ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:00:07

គម្រោង WB9៖

កសិករ "មានបាន" អាស្រ័យគំនិតចិញ្ចឹមបង្គាចីរភាព

លែងពឹងផ្អែកលើ "សំណាង" តាមទឹកជោរទឹកនាច គ្រួសារកសិករជាច្រើននៅ Cà Mau ក្រោយពេលខិតជិតគម្រោងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើការការពារ និងអភិវឌ្ឍព្រៃអេកូឡូស៊ី លើកកម្ពស់មុខរបរចិញ្ចឹមជីវិត បម្រែបម្រួលអាកាសធាតុ (WB9) បានម្ចាស់ការក្នុងការផលិតកម្ម លើកកម្ពស់ប្រាក់ចំណូល និងសម្របសម្រួលនៃអាកាសធាតុ។

លោក Lương Văn Út ពង្រីកផ្ទៃដីចិញ្ចឹមតាមទម្រង់ពីគម្រោង WB9។

ដោយបានខិតជិតគម្រោង WB9 លោក Lương Văn Út នៅភូមិ Quyết Thắng ឃុំ An Trạch បានរកឃើញ “ចម្លើយ” សម្រាប់បញ្ហាសេដ្ឋកិច្ចរបស់គ្រួសារ។ លើផ្ទៃដី ៥ ហិកតា លោក Út លែងពឹងផ្អែកលើប្រភេទសារធាតុគីមីកែច្នៃទៀតហើយ។ ជំនួសមកវិញ គាត់កែច្នៃអាហារដោយខ្លួនឯងពីពងមាន់ - ទា ត្រីឡាព្យាដែលមានស្រាប់នៅមូលដ្ឋានក្នុងដំណាក់កាលលែងពូជ។ បន្ទាប់មក បង្កើតប្រភពចំណីធម្មជាតិក្នុងស្រះចិញ្ចឹមដោយការប្រើប្រាស់ដំបែរអតិសុខុមប្រាណដែលមានអត្ថប្រយោជន៍។ “ផលប្រយោជន៍ដំបូងគឺចំណាយតិចជាងពេលណាទាំងអស់។ ពីមុនចំណាយប្រាក់ច្រើនសម្រាប់ទិញសម្ភារៈជលផល ឥឡូវអាចបង្កាត់ពូជបានដោយខ្លួនឯង ពោលគឺមិនចាំបាច់លែងពូជផ្តេសផ្តាសទៀតនោះទេ។ ផ្តើមពីផ្ទៃដី ១ ហិកតាចិញ្ចឹមពិសោធន៍ ឥឡូវខ្ញុំបានពង្រីកទូទាំងផ្ទៃដីលែងចិញ្ចឹម” លោក Út ចែករំលែក។

ក្នុងបរិបទកម្រិតជាតិប្រៃមានពេលកើនខ្លាំងជាង ៤០ ភាគពាន់ កម្រិត “អាសន្នក្រហម” ចំពោះបង្គាចិញ្ចឹម ប៉ុន្តែស្រះចិញ្ចឹមតាមដំណើរការ WB9 នៅតែស្ថិរភាព។ លោក Phạm Văn Phương ជាសមាជិកសហករណ៍ចិញ្ចឹមសេវាកម្មជលផល Ba Mến ឃុំ An Trạch រក្សាទម្រង់ចិញ្ចឹមគួបផ្សំបង្គា ក្តាម ត្រី រយៈពេល ៥ ឆ្នាំកន្លង បានឱ្យដឹងថា៖ ទោះបីអាកាសធាតុមិនប្រក្រតី ប៉ុន្តែនៅតែប្រមូលបានផលប្រហែល ១២ លានដុងជារៀងរាល់ខែ អាស្រ័យភាពម្ចាស់ការ។

“អាកាសធាតុឥឡូវប្រែប្រួលច្រើន ប៉ុន្តែយើងអនុវត្តបច្ចេកទេស ហេតុនេះម្ចាស់ការ។ ជំនួសឱ្យការបង្ហូរទឹកចេញទន្លេបង្កការបំពុល រួចបែរជាយកទឹកមានជំងឺចូល ខ្ញុំប្រើប្រាស់គ្រឿងចកកាយភក់ រក្សាទំនប់បិទជិត រក្សាកម្រិតជាតិប្រៃស្ថិរភាព។ បង្គាបានបំប៉ន ១៥ ថ្ងៃ ប្រើប្រាស់ចំណីធម្មជាតិ គ្រប់កម្លាំងទប់ទល់នឹងបរិស្ថានធ្ងន់ធ្ងរ។ មិនបង្ហូរទឹកចោល រក្សាទឹកនឹង ក៏ជាសំណូមពរពីគម្រោង WB9 ផងដែរ”។

ទម្រង់ចិញ្ចឹមគួបផ្សំបង្គា ក្តាម ត្រី បាននាំមកនូវប្រភពចំណូលស្ថិរភាព បរិស្ថានចីរភាពជូនកសិករ។

នៅតំបន់គម្រោង ៨០ គ្រួសារកសិករ បានបោះបង់ជាបណ្តើរៗនូវទម្លាប់លែងបង្គាក្រាស់ឃ្មឹក។ ដោយកម្រិតត្រឹមតែ ១០-១៥ ក្បាលក្នុងមួយម៉ែត្រការេ បង្គាមានលំហអភិវឌ្ឍល្អ។ ការបញ្ឈប់ទម្លាប់ “លែងបន្ថែម” ជាបន្តបន្ទាប់ ជួយកាត់ផ្តាច់ជុំឆ្លងមេរោគជំងឺ។ ប្រជាជនប្រើប្រាស់ស្ទាត់ជំនាញនូវឈុតពិនិត្យដើម្បីតាមដានបរិស្ថានទឹក។

លោក Dương Minh Thuỳ ប្រធានការិយាល័យជម្រុញកសិកម្មតំបន់ Giá Rai - Đông Hải បានអះអាងថា៖ “ពេលកសិករឃើញអំពីផលប្រយោជន៍ជាក់ស្តែង បង្គាចិញ្ចឹមមានភាពរឹងមាំជាង ពួកគាត់វិនិយោគ និងអភិវឌ្ឍដោយស្វ័យប្រវត្តិ។ នេះលែងជាការពិសោធន៍ទៀតហើយ តែបានក្លាយជាទម្រង់នាំមកមុខរបរចិញ្ចឹមជីវិតយូរអង្វែងជូនបងប្អូនទៀតផង”។

គម្រោង WB9 បានបិទបញ្ចប់ដំណាក់កាលឧបត្ថម្ភផ្ទាល់ ប៉ុន្តែតម្លៃបន្សល់ទុកគឺជាការផ្លាស់ប្តូរដ៏ជ្រាលជ្រៅក្នុងការយល់ដឹងរបស់ប្រជាជន ឆ្ពោះទៅការផលិតធានាសុវត្ថិភាព ចីរភាព៕

Trịnh Hải

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក