ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:22:54

ភូមិរបរងៀតត្រីកន្ធឈានចូលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ ប្រសិនបើមានឱកាសបានទៅទស្សនាភូមិរបរងៀតត្រីកន្ធនៅភូមិ Đá Bạc A ឃុំ Đá Bạc នឹងបានឃើញនូវបរិយាកាសយ៉ាងឱឡារឹករបស់បងប្អូនប្រជាកសិករនៅទីនេះជាក់ជាមិនខាន។ ម្នាក់ៗកំពុងរវាល់ហាលងៀតសម្រាប់បម្រើទៅផ្សារបុណ្យតេត ពីព្រោះងៀតត្រីកន្ធក្លាយជាមុខម្ហូបដែលនិយមបានឃើញជាប្រចាំនៅក្នុងស្ពកបាយ ឬរៀបចំដើម្បីទទួលភ្ញៀវនាឱកាសបុណ្យចូលឆ្នាំ Tết សម្រាប់គ្រួសារជាច្រើនផងដែរ។

ភូមិរបរងៀតត្រីកន្ធនៅភូមិ Đá Bạc A ឃុំ Đá Bạc កំពុងមានភាពមមាញឹកមុនថ្ងៃបុណ្យ Tết ។

តាំងពីព្រឹកព្រលឹម ទីធ្លាហាលងៀតក៏មានភាពអ៊ូអរដោយសំណើច និងការជជែកគ្នាយ៉ាងក្អាកក្អាយ។ បណ្តាកញ្ឆេងៀតត្រីកន្ធស្រស់ដែលត្រូវបានសម្អាតរួច និងត្រូវបានរៀបជាជួរហាលខាងមុខផ្ទះ។​ ក្រោមពន្លឺនៃកំដៅព្រះអាទិត្យនិទាឃរដូវដ៏ស្រទន់ រួមជាមួយចំហាយត្រីប្រចាំតំបន់ ញាំងឱ្យបរិយាកាសនៃភូមិរបរកាន់តែមានភាពកក់ក្តៅជាងពេលណាៗទាំងអស់។

ភូមិ Đá Bạc A មានជនរួមជាតិ Khmer រស់នៅប្រមាណជាង ៦០ គ្រួសារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គ្រួសារជាច្រើនឈានឡើងធ្វើមានអាស្រ័យមុខរបរផលិតងៀតត្រីកន្ធ ព្រមទាំងក្លាយជាម្ចាស់មូលដ្ឋានផលិតងៀតទាំងខ្លួននៅវ័យក្មេងទៀតផង។ តួយ៉ាងដូចជាបង Danh Văn Hiếu (អាយុ ៤០ ឆ្នាំ) ជាអ្នកប្រកបរបរផលិតងៀតត្រីកន្ធអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយបច្ចុប្បន្នជាម្ចាស់មូលដ្ឋានផលិតងៀតត្រីកន្ធ ហាយឡើយ របស់ភូមិផងដែរ។ ទន្ទឹមនិងការខិតខំធ្វើមានសម្រាប់ខ្លួនផ្ទាល់ បង Hiếu ថែមទាំងបានបង្កើតការងារធ្វើសម្រាប់កម្មករក្នុងស្រុកទៀតផង ដោយផ្តល់ឱ្យពួកគេនូវប្រាក់ចំណូលចាប់ពី ១០០-២០០ ពាន់ដុង/ថ្ងៃ។ រួមចំណែកផ្តល់ឱកាសការងារធ្វើសម្រាប់គ្រួសារដែលមានជីវភាពខ្វះខាត ដោយមិនចាំបាច់ទៅរកស៊ីនៅតាមស្រុកឆ្ងាយ។

បែងប្រភេទងៀតត្រីកន្ធតាមតម្រូវការរបស់ភ្ញៀវអតិថិជនដែលបានដាក់ពាក្យទិញ។

បង Hiếu បានឱ្យដឹងថា៖ “ពីមុន មុខរបរធ្វើងៀតត្រីកន្ធ មួយឆ្នាំធ្វើបានត្រឹមរយៈពេល ៣ ខែប៉ុណ្ណោះ (ចាប់ពីខែតុលារហូតដល់ចុងខែធ្នូ តាមប្រតិទិនចន្ទគតិ) ដោយសារខ្វះវត្ថុធាតុដើម។ ទោះដីដូច្នេះក៏ដោយ តែផ្ទុយមកវិញ ប៉ុន្មានឆ្នាំមកនេះ ត្រីកន្ធត្រូវបានចិញ្ចឹមច្រើនសន្ធឹកសន្ធាប់ ទើបរបរផលិតងៀតត្រីកន្ធក៏ត្រូវបានគ្រួសារជាច្រើននៅទីនេះធ្វើតៗគ្នាយ៉ាងមានប្រសិទ្ធភាពទៀតផង ជាពិសេស គ្រួសារ Khmer តែម្តង។ បណ្តាថ្ងៃប្រកៀកនឹងបុណ្យ Tết នេះតម្រូវការភ្ញៀវអតិថិជនទិញងៀតក៏មានការកើនខ្ពស់ណាស់ដែរ”។

ត្រីកន្ធស្រស់ត្រូវបានលាងសម្អាតមុនពេលយកទៅប្រឡាក់អំបិល។

និទាឃរដូវនៅភូមិរបរងៀតត្រីកន្ធ មិនត្រឹមតែនាំមកនូវក្តីសប្បាយរីករាយក្នុងការពលកម្មប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវមោទនភាពសម្រាប់ខាងមុខរបរជាប្រពៃណីរទៀតផង។ ចំពោះល្បឿននៃការផ្លាស់ប្តូរជីវភាពរស់នៅ បងប្អូនប្រជាជនទីនេះនៅតែរក្សារបរប្រពីណីដែលជាកេរដមណែលពីដូនតា ដើម្បីរដូវបុណ្យ Tết ឈានចូលមកដល់ ភូមិរបរកាន់តែមានភាពអឹកធឹក និងកក់ក្តៅពេញដោយក្តីសង្ឃឹមជាងពេលណាៗទាំងអស់៕

Danh Điệp

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក