ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:00:37

បណ្តាក្លិបឆ្នើមរបស់បងប្អូននារីនៅ Long Hà

បណ្តាក្លិប “គ្រួសារសុភមង្គលរុងរឿង” “នារីបង្ការទប់ស្កាត់រាល់បទល្មើស” “រស់នៅសប្បាយរីករាយ និងមានសុខភាពល្អ” គឺជាគំរូឆ្នើម សកម្មភាពមានប្រសិទ្ធភាពនៅមូលដ្ឋាន ដែលត្រូវបានសាខាសមាគមនារីភូមិ Long Hà ឃុំ Long Điền បង្កើតនិងរក្សាជាច្រើនឆ្នាំមកហើយដែរ។

ក្លិប “គ្រួសារសុភមង្គលរុងរឿង” បូកសរុបសកម្មភាពឆ្នាំ ២០២៥។

ត្រូវបានបង្កើតតាំងពីឆ្នាំ ២០១៤ ដោយមានសមាជិកា ២០ នាក់។​ តាំងពីដំបូងរហូតមកទល់ពេលនេះ ក្លិប “គ្រួសារសុភមង្គលរុងរឿង” ទាក់ទាញបានសមាជិកាប្រមាណជាង ៨០ នាក់ ជាបងប្អូននារីក្នុងភូមិចូលរួមជីវភាពជាប្រចាំ។ តាមរយៈសកម្មភាពជាក់ស្តែង ក្លិបកាន់តែអះអាងបានល្អនូវតួនាទីជាទីបង្អែកស្មារតីដ៏រឹងមាំសម្រាប់សមាជិកា មិនត្រឹមតែបង្កើតបរិយាកាសជីវភាពសហគមន៍ដ៏ល្អប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូននារីអភិវឌ្ឍសេដ្ឋកិច្ច ថែទាំជីវភាពគ្រួសារ រួមចំណែកកសាងគ្រួសារឆ្អែតគ្រប់ និងសុភមង្គល។

ក្លិបតែងបានរៀបចំការជួបជុំដោយមានខ្លឹមសារសម្បូរបែប ដូចជា៖ ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជួបប្រាស្រ័យវប្បធម៌ - សិល្បៈ។ ហាត់ពលកម្ម - កីឡានិងសកម្មភាពក្រៅម៉ោងយ៉ាងសមស្របតាមតម្រូវការរបស់សមាជិកាគ្រប់រូប។

បងប្អូននារីហាត់សមរបាំផ្លិត ដើម្បីត្រៀមសម្រាប់ឱ្យកម្មវិធីសិល្បៈអបអរសាទរព្រឹត្តិការណ៍ផ្សេងៗរបស់ភូមិភាគ។

មិនត្រឹមតែប៉ុណ្ណោះ បងប្អូននារីក្នុងក្លិបថែមទាំងបង្កើត និងរក្សាមានប្រសិទ្ធភាពនូវគំរូ “ក្រុមចិញ្ចឹមជ្រូកដី” ដោយមានសមាជិកាចូលរួមចំនួន ១៥ នាក់។ ឆ្លងតាម ២ លើកគាស់ជ្រូក ក្រុមសន្សំបានប្រាក់ជាង ៣០ លានដុង។ ពីមុន មូលនិធិនេះបានជួយសមាជិកាទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល បច្ចុប្បន្នបានបង្វិលជុំជួយបងប្អូននារីវិនិយោគចិញ្ចឹមសត្វ ដាំដំណាំ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។

ទន្ទឹមនឹងក្លិប “គ្រួសារសុភមង្គលរុងរឿង” សាខាសមាគមនារីភូមិ Long Hà ថែមទាំងបង្កើតក្លិប “នារីបង្ការ ទប់ស្កាត់បទល្មើស” ដោយមានសមាជិកាចំនួន ២០ នាក់ រួមចំណែករក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ ក្លិប “រស់នៅសប្បាយ មានសុខភាពល្អ” រួមមានសមាជិកា ១២ នាក់ ជាចាស់ជរាក្នុងភូមិ រក្សាការជួបជុំជាប្រចាំ រួមចំណែកលើកកម្ពស់សុខភាពកាយ ស្មារតី និងចូលរួមយ៉ាងសកម្ម ជួយដល់ការចលនានៃសកម្មភាពរួមរបស់ភូមិទៀតផង។

លើកគាស់ជ្រូករបស់ “ក្រុមចិញ្ចឹមជ្រូកដី”។

បណ្តាក្លិបទាំងនេះមិនត្រឹមតែជាកន្លែងជួបជុំ ផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជាផ្ទះរួមផ្សារភ្ជាប់សមាជិកា បណ្ដុះមនោសញ្ចេតនាអ្នកភូមិផងរបងជាមួយ រួមចំណែកកសាងតំបន់ប្រជាជនសុវត្ថិភាព ស៊ីវិល័យ។ ពិសេស តាមរយៈការជួបជុំជាប្រចាំ បងប្អូននារីបានបំពាក់បន្ថែមចំណេះដឹងអំពីការថែទាំសុខភាព ចិញ្ចឹមបីបាច់កូន បំណិនកសាងគ្រួសារសុភមង្គល សមភាព។ ពីនោះរួមចំណែកសម្រុះសម្រួលទំនាស់ដែលកើតឡើងក្នុងគ្រួសារ កាត់បន្ថយសម្ពាធ និងលើកកម្ពស់គុណភាពជីវិត៕

Kim Phượng - Ngọc Thắm

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក