ទូរស័ព្: 0274 383 347
ពុធ, 9-9-26 17:38:07

សម្រស់ថ្មីនៅ Thanh Tùng

បន្ទាប់ពីការរួមបញ្ចូល ឃុំ Thanh Tùng មានគ្រួសារ Khmer ជាង ៥០០ គ្រួសារ ដោយចំនួនប្រជាជន ២.៧០០ នាក់ ស្រូបអត្រាគួរឱ្យកត់សម្គាល់ការរៀបចំប្រជាជន។ អនុវត្តបណ្តាវិធានការ និងគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ ភូមិភាគក៏បានប្រមូលផ្តុំការផ្សព្វផ្សាយព្រមៗគ្នាយ៉ាងច្រើនដំណោះស្រាយ រួមចំណែកស្តារជីវភាព សម្ភារៈ និងស្មារតីសម្រាប់បងប្អូនជនរួមជាតិ បង្កើតការផ្លាស់ប្តូរយ៉ាងសកម្មនៅតាមតំបន់ជនរួមជាតិភាគតិចផងដែរ។

អាស្រ័យការផ្សព្វផ្សាយព្រមគ្នារាល់បណ្តាដំណោះស្រាយ សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនៅឃុំ Thanh Tùng ក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។

ដោយបញ្ជាក់ច្បាស់ពីកិច្ចការងារជនជាតិថាជាភារកិច្ចដ៏ចម្បង និងជារឿយៗ ឃុំ Thanh Tùng បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល ២០២១-២០២៥ ដោយធានាថា ចំមុខសញ្ញា និងតម្រូវការជាក់ស្តែងរបស់ប្រជាជន។

តាមរយៈកម្មវិធីនេះ គ្រួសារជនជាតិ Khmer ជាច្រើនទទួលបានដើមទុនអនុគ្រោះដើម្បីផ្លាស់ប្តូរមុខរបរការងារធ្វើ អភិវឌ្ឍផលិត និងជួញដូរផ្សេងៗ ព្រមទាំងទទួលបានការឧបត្ថម្ភទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ល។ លើសពីនេះ គោលនយោបាយឧបត្ថម្ភលំនៅដ្ឋានសម្រាប់គ្រួសារជនជាតិ Khmer ក្រីក្រ និងប្រកៀកបន្ទាត់ក្រកំពុងត្រូវបានភូមិភាគយកចិត្តទុកដាក់អនុវត្តផងដែរ។

ពីមុន គ្រួសាររបស់បងស្រី Huỳnh Thị Diệu នៅភូមិ Tân Điền B ជាគ្រួសារជួបលំបាក តែអាស្រ័យទទួលបានការឧបត្ថម្ភទឹកប្រាក់ប្រមាណជិត ២០ លានដុង គ្រួសារបងស្រីបានវិនិយោគក្នុងការផលិត ហើយក៏មានលក្ខណៈឈានឡើងជាសន្សឹមៗផងដែរ។ ឆ្នាំ ២០២៥ បន្តយទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន ៦០ លានដុងដើម្បីសង់ផ្ទះថ្មី។​ “មានផ្ទះស្នាក់នៅរឹងមាំល្អ គ្រួសារខ្ញុំក៏សុខសាន្តចិត្តក្នុងការរស់នៅផងដែរ ឥឡូវគិតតែពីខំរកស៊ី ដើម្បីឈានឡើងរួចចាកក្រស្ថិរភាព” បងស្រី Diệu បានចែករំលេកដូច្នេះ។

រួមជាមួយនឹងការឧបត្ថម្ភជីវភាពរស់នៅ និងលំនៅដ្ឋាន ឃុំ Thanh Tùng ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសការដឹកជញ្ជូននៅតាមតំបន់ជនបទ។ ផ្លូវជាច្រើនត្រូវបានធ្វើឱ្យប្រសើរឡើង និងក្រាលដោយបេតុង បង្កលក្ខណៈអំណោយផលសម្រាប់ការធ្វើដំណើរ និងពាណិជ្ជកម្មសម្រាប់បងប្អូនប្រជាជន និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។

អាស្រ័យការអនុវត្តរាល់ដំណោះស្រាយខាងលើប្រកបដោយភាពស៊ីសង្វាក់គ្នា អត្រានៃគ្រួសារក្រក្នុងជនរួមជាតិភាគតិចរបស់ឃុំ Thanh Tùng ក៏បានថយចុះចាប់ពី ១-២% ជារៀងរាល់ឆ្នាំផងដែរ។ ការយល់ដឹងរបស់បងប្អូនប្រជាជនក្នុងវិស័យផលិត និងជួញដូរបានប្រសើរឡើង ហើយពួកគេកំពុងអនុវត្តវឌ្ឍនភាពបច្ចេកវិទ្យាយ៉ាងក្លាហាន ដោយគោលបំណងតភ្ជាប់ការផលិតប្រកបដោយចីរភាព។

ដោយទទួលបានផ្ទះថ្មីសម្រាប់ស្នាក់នៅ គ្រួសារបងស្រី Huỳnh Thị Diệu ក៏សុខសាន្តចិត្តក្នុងការពលកម្មផលិតដើម្បីឈានឡើងក្នុងការរស់។

រួមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច ការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរត្រូវបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ផងដែរ។ សកម្មភាពវប្បធម៌ និងសិល្បៈប្រពៃណីត្រូវបានថែរក្សា។ ពិធីបុណ្យប្រជាប្រិយផ្សេងៗ និងសកម្មភាពសហគមន៍ក៏ត្រូវបានរៀបចំឡើងស្របតាមលក្ខណៈរបស់ភូមិស្រុក ដែលរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិទៀតផង។

លទ្ធផលដែលសម្រេចបានរហូតមកទល់ពេលនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឃុំ ថាញ់ទុង ទាំងមូលដើម្បីបន្តអនុវត្តគោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាពនាពេលអនាគត។ ជាមួយការយកចិត្តទុកដាក់ពីគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជន ជឿជាក់ថា តំបន់ជនរួមជាតិលើភូមិសាស្ត្រឃុំនឹងបន្តផ្លាស់ប្តូរក្នុងទិសដៅស្ថិរភាព និងប្រកបដោយចីរភាពផងដែរ៕

Huyền Trang - Duyên Hải

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក