ទូរស័ព្: 0274 383 347
ពុធ, 9-9-26 18:25:21

Tân Lộc

ស្រូវរដូវប្រាំងកំណើនផល

សម្រាប់បុណ្យចូលឆ្នាំ Tết ២០២៦ បងប្អូប្រជាកសិករឃុំ Tân Lộc នឹងទទួលបុណ្យប្រកបដោយភាពសប្បាយរីករាយពីព្រោះរដូវស្រូវខែប្រាំងមានកំណើនផល និងលក់បានថ្លៃខ្ពស់ដែលផ្តល់ប្រាក់ចំណេញជិត ៤០ លានដុងក្នុងមួយហិកតា។ នេះគឺជាក្តីរីករាយរួមសម្រាប់កសិករភូមិភាគ ក្នុងនោះមានច្រើនគ្រួសារជនរួមជាតិ Khmer ផងដែរ។

រដូវស្រូវខែប្រាំងឆ្នាំ កសិករឃុំ​ Tân Lộc បានផលប្រសើរ និងលក់បានដោយតម្លៃខ្ពស់ទៀតផង។

យោងតាមការកត់សម្គាល់នៅវាលស្រែទ្រង់ទ្រាយធំរបស់ឃុំ Tân Lộc ទូទាំងឃុំមានជាង ៥០០ ហិកតាស្រូវរដូវប្រាំង ហើយបងប្អូនប្រជាកសិករកំពុងរវល់ប្រមូលផលក្នុងបរិយាកាសដ៏សប្បាយរីករាយ។ បង Lâm Trọng Nghĩa ជាជនជាតិ Khmer នៅភូមិលេខ ៧ ឃុំ Tân Lộc បានចែករំលែកថា៖ “ទិន្នផលជាមធ្យមគឺ ៦,៥-៧ តោន/ហិកតា ហើយតម្លៃស្រូវខ្ពស់បានធ្វើឱ្យកសិករកាន់តែសប្បាយរីករាយថែមទៀត។ បច្ចុប្បន្ន ពូជស្រូវ ST24 និង ST25 មានតម្លៃចាប់ពី ៧.៥០០-៨.៥០០ ដុង/គីឡូក្រាម។ OM5451 ដាយធើម ៨ ។ល។ សុទ្ធតែមានតម្លៃលើសពី ៦.០០០-៦.៥០០ ដុង/គីឡូក្រាម។ ជាមួយនឹងតម្លៃស្រូវបច្ចុប្បន្ន បន្ទាប់ពីបានចំណាយរួចរាល់ បងប្អូនកសិករនៅតែទទួលបានប្រាក់ចំណេញចាប់ពី ២៥-៣០ លានដុង/ហិកតាផងដែរ”។

តម្លៃស្រូវកើនខ្ពស់ ជួយមាមីងកសិករទទួលបុណ្យ Tết ដោយភាពសប្បាយរីករាយ និងកក់ក្តៅផងដែរ។

ជាអ្នករួមក្តីសប្បាយដូចគ្នាផងដែរ បង Huỳnh Văn Đậm នៅភូមិលេខ ៥ កំពុងត្រៀមប្រមូលផលស្រូវចំនួន ២ ហិកតារបស់គ្រួសារ។ លោក Đậm ចែករំលែក៖ “មួយសប្តាហ៍មុន ខ្ញុំបានទទួលប្រាក់កក់ពីឈ្មួញសម្រាប់ពូជស្រូវ ដាយធើម ៨ ដោយតម្លៃលក់ ៦.៥០០ ដុង/គីឡូក្រាម”។ តម្លៃនេះខ្ពស់ជាងប្រៀបជាមួយរដូវស្រូវខែប្រាំងឆ្នាំហើយេជិត ១.០០០ ដុង/គីឡូក្រាម ក្នុងនោះ បរិមាណផលស្រូវកើនចាប់ពី ៥០០ គីឡូក្រាមដល់ ១ តោន/ហិកតា។ ជាពិសេស ស្រូវមានសត្វល្អិត និងជំងឺតិចជាងមុន ជួយកាត់បន្ថយការចំណាយលើការវិនិយោគបានយ៉ាងច្រើនទៀតផង។ យោងតាមលោក ដឹម រដូវឆ្នាំនេះ ទិន្នផលសម្រេចបានប្រមាណ ១៤ តោន/២ហិកតា បន្ទាប់ពីចំណាយរួចរាល់នូវសល់ប្រាក់ចំណេញប្រហែល ៥០ លានដុង/២ហិកតាផងដែរ។ នេះត្រូវបានចាត់ទុកថាជាការប្រមូលផលដ៏ជោគជ័យសម្រាប់កសិករខណៈពេលដែលតម្លៃវត្ថុធាតុដើមខាងវិស័យកសិកម្មកំពុងកើនឡើង។

ប្រឈមមុខជាមួយការចំណាយលើវត្ថុធាតុដើមកំពុងកើនឡើងឥតឈប់ឈរ កសិករភាគច្រើនបានប្តូរពីរដូវដាំដំណាំទៅធ្វើស្រែដោយយោងតាមដំណើរការ "កាត់បន្ថយ ៣ បង្កើន ៣ " និង "១ត្រូវ ៥បន្ថយ" ក្នុសម្រាប់រដូវស្រូវខែប្រាំង។

លោក Trần Chí Cường ប្រធានសមាគមកសិករឃុំ Tân Lộc បានឱ្យដឹង៖ “សម្រាប់ដំរដូវស្រូវប្រាំង (តំបន់ផលិតស្រូវ​ ២ រដូវ) ឃុំមានផ្ទៃដីចំនួន ៥៣០ ហិកតា ដែលបច្ចុប្បន្នផ្តោតលើការប្រមូលផលនៅភូមិលេខ ៥ ភូមិលេខ ៧ និងភូមិលេខ ៨។ ទាំងនេះគឺសុទ្ធសឹងជាតំបន់ដែលមានលក្ខណៈអភិវឌ្ឍផលិតស្រូវស្អាត។ នាពេលខាងមុខ ឃុំនឹងបន្តសម្របសម្រួលជាមួយវិស័យពាក់ព័ន្ធ ដើម្បីកែលម្អគុណភាពស្រូវ ដោយរួមចំណែកកែលម្អប្រាក់ចំណូលសម្រាប់បងប្អូនប្រជាជន”។

ស្រូវដែលបានប្រមូលផលរួច ក៏មានឈ្មួញមកទិញដល់ទីកន្លែង។

យោងតាមការកត់សម្គាល់ រដូវស្រូវខែប្រាំងឆ្នាំនេះ បងប្អូប្រជាកសិករឃុំ Tân Lộc បានផលល្អប្រសើរ និងលក់បានតម្លៃខ្ពស់ បង្កើនកម្លាំងចិត្តសម្រាប់ការវិនិយោគឱ្យដូចថ្មីបន្តទៀត។​មិនតែប៉ុណ្ណោះ ប្រាក់ចំណេញពីការលក់ស្រូវបានជួយមាមីងបងប្អូនប្រជាកសិករទទួលបុណ្យចូលឆ្នាំ Tết (ឆ្នាំមមី) ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅជាទីបំផុត៕

Lâm Đươl

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក