងសរសេរអក្សរ Khmer។

ការផ្លាស់ប្តូរបានកើតឡើងយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែច្បាស់លាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ពីកែវភ្នែកដែលពោរពេញដោយភាពរារែកនៅពេលដំបូង សិស្សជាច្រើនបានចេះអាននិងសរសេរយ៉ាងស្ទាត់ជំនាញ និងចេះប្រើប្រាស់ពាក្យពេចន៍ជាភាសា Khmer បានយ៉ាងច្បាស់លាស់។ អ្វីដែលគួរឱ្យគោរព គឺប្អូនៗបាននាំយកតួអក្សរទាំងនោះត្រឡប់ទៅគ្រួសារវិញ ដោយអត់ធ្មត់ ណែនាំដល់ជីដូនជីតា និងឪពុកម្តាយ ដែលរួមចំណែកក្នុងការថែរក្សាអក្សរជាតិ។

ចំពោះលោកគ្រូ Đạt ការបង្រៀនអក្សរតែងតែដើរទន្ទឹមនឹងការលើកកម្ពស់វប្បធម៌។ មេរៀននីមួយៗគឺជាការរំលឹកអំពីទំនៀមទម្លាប់ ពិធីបុណ្យ និងតម្លៃប្រពៃណីដែលបានកសាងនូវអត្តសញ្ញាណជនជាតិ Khmer ឆ្លងកាត់ជាច្រើនជំនាន់។

ជិត ១០ ឆ្នាំនៃការចាកចេញពីស្រុកកំណើត Sóc Trăng ជ្រើសរើសផ្សារភ្ជាប់ជាមួយនឹងតំបន់ដី Đá Bạc លោកគ្រូ Tăng Quốc Đạt បានបំពេញការងារ "រក្សាប្រទីប" ដោយស្ងៀមស្ងាត់ ខិតខំឈរជើងបង្រៀន ព្យាយាមកែតម្រូវគ្រប់តួអក្សរ និងស្ងៀមស្ងាត់ជួយលើកកម្ពស់សិស្សដែលនៅជួបការលំបាកនៅលើផ្លូវនៃការសិក្សាភាសាកំណើត។

ម៉ោងរៀនភាសា Khmer នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi។

កណ្តាលជីវភាពសម័យទំនើប ភាពតស៊ូរបស់លោកគ្រូកាន់តែគួរឱ្យគោរព ព្រោះថាជំនាន់សិស្សនីមួយៗដែលចេះអាននិងចេះសរសេរភាសា Khmer គឺជាប្រភពនៃវប្បធម៌ដែលត្រូវបានបន្តវេន ដើម្បីឱ្យអក្សរនិងអត្តសញ្ញាណជនជាតិរក្សាបាននូវកម្លាំងរស់នៅក្នុងជីវភាពសហគមន៍៕

Nguyễn Đào - Chí Thức

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក