ទូរស័ព្: 0274 383 347
ពុធ, 9-9-26 16:11:41

បុណ្យ Tết ដ៏កក់ក្តៅដោយមាន "ផ្សារទំនើប ០ ដុង"

ប៉ុន្មានថ្ងៃមុនបុណ្យ Tết នេះ "ផ្សារទំនើប ០ ដុង" នៅសង្កាត់ Hiệp Thành ក៏បានអឹកធឹកបើកទ្វារ។ មិនមានការទិញ ឬលក់ដូរអ្វីនោះទេ។ ផ្ទុយទៅវិញ មានតែការដោះដូរទំនិញប៉ុណ្ណោះ ដែលនាំមកនូវស្នាមញញឹមដ៏រីករាយ សំណើចដ៏ក្អាកក្អាយ និងអារម្មណ៍សប្បុរសរបស់មនុស្ស។

មាមីងបងប្អូននាំគ្នាជ្រើសរើសខោអាវពី “ផ្សារទំនើប ០ ដុង”។

ជាមួយនឹងសារ "អ្នកណាសល់អ្វីគឺឱ្យ - អ្នកណាត្រូវការគឺយក" កម្មវិធីដែលរៀបចំដោយសមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành បានក្លាចាត់តាំងក៏ក្លាយជាទីបង្អែកពេញដោយក្តីស្រឡាញ់សម្រាប់សមាជិកនារី និងកូនក្មួយជនរួមជាតិខ្មែរដែលមានជីវភាពជួបលំបាកក្នុងឱកាសបុណ្យ Tết។

ក្នុងបរិយាកាសដ៏កក់ក្តៅនេះ អ្វីៗគ្រប់យ៉ាងចាប់ពីសម្លៀកបំពាក់ រហូតដល់ថង់អង្ករ និងមីកញ្ចប់ត្រូវបានរៀបចំយ៉ាងស្អាត។ មនុស្សមកទីនេះមិនត្រឹមតែដើម្បីទទួលអំណោយប៉ុណ្ណោះទេ ថែមទាំងដើម្បីជ្រើសរើសរបស់របរដែលសមរម្យសម្រាប់គ្រួសាររបស់ខ្លួនផងដែរ។ ទង្វើមនុស្សធម៌នៃការគោរព និងចែករំលែកនេះ បានជួយលុបបំបាត់អារម្មណ៍នៃភាពអន់ខ្សោយ បង្កើនអត្ថន័យនៃអំណោយបន្ថែមទៀត។

ផ្តើមពីប្រភពនៃការចលនាសង្គម កម្មវិធីនេះបានបរិច្ចាគសម្លៀកបំពាក់ជាង ១.០០០ ឈុត អង្ករ ៤០០ គីឡូក្រាម និងមីកញ្ចប់ ៣០ ប្រអប់ សរុបទឹកច្រាក់ជាង ៦១ លានដុង។ តួលេខទាំងនេះមិនត្រឹមតែតំណាងឱ្យតម្លៃសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការអាណិតអាសូរ និងការខិតខំប្រឹងប្រែងរួមគ្នាសម្រាប់បុណ្យចូលឆ្នាំថ្មីឱ្យកាន់តែពេញចិត្តសម្រាប់អ្នកក្រទៀតផង។

ក្នុងចំណោមអ្នកដែលទទួលបានអំណោយ បងស្រី Thạch Thị Dương នៅភូមិ Biển Đông B សង្កាត់ Hiệp Thành ជាស្ត្រី Khmer ម្នាក់ដែលមានកូនតូចៗចំនួន ៥​ នាក់ កំពុងប្រឈមមុខនឹងការលំបាកជាច្រើន បានជ្រើសរើសសម្លៀកបំពាក់មួយឈុតៗសម្រាប់កូនៗរបស់គាត់ដោយស្ងៀមស្ងាត់។ បងស្រី Dương បានចែករំលែកអារម្មណ៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយកចិត្តទុកដាក់របស់សមាគម និងសប្បុរសជនដែលបានជំនួយឧបត្ថម្ភគ្រួសារក្រលំបាកដូចខ្ញុំ។ បណ្តាថង់អង្ករ ប្រអប់មីកញ្ចប់ និងសម្លៀកបំពាក់ដែលបានបរិច្ចាគមិនត្រឹមតែជួយគ្រួសារខ្ញុំ និងបងប្អូននារីដទៃទៀតកាត់បន្ថយការលំបាកមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកម្លាំងចិត្តទៀតដែរ ដើម្បីឈានឡើងក្នុងការរស់នៅ”។

លោកស្រី Trương Kim Khuyến ប្រធានសមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành (ទីពីរគិតពីស្តាំ) និងតំណាងឱ្យសាខាសមាគមនារីនគរបាលសង្កាត់ជូនអង្ករ និងខោអាវដល់សមាជិកនារី និងប្អូនៗកូនក្មាយជនរួមជាតិដែលជួបលំបាក។

លោកស្រី Trương Kim Khuyến ប្រធានសមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành បានមានប្រសាសន៍ថា៖ “កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីអំណរបុណ្យចូលឆ្នាំថ្មី ត្រូវនឹងឆ្នាំមមី ២០២៦ ឆ្ពោះទៅការផ្គត់ផ្គង់េជីវភាពគ្រួសារ Khmer លើភូមិសាស្ត្រ។ ដើម្បីអនុវត្តទម្រង់នេះ សមាគមក៏សកម្មចលនាទឹកចិត្តសប្បុរសជន អាជីវកម្ម និងកម្មាភិបាល យុទ្ធជននគរបាលនារីប្រចាំសង្កាត់ដើម្បីរួមដៃគ្នាចូលរួមវិភាគទាន។ ផ្តើមពីនោះ សមាគមក៏សង្ឃឹមចង់បានរួមចំណែកបន្ថែមដើម្បីមាមីងបងប្អូនបានទទួលបុណ្យ Tết ប្រកបដោយក្តីសប្បាយរីករាយ ពេញលេញ និងកាន់តែមានអត្ថន័យថែមទៀត”។

សម្រាប់ការរស់នៅដែលពោរពេញដោយកង្វល់ “ផ្សារទំនើប ០ ដុង” បានបណ្តុះក្តីជំនឿលើសេចក្តីសប្បុរស និងការតភ្ជាប់ទឹកចិត្តរវាងគ្នានិងគ្នាឱ្យកាន់តែរឹតបន្តឹងថែមទៀត។ ផ្តើមពីទង្វើដ៏សាមញ្ញនៃសេចក្តីស្រឡាញ់ សហគមន៍ត្រូវបានភ្ជាប់គ្នា ដោយបន្ថែមនិទាឃរដូវដ៏មានអត្ថន័យមួយទៀតសម្រាប់គ្រួសារដែលប្រឈមមុខនឹងការលំបាក ខ្វះខាតផងដែរ៕

Kim Trúc

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក