ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:32

ពិពិធកម្មក្នុងការរស់នៅដើម្បីរួចចាកប្រកៀកបន្ទាត់ក្រ

និទាឃរដូវឆ្នាំ ២០២៦ គ្រួសារបង Huỳnh Văn Vũ (អាយុ ៤២ ឆ្នាំ ភូមិ Bình Tốt A ឃុំ Vĩnh Phước​ បានទទួលបុណ្យតេតដោយក្តីសប្បាយរីករាយ ខណៈពេលដែលខ្លួនមិនស្ថិតក្នុងករណីនៃគ្រួសារប្រកៀកបន្ទាត់ក្រទៀត។ លទ្ធផលនេះគឺជា "ផ្លែផ្អែម" នៃការឧបត្ថម្ភទាន់ពេលវេលា និងសមស្របផ្តើមពីគោលនយោបាយរបស់ភូមិភាគ រួមជាមួយនឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គ្រួសារក្នុងការយកឈ្នះលើភាពក្រីក្ររបស់គ្រួសារ។

លោក Nguyễn Chí Bảo កម្មាភិបាលទទួលបន្ទុកផ្នែកខាងសេដ្ឋកិច្ចឃុំ Vĩnh Phước (ឆ្វេង) ស្វែងយល់ពីទម្រង់ចិញ្ចឹមជ្រូករបស់បង Huỳnh Văn Vũ  ដើម្បីវាយតម្លៃប្រសិទ្ធភាពក្នុងការរស់នៅ និងកំណត់ទិសដៅនៃការឧបត្ថម្ភយ៉ាងសមស្របនាពេលខាងមុខ។

ពីមុន សេដ្ឋកិច្ចគ្រួសារបង Vũ ភាគច្រើនពឹងផ្អែកលើដីស្រែចំនួន ៣ ហិចតាដែលខ្ចីពីជីតារបស់ខ្លួន។ តំផ្ទៃតិចតួច និងប្រាក់ចំណូលមិននឹងនរខ្វះមុខខ្វះក្រោយជាប្រចាំ។ តែដើម្បី មានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាព បងបានដើរលក់មាន់ ទាគ្រប់ទិសទី តែប្រាក់ចមណូលដែលទទួលបានក៏មិននឹងនរនោះដែរ។ ភាពលំបាកកាន់តែខ្លាំងឡើងខណៈពេលដែលឪពុករបស់បងកើតមានជំងឺខាងវិបត្តិខួរក្បាល។ បងរួមជាមួយប្រព័ន្ធបានធ្វើការបន្ថែមខាងបោចរោមទា ម្នាកអាចទទួលបានប្រាក់ប្រមាណ ១០០ ពាន់ដុង គ្រប់ត្រឹមតែផ្គត់ផ្គត់ជីវភាពប្រចាំថ្ងៃ និងទិញឱសថសម្រាប់ព្យាយបាលជំងឺជូនឪពុកប៉ុណ្ណោះ។ ចំពោះគំនិតដែលចង់ស្តារសេដ្ឋកិច្ច ក៏ត្រូវផ្អាក់មកវិញ ដោយសារគ្មានដើមទុន និងគ្មានលក្ខណៈក្នុងការវិនិយោគ។

ខែសីហា ឆ្នាំ​២០២៥ គ្រួសារបងទទួលបានការឧបត្ថម្ភទឹកជ្រូពូជ ៨ ​ក្បាល រួមទាំងចំណីដែលផ្តើមពីគម្រោងពហុបែបនៃការចិញ្ចឹមជីវភាពរបស់ភូមិភាគ។ នេះត្រូវបានចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់មួយដែលបានជួយគ្រួសារឱ្យអភិវឌ្ឍសេដ្ឋកិច្ច។ បន្ទាប់ពីការចិញ្ចឹមថែទាំរយៈពេលពី ៤-៥ ខែ ជ្រូកមួយហ្វូងដំបូងត្រូវបានលក់ចេញដោយទទួលបានប្រាក់ចំណូលជាង ៥០ លានដុង។ ជាមួយនឹងដើមទុននេះ គ្រួសារបងបានចិញ្ចឹមបន្ថែមហ្វូងជ្រូកបង្កើនចំនួន ៩ ក្បាលទៀត។ បច្ចុប្បន្ន ហ្វូងជ្រូកកំពុងធំធាត់ល្អ ដោយសង្ឃឹមថានឹងទទួលបានប្រាក់ចំណូលនឹងនរនាពេលអនាគត។

ប្តីប្រពន្ធបងថែមទាំងបានវិនិយោគចិញ្ចឹមទា និងសត្វក្ងានចំនួន ៥០ ក្បាល ដោយរួមបញ្ចូលគ្នានូវការលក់ដុំ និងលក់រាយប្រកបដោយភាពបត់បែន ដើម្បីបង្កើនប្រភពប្រាក់ចំណូលប្រចាំថ្ងៃផងដែរ។ អាស្រ័យការខិតខំប្រឹងប្រែង និងចេះគិតគូរក្នុងការចិញ្ចឹម សេដ្ឋកិច្ចគ្រួសារក៏បានធូរធារឡើងជាសន្សឹមៗផង ដែរ ជីវភាពរស់នៅក៏មានភាពល្អប្រសើរ។

បង Huỳnh Văn Vũ រំភើបចិត្តនិយាយប្រាប់ថា៖ “ពីមុន គ្រួសារខ្ញុំតែងខ្វះមុខខ្វះក្រោយរៀងរាល់ឆ្នាំ តែអាស្រ័យបានបក្ស និងរដ្ឋជួយឧបត្ថម្ភពូជជ្រូកចិញ្ចឹម យើងខ្ញុំក៏មានលក្ខណៈក្នុងការរកស៊ី ព្រមទាំងបង្កើនប្រភពប្រាក់ចំណូលនឹងនរល្អផងដែរ ជីវភាពគ្រួសារកាន់តែប្រសើរឡើងជាងឆ្នាំមុនៗផងដែរ”។

ប្តីប្រពន្ធបង Huỳnh Văn Vũ ថែទាំហ្វូងទា ក្ងាន​ ដែលមានការរីកចម្រើនជាសន្សឹមយោងតាមទិសដៅបហុបែបនៃការរស់នៅ និងការលើកកម្ពស់ប្រភពប្រាក់ចំណូលគ្រួសារ។

យោងតាមលោក Nguyễn Thanh Hoàng ប្រធានគណៈកម្មាធិការប្រជាជនឃុំ Vĩnh Phước នៅដើមឆ្នាំ ២០២៥ ទូទាំងឃុំមានគ្រួសារក្រចំនួន ២៦ គ្រួសារ (ស្មើនឹង 0.៣២%) និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ៧៧ គ្រួសារ (ស្មើនឹង 0.៩៥%)។ ប្រឈមមុខនឹងស្ថានភាពនេះ រដ្ឋអំណាចភូមិភាគបានបង្កើនការចង្អុលណែនាំយ៉ាងមឹងម៉ាត់ និងចាត់តាំងកម្មាភិបាលឱ្យទទួលបន្ទុកលើភូមិសាស្ត្រ។ ធ្វើការពិនិត្យជាប្រចាំ ណែនាំ និងរួមដំណើរការជាមួយប្រជាជនដោយផ្ទាល់ក្នុងដំណើរការអនុវត្តទម្រង់នៃការរស់នៅដូចជាការចិញ្ចឹមជ្រូក ទា និងសត្វកញ្ជ្រោង។ល។ ដោយសារការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃការកាត់បន្ថយភាពក្រីក្រ និងដំណោះស្រាយសន្តិសុខសង្គម ដល់ចុងឆ្នាំ ចំនួនគ្រួសារក្រីក្របានថយចុះនូវត្រឹម ២២ (ស្មើនឹង 0.២៧%) និងគ្រួសារប្រកៀកបន្ទាត់ក្រនូវត្រឹម ៦៧ (ស្មើនឹង 0.៨២%)។

ដោយផ្តោតលើការឧបត្ថម្ភយ៉ាងល្អពីរដ្ឋអំណាចភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែងរបស់ខ្លួន គ្រួសារបង Huỳnh Văn Vũ ក៏ដូចជាគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រដទៃទៀត បានបញ្ចប់ក្នុងឆ្នាំ ២០២៥ ជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការរួចចាកពីការប្រកៀកបន្ទាត់ក្រប្រកបដោយអត្ថន័យខ្លឹមសារ។ រឿងរ៉ាវរបស់បងក៏ជាភស្តុតាងសម្រាប់ប្រសិទ្ធភាពនៃគោលនយោបាយឧបត្ថម្ភការរស់នៅ រួមចំណែកបង្កើតកម្លាំងចិត្តសម្រាប់គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រ ព្រមទាំងគ្រួសារដែលជួបលំបាកតែមានចិត្តក្លាហានក្នុងការឈានឡើងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលំនឹងជីវភាពរស់នៅ៕

Tú Quyên

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក