ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:34

ភាពសប្បាយរីករាយរបស់កសិករឃុំ Phú Tân

ឱកាសនេះ នៅតាមតំបន់ចិញ្ចឹមជលផលរបស់ឃុំ Phú Tân ខ្សែចង្វាក់នៃការពលកម្មកាន់តែមមាញឹក និងរស់រវើកជាងពេលណាៗទាំងអស់។ តម្លៃបង្គា ស និងត្រីបានឃឿ ដែលជាមុខសញ្ញាចិញ្ចឹមសំខាន់ចំនួនពីរប្រភេទ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករទីនេះបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងខែមុនបាននាំមកនូវក្តីសប្បាយរីករាយយ៉ាងក្រៃលែងសម្រាប់បងប្អូនប្រជាជន។ ការផ្លស់ប្តូរនេះមិនត្រឹមតែលើកកម្ពស់ខាងប្រភពប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតបាននូវចលនានៃការប្រឡងប្រណាំងដ៏ផុសផុល ឆ្ពោះទៅកាន់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ទៀតផង។

ភាពសប្បាយរីករាយដោយទទួលបានទិន្នផលខ្ពស់លើតំបន់ចិញ្ចឹមជលផលនៅ Phú Tân។

បច្ចុប្បន្ន បង្គា ស ប្រភេទ ៣០ ក្បាល/គីឡូក្រាម មានតម្លៃ ១៧០-១៨០ ពាន់ដុង/គីឡូក្រាម ប្រភេទធំជាងនេះមានតម្លៃប្រហែល ២០០ ពាន់ដុង/គីឡូក្រាម។ ជាមួយតម្លៃនេះ បន្ទាប់ពីទូទាត់ចំណាយរួចរាល់ គ្រួសារចិញ្ចឹមភាគច្រើនទទួលបានប្រាក់ចំណេញគួរសម ជីវភាពរស់នៅត្រូវបានកែលម្អជាបណ្តើរៗផងដែរ។

លោក Ngô Văn Lai នៅភូមិ Cái Nước បានឱ្យដឹង៖ “តម្លៃបង្គា ស នាពេលបច្ចុប្បន្នមានការកើនឡើងខ្ពស់ជាងមុនច្រើន ផ្តោតលើតម្លៃនេះ អ្នកចិញ្ចឹមទទួលបានប្រាក់ចំណេញគួរសម។ បងប្អូនយើងខ្ញុំមានក្តីរំភើបសប្បាយរីករាយខ្លាំងណាស់ មានទំនុកចិត្តបន្ថែមទៀតដើម្បីបន្តវិនិយោគ និងថែទាំឱ្យបានល្អសម្រាប់រដូវចិញ្ចឹមបន្ត”។

តាមការវាយតម្លៃរបស់អ្នកចិញ្ចឹមនិងឈ្មួញ ដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញកើនឡើងខ្ពស់ ខណៈពេលដែលការផ្គត់ផ្គង់មានកម្រិត តម្លៃបង្គា សក៏ត្រូវបានព្យាករណ៍ថាទំនងជានឹងបន្តរក្សានៅកម្រិតខ្ពស់ ឬកើនឡើងបន្តិចបន្តួចថែមទៀត។ នេះជាឱកាសដើម្បីបងប្អូនប្រជាកសិករក្លាហានវិនិយោគឡើងវិញ ព្រមទាំងអនុវត្តបច្ចេកទេសថ្មី ឆ្ពោះទៅរកការផលិតប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។

ទន្ទឹមនឹងនោះ តម្លៃត្រីបាឃឿ នៅលើភូមិសាស្រ្តឃុំ Phú Tân ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ។ បច្ចុប្បន្ន ត្រីបាឃឿប្រភេទ ៤០ ក្បាល/គីឡូក្រាម មានតម្លៃជាង ១៧០ ពាន់ដុង/គីឡូក្រាម មានពេលខ្លះតម្លៃកើនដល់ ១៩០-២០០ ពាន់ដុង/គីឡូក្រាម។

លោក Nguyễn Văn Việt ប្រធានក្រុមសហការចិញ្ចឹមត្រីបាឃឿ Văn Phú ភូមិ Cái Nước Biển បានឱ្យដឹងថា៖ “តម្លៃត្រីបាឃឿនសពេលបច្ចុប្បន្នមានការកើនឡើងខ្ពស់ ជួយឱ្យសមាជិកក្នុងក្រុមស្ងប់ចិត្តក្នុងការផលិត។ ត្រីបាឃឿងាយស្រួលចិញ្ចឹម ចំណាយដើមទុនតិច និងមានសូចកើតមានជំងឺ ប្រសិនបើគ្រប់គ្រងបរិស្ថានទឹកបានល្អ នោះប្រសិទ្ធភាពសេដ្ឋកិច្ចគឺច្បាស់លាស់ខ្លាំងណាស់”។

តម្លៃត្រីបាឃឿនាពេលបច្ចុប្បន្នមានការកើនឡើងខ្ពស់ ជួយឱ្យសមាជិកក្រុមសហការចិញ្ចឹមត្រីបាឃឿ Văn Phú (ភូមិ Cái Nước Biển ឃុំ Phú Tân ) ស្ងប់ចិត្តក្នុងការផលិត។

មានគ្រួសារជាច្រើនបានទាញយកផលប្រយោជន៍យ៉ាងមានប្រសិទ្ធភាពពីស្រះចិញ្ចឹមបង្គាឧស្សាហកម្មពីមុន ដើម្បីប្តូរមកចិញ្ចឹមត្រីបាឃឿ ដោយបើកផ្លូវផលិតកម្មដែលសមស្រប ហានិភ័យតិច និងនាំមកនូវប្រាក់ចំណូលស្ថិរភាព។

រាល់មុខសញ្ញាជាវិជ្ជមានពីទីផ្សារមិនត្រឹមតែបានរួមចំណែកក្នុងការកែលម្អខាងប្រភពប្រាក់ចំណូល និងលើកកម្ពស់ជីវភាពសម្ភារៈសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងពង្រឹងជំនឿចិត្តលើការដឹកនាំរបស់បក្សទៀតផង។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឃុំ Phú Tân ពង្រីកសក្តានុពល និងមានប្រៀបខ្លាំងដែលមានស្រាប់ ប្តេជ្ញាកសាងជនបទឱ្យកាន់តែរីកចម្រើន និងស្រស់ស្អាតថែមទៀត៕

Nguyễn Đào - Chí Thức

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក