ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:32

ភូមិរបរទទួលបុណ្យ Tết

ប៉ុន្មានថ្ងៃប្រកៀកបុណ្យ Tết នេះ បណ្តាភូមិរបរប្រពៃណីតែងមានភាពមមាញឹកជាមួយនឹងការផលិត ដោយមានឡសម្ងួតបង្គាឆេះមិនឈប់ឈរ ហើយទីធ្លាពោរពេញទៅដោយចេកក្រៀម ត្រីងៀត និងនំបាយបំពងយ៉ាងសន្ធឹកសន្ធប់។ មនុស្សគ្រប់គ្នារវល់ និងប្រញាប់ប្រញាល់ជាមួយការងាររៀងខ្លួនដោយទឹកមុខស្រស់ប្រិមប្រិយ ពីព្រោះផលិតផលប្រចាំតំបន់ភូមិស្រុករបស់ពួកគេនឹងត្រូវបានដឹកជញ្ជូនដោយពាណិជ្ជករទៅកាន់គ្រប់ទិសទីទូទាំងប្រទេស។

បង Trần Hoàng Tuấn នៅភូមិ Vồ Dơi ឃុំ Đá Bạc ហាលងៀតសម្រាប់បម្រើបុណ្យ Tết។

 

ងៀតត្រីកន្ធ OCOP ផ្កាយ ៣ របស់មូលដ្ឋានផលិតងៀត Tám Oanh ឃុំ Trần Hợi។

 

មូលដ្ឋានផលិតចេកក្រៀម Bảy Hoàng ឃុំ Trần Văn Thời តែងប្តេជ្ញាចិត្តក្នុងការនាំចេញទីផ្សារសម្រាប់ផលិតផលដែលមានរសជាតិឆ្ងាញ់​និងធានាគុណភាព។

ទន្ទឹមនិងនោះ គ្រប់បណ្តារោងចក្រផលិត និងអង្គភាព OCOP ក៏ប្រមូលផ្តុំសម្រប់ផលិតផលនៃរដូវនេះផងដែរដើម្បីនាំចេញទីផ្សារផលិតផលប្រចាំតំបន់របស់ខេត្ត Cà Mau មានដូចជា៖ ក្តាមប្រឃី Rạch Gốc ក្តាមប្រឃី Đầm Dơi ទឹកត្រីប្រពៃណី អំបិល ជាដើម ដែលធ្វើឱ្យទេសភាពសេដ្ឋកិច្ចរបស់ភូមិរបរកាន់តែសម្បូរបែបរៀងរាល់និទាឃរដូវមកដល់។

ភូមិរបរផលិតនំបង្គា Hàng Vịnh ឃុំ Năm Căn។

ក្នុងចំណោមភូមិរបរទាំងឡាយ របរផលិតបង្គាស្ងួតកាន់តែមានភាពអឹកធឹកជាងពេលណាៗទាំងអស់។ ផ្តើមពីប្រភពធនធានបង្គាធម្មជាតិដ៏សម្បូរបែប តាមរយៈដៃជំនាញរបស់អ្នកស្រុក បង្គាស្ងួតពណ៌ក្រហមភ្លឺ និងក្រអូបជាច្រើនត្រូវបានផលិតឡើង ដោយរក្សាបាននូវរសជាតិនៃព្រៃឈើធម្មជាតិ និងរសជាតិនៃសមុទ្រផងដែរ។ សព្វថ្ងៃនេះ គ្រួសារនីមួយៗរវល់ស្ងោរបង្គា សម្ងួតដោយកំដៅព្រះអាទិត្យ និងវេចខ្ចប់ ដើម្បីធានាបាននូវការដឹកជញ្ជូនទាន់ពេលវេលាទៅកាន់ទីផ្សារបុណ្យ Tết។

របរផលិតបង្គាក្រៀមប្រពៃណីនៅមូលដ្ឋាន​បង្គាក្រៀម Ngọc Giàu ឃុំ Tân Tiến។

ក្រៅពីការផ្តល់ប្រភពចំណូលស្ថិរភាព ភូមិរបរប្រពៃណីក៏រួមចំណែកដល់ការអភិរក្ស និងផ្សព្វផ្សាយលក្ខណៈវប្បធម៌ប្រពៃណីរបស់ខេត្ត Cà Mau ផងដែរ។ ក្នុងចំណោមល្បឿនការរស់នៅតាមសម័យទំនើប រូបភាពកសិករដែលខិតខំធ្វើការនឹងមួយឆាប់បង្គាស្ងួត និងនំបង្គាសម្រាប់ឱកាសបុណ្យ Tết បង្កើតបានជាទិដ្ឋភាពនិទាឃរដូវដ៏សេនកក់ក្តៅ និងរីករាយ ផ្តល់សញ្ញាថា ឆ្នាំថ្មីដ៏រុងរឿង និងបរិបូរណ៍បានឈានចូលមកដល់៕

Loan Phương

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក