ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 21:58:00

យាយខ្មៅក្នុងជំនឿរបស់បងប្អូន Khmer

ពេលឈានជើងចូលក្នុងបរិវេណវត្ត Khmer បុរាណ ដូចជាវត្តមហាទប់ (chùa Dơi) ទីក្រុង Cần Thơ ឬវត្តពុតធ្លេចាស់ (Hoà Bình cũ) ខេត្ត Cà Mau និងវត្ត Khmer -ដទៃទៀត នៅក្បែរព្រះវិហារដ៏ស្កឹមស្កៃដែលតម្កល់ព្រះពុទ្ធបដិមា គេតែងជួបប្រទះឃើញអាស្រមតូចៗ សម្រាប់បូជាទេពធីតាមួយអង្គដែលមានសម្បុរខ្មៅ។ បងប្អូន Khmer តែងហៅថា "នាងខ្មៅ" ឬ "យាយខ្មៅ"។ នេះគឺជាលក្ខណៈជំនឿដ៏ពិសេសមួយ ដែលឆ្លុះបញ្ចាំងពីការលាយផ្សំយ៉ាងរលូនរវាងព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer និងជំនឿអ្នកតាម្ចាស់ស្រុក។

រូបសំណាកយាយខ្មៅ នៅវត្តមហាទប់ (chùa Dơi) ទីក្រុង Cần Thơ។

ខុសប្លែកពីទេពដទៃទៀត ទំនៀមបូជាយាយខ្មៅនៅតាមវត្តអារាមទាំងនេះ មិនមែនមានប្រភពចេញពីរឿងនិទានដែលឃ្លាតឆ្ងាយពីការពិតនោះទេ តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរឿងរ៉ាវក្នុងគម្ពីរព្រះពុទ្ធសាសនា ស្តីពីការកែប្រែចិត្តគំនិត។ គ្រូអាចារ្យ និងព្រះសង្ឃតែងនិទានតៗគ្នាថា អតីតជាតិរបស់លោកយាយ គឺជាយក្ខិនីមួយរូប ដែលពោរពេញទៅដោយគំនុំ និងការចងពៀរ។ ប៉ុន្តែ ដោយសាររិទ្ធិ៍អំណាចនៃបុណ្យបារមី និងព្រះមហាករុណាទិគុណរបស់ព្រះសមណគោតមបរមគ្រូ យក្ខិនីនោះក៏បានប្រោសឱ្យភ្ញាក់រលឹក លះបង់អាវុធ និងសុំថ្វាយខ្លួនសមាទាន សីល ចំពោះព្រះរតនត្រ័យ។

ដោយសាររូបរាងខាងក្រៅនៅតែមានលក្ខណៈកាចសាហាវ និងមុខខ្មៅងងឹតដូចយក្ខិនីកាលពីមុន ទើបលោកយាយមិនបានតម្កល់នៅលើបល្ល័ង្កបូជាដ៏រុងរឿង នៅក្នុងសំណង់សក្ការបូជានោះឡើយ។ ផ្ទុយទៅវិញ ព្រះពុទ្ធបានប្រគល់ភារកិច្ចឱ្យលោកយាយចាំការពារនៅតាមដើមឈើធំៗ តាមផ្លូវបំបែក ឬនៅកន្លែងដាច់ដោយឡែកណាមួយក្នុងបរិវេណវត្ត។ ផ្តើមពីយក្ខិនីកាចសាហាវ យាយខ្មៅបានក្លាយជាទេវតាការពារដ៏មានឥទ្ធិឫទ្ធិ  ដោយប្រើអំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់ពពួកបិសាច និងការពារភាពស្ងប់ស្ងាត់សម្រាប់ទីអារាម ក៏ដូចជាសេចក្តីសុខសាន្តរបស់ភូមិស្រុក។

បងប្អូន Khmer និងប្រជាបរិស័ទ មានការគោរពយ៉ាងខ្លាំង នៅចំពោះមុខអាសនៈយាយខ្មៅ។

នៅវត្តមហាទប់ (chùa Dơi) ឬវត្តពុតធ្លេចាស់ (Hoà Bình cũ) រូបសំណាកយាយខ្មៅបានបូជាយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែដាក់តម្កល់ដាច់ដោយឡែក។ ប្រជាបរិស័ទមកអុជធូប និងដាក់តង្វាយជូនលោកយាយ មិនមែនដើម្បីសុំអ្វីដែលជាអបិយជំនឿនោះទេ គឺដើម្បីបង្ហាញការដឹងគុណចំពោះទេពដែលថែរក្សាទឹកដី ព្រមទាំងក្រើនរំលឹកគ្នាទៅវិញទៅមកអំពីមេរៀនកម្មផល៖ "គ្មានអំពើអាក្រក់ណាដែលនៅស្ថិតស្ថេរជារៀងរហូតឡើយ បើចិត្តចេះកែប្រែបែរមកផ្លូវល្អ"។ នេះគឺជាតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត នៅក្នុងទំនៀមបូជាយាយខ្មៅរបស់ជនជាតិ Khmer៕

Thạch Đờ Ni

Tags:

ផ្តល់ឱកាសរកស៊ីចិញ្ចឹមជីវិតសម្រាប់បងប្អូននារីឃុំ U Minh

នៅឃុំ U Minh របបរធ្វើប្រហិតត្រីភីឡាព្យា (ប្រហិតត្រីភីឡាព្យា) កំពុងសន្សឹមៗបញ្ជាក់ពីប្រសិទ្ធភាពរបស់ខ្លួន ក្លាយជាឱកាសសម្រាប់ការចិញ្ចឹមជីវិតដ៏សមរម្យរបស់បងប្អូននារីជនបទជាច្រើនរូបផងដែរ។ ផ្តើមពីការផលិតខ្នាតតូច ដោយប្រើប្រាស់ធនធានដែលមានស្រាប់ បងប្អូននារីមិនត្រឹមតែបង្កើនប្រាក់ចំណូលសម្រាប់ខ្លួនងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតការងារធ្វើនៅនឹងកន្លែងជូនកម្មករជាច្រើនរូបនៅភូមិភាគទៀតផង។

ព្រាហ្មណ៍សាសនាក្នុងវប្បធម៌ Khmer

មកកាន់វត្តអារាម Khmer Nam Bộ ភ្ញៀវទេសចរណ៍ ងាយនឹងបានជួបប្រទះឃើញនូវបដិមាករនៃទេវរូបដ៏មានឫទ្ធិបារមីដែលបានប្រសូតិពីរឿងព្រេងនិទានទាក់ទងខាងព្រហ្មញ្ញសាសនា។ នេះគឺជាភស្តុតាងសម្រាប់ការផ្លាស់ប្តូរ និងការទទួលយកឥទ្ធិពលវប្បធម៌ដែលបានអូសបន្លាយអស់រាប់ពាន់ឆ្នាំមកហើយ។ វត្តមានទាំងនេះមិនបានធ្វើឱ្យចុះខ្សោយនូវជំនឿលើព្រះពុទ្ធសាសនានោះទេ ប៉ុន្តែបានរួមចំណែកធ្វើឱ្យជីវភាពផ្លូវស្មារតី និងសិល្បៈរបស់សហគមន៍កាន់តែសម្បូរបែប។

នាំយកសិល្បៈប្រពៃណីធ្វើជាអំណោយមុនថ្ងៃបុណ្យចូលឆ្នាំថ្មី

ពេលកម្តៅថ្ងៃនៅភាគខាងត្បូងចាប់ផ្តើមហួតហែងខ្លាំង ក៏ជាពេលវេលាដែលបងប្អូនជនរួមជាតិ Khmer ឈានចូលដល់ថ្ងៃដ៏រំភើបបំផុតក្នុងឆ្នាំ។ ខែមេសាមកដល់នាំមកនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាពិធីបុណ្យនៃជំនឿសាសនា ការដឹងគុណ និងក្តីសង្ឃឹម។ ក្នុងបរិយាកាសនោះ ពន្លឺភ្លើងឆាកនៃក្រុមសិល្បៈ Khmer - រោងមហោស្រព Cao Văn Lầu បានបំភ្លឺយ៉ាងត្រចះត្រចង់នៅតាមភូមិស្រុកនៃតំបន់ដាច់ស្រយាល នាំមកនូវអំណោយស្មារតីមិនអាចកាត់ថ្លៃបានជូនដល់បងប្អូនប្រជាជន។

នាគក្នុងវប្បធម៌ Khmer

មានឱកាសបានទៅទស្សនាតាមវត្ត Khmer Nam Bộ យើងរាល់គ្នានឹងបានជួបប្រទះនឹងរូបចម្លាក់ពស់នាគរាជយ៉ាងច្រើននៅតាមលើដំបូលនៃព្រះវិហារ កុដិ សាលា។ល។ រូបភាពសត្វពស់នាគរាជ គឺជាសត្វដ៏ពិសិដ្ឋដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ខ្មែរ។ សត្វពស់នាគរាជមិនត្រឹមបានបង្ហាញពីភាពរុងរឿងប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យការការពារ និងការតភ្ជាប់រវាងមនុស្ស និងពិភពវិញ្ញាណផងដែរ។

សម្រស់ប្រពៃណីរបស់នារី Khmer

ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៦ យើងទាំងអស់គ្នារួមគ្នារំលឹក និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងស្ងៀមស្ងាត់របស់នារី Khmer លើទឹកដី Cà Mau - ដែលជាអ្នកខិតខំថែរក្សាអត្តសញ្ញាណជាតិ ព្រមទាំងមានភាពរស់រវើក សមត្ថភាពមោះមុតឈានឡើង រួមចំណែកកសាងភូមិស្រុកឱ្យកាន់តែរីកចម្រើន។

កិន្នរ - សម្រស់ និងក្តីប្រាថ្នាឆ្ពោះទៅរកអំពើល្អរបស់នារី Khmer

ក្នុងលំហដ៏ស្ងប់ស្ងាត់នៃវត្តអារាមខ្មែរនាតំបន់ដីចុងជ្រោយបង្អស់ រវាងសម្លេងសូត្រធម៌យ៉ាងរណ្តំ រូបសំណាកកិន្នរបានលេចត្រដែតឡើងជានិមិត្តរូបនៃភាពល្អឯក។ តាមរយៈរូបភាពនោះ យើងអាចមើលឃើញថា សម្រស់របស់នារីខ្មែរមិនត្រឹមតែស្ថិតនៅលើរូបរាងប៉ុណ្ណោះទេ ថែមទាំងបានចិញ្ចឹមបីបាច់ចេញពីជីវិតដែលប្រកបដោយធម៌សប្បុរសទៀតផង។

គ្រុឌ ក្នុងជីវភាពវប្បធម៌ជំនឿរបស់ Khmer

រូបភាពសត្វគ្រុឌ គឺជានិមិត្តសញ្ញាដ៏មានឥទ្ធិពល និងពិសិដ្ឋបំផុតក្នុងស្ថាបត្យកម្មវត្ត Khmer ទាំងឡាយនៅតំបន់ Nam Bộ ។ មិនត្រឹមតែជាគ្រឿងតុបតែងលម្អប៉ុណ្ណោះទេ គ្រុឌមានវត្តមាននៅតាមសរសព្រះវិហារ សាលា។ល។ ជាមួយនឹងរូបរាងដ៏មានអានុភាពខ្លាំង ស្លាបធំលាត្រដាង និងក្រញ៉ាំជើងលាតសន្ធឹង ដូចជាកំពុងទ្រទ្រង់រចនាបទនៃសំណង់ទាំងមូល ដែលតំណាងឱ្យកម្លាំងការពារ និងសេចក្តីប្រាថ្នាដើម្បីឆ្ពោះទៅរកពន្លឺដ៏ភ្លឺស្វាង។

សាក្សីនៃស្មារតីសាមគ្គីជាតិ

ក្នុងចំណោមវត្ត Khmerទាំង ២៨ ទូទាំងខេត្ត Cà Mau មានវត្តចំនួន ៦ បានកសាងឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៧០ នៃសតវត្សមុន ដែលជាដំណាក់កាលផ្ទុះសង្គ្រាមឆាបឆេះយ៉ាងខ្លាំងក្លានៅតំបន់ Nam Bộ។ វត្តហូផុងថ្មី គឺជាវត្តមួយក្នុងចំណោមវត្តទាំងនោះ ដែលបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសាមគ្គីភាពរវាងបងប្អូនជនជាតិទាំង ៣៖ Kinh - Khmer - Hoa។

ភាពអស្ចារ្យនៃពណ៌ទាំង ៧ ក្នុងសប្តាហ៍របស់សម្លៀកបំពាក់ Khmer

ក្នុងពិធីបុណ្យទាននានារបស់បងប្អូន Khmer Nam Bộ ភ្ញៀវទេសចរណ៍ទាំងឡាយតែងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្លៀកបំពាក់ដ៏ស្រស់ឆើតឆាយ។ តែមានមនុស្សតិចណាស់ដែលដឹងថា ព័ណ៌នៃអាវ ស្បៃ ឬសំពត់ មិនត្រឹមតែមានសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ជាមួយនឹងជំនឿ និងទស្សនៈនៃការរស់នៅទៀតផង ដោយអនុវត្តតាមក្បួនព័ណ៌ដែលត្រូវនឹងថ្ងៃនីមួយៗក្នុងសប្ដាហ៍។

វិសេសវិសាលនៃពិធីដាក់បាត្រដើមឆ្នាំ

រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិម្តងៗ ក្នុងបរិយាកាសដ៏សប្បាយរីករាយទទួលអំណរឆ្នាំថ្មី ប្រជាពុទ្ធបរិស័ទ និងបងប្អូន Khmer យ៉ាងច្រើនកុះករក្នុងខេត្ត បានមកជួបជុំគ្នានៅវត្តមុនីវង្សាបុប្ផារាម សង្កាត់ An Xuyên ដើម្បីចូលរួមពិធីដាក់បាត្រដើមឆ្នាំ។ នេះគឺជាពិធីបុណ្យដែលបង្កប់នូវអត្តសញ្ញាណព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer យ៉ាងជ្រាលជ្រៅ និងជាសកម្មភាពវប្បធម៌ផ្លូវចិត្តដ៏វិសេសវិសាលរបស់សហគមន៍ Khmer ទូទាំងខេត្តផងដែរ។

សហគ្រាស - ម៉ាក