ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:23:08

ពង្រីកសាយភាយស្មារតីអាទិភាពប្រើទំនិញ Việt Nam

នៅសង្កាត់ Tân Thành ការចលនា "ជនជាតិ Việt Nam អាទិភាពប្រើប្រាស់ទំនិញ Việt Nam" បានរីកសាយភាយយ៉ាងខ្លាំងក្លា តាមរយៈតួនាទីរបស់នារី ដែលជាអ្នកគ្រប់គ្រងការចំណាយក្នុងគ្រួសារ។ ចាប់ពីផ្ទះបាយរហូតដល់កន្ត្រកទិញទំនិញនីមួយៗ បងប្អូននារីកំពុងរួមចំណែកកសាងវប្បធម៌ប្រើប្រាស់ដ៏វៃឆ្លាត បន្ថែមកម្លាំងចលករដល់ទំនិញ Việt Nam និងសេដ្ឋកិច្ចរបស់ភូមិភាគទៀតផង។

លោកស្រី Trương Hồng Liễm ប្រធានសហព័ន្ធនារីសង្កាត់ Tân Thành ផ្សព្វផ្សាយ ដល់សមាជិកនារីភូមិលេខ ៨ ឱ្យអាទិភាពទិញ និងប្រើប្រាស់ទំនិញ Việt Nam។

ដោយកំណត់ថា ដើម្បីឱ្យការចលនា "ជនជាតិ Việt Nam អាទិភាពប្រើប្រាស់ទំនិញ Việt Nam" ជ្រាបចូលកាន់តែជ្រៅ គឺចាប់ផ្តើមពីការយល់ដឹងរបស់សមាជិកា សហព័ន្ធនារីសង្កាត់ Tân Thành បានជំរុញការឃោសនាក្នុងការប្រជុំសាខាសមាគម ចលនាឱ្យអាទិភាពប្រើទំនិញ Việt Nam ដែលមានប្រភពច្បាស់លាស់ ធានាគុណភាព។ ទន្ទឹមនឹងនោះ ណែនាំផលិតផល OCOP និងផលិតផលដែលផលិតដោយនារីផ្ទាល់នៅតាមតំបន់ភូមិភាគ។

ទន្ទឹមនឹងនោះ សមាគមក៏បានជួយឧបត្ថម្ភបងប្អូននារីអភិវឌ្ឍសេដ្ឋកិច្ច ពិសេសគឺទម្រង់ផលិត​ និងធ្វើអាជីវកម្មដែលដឹកនាំដោយនារី ផ្សារភ្ជាប់ការរីកសាយភាយនៃផលិតផល កសាងម៉ាកយីហោ និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាព ប្រកួតប្រជែងរវាងផលិតផលផ្សេងៗ។

ឆ្ពោះទៅកាន់និន្នាការប្រើប្រាស់បៃតង បងស្រី Lê Hồng Diệp នៅភូមិលេខ ៣០ បានបង្កើតអាជីវកម្មពីប្រភពវត្ថុធាតុដើមក្នុងស្រុក។ ពីអង្ករសម្រូបស្វាយ និងសណ្តែកគ្រប់ប្រភេទ បងស្រីបានស្រាវជ្រាវ និងផលិតចេញនូវផលិតផលជាច្រើនដូចជា៖ ម្សៅអង្ករសម្រូបស្វាយ ម្សៅអង្ករសម្រូបគ្រាប់ឈូក ម្សៅធញ្ញជាតិ ៩ ប្រភេទ។ល។ បច្ចុប្បន្នមានផលិតផលចំនួន ៥ ប្រភេទរបស់បងស្រីសម្រេចបានស្តង់ដារ OCOP និងត្រូវបានទីផ្សារទទួលស្គាល់យ៉ាងពេញទំហឹង។ បងស្រីមានប្រសាសន៍៖ "នាពេលខាងមុខ ខ្ញុំនឹងបន្តវិនិយោគលើបច្ចេកវិទ្យា អភិវឌ្ឍបន្ថែមនូវប្រភេទផលិតផលដែលល្អសម្រាប់សុខភាព មានសុវត្ថិភាព និងមានតម្លៃសមរម្យ ដើម្បីបម្រើដល់អ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើនថែមទៀត"។

នាពេលខាងមុខ សមាគមនារីសង្កាត់នឹងបន្តសហការជាមួយសមាគម ព្រមទាំងអង្គការមហាជន ដើម្បីជំរុញការឃោសនាផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់សមាជិកាអំពីអត្ថន័យនៃកិច្ចការអាទិភាពផលិត ធ្វើអាជីវកម្ម និងប្រើប្រាស់ទំនិញ Việt Nam លើកទឹកចិត្តនារីវិនិយោគលើការផលិត អភិវឌ្ឍទម្រង់អាជីវកម្មដោយផ្អែកលើឧត្តមភាពរបស់ភូមិភាគ។

បងស្រី Lê Hồng Diệp (ស្តាំ) ចែករំលែកពីភាពសប្បាយរីករាយជាមួយសមាគមនារីសង្កាត់ ពេលផលិតផលម្សៅអង្ករសម្រូបស្វាយ អានអាន ទទួលបានពានរង្វាន់ផលិតផលឧស្សាហកម្មជនបទលំដាប់ថ្នាក់ខេត្ត ឆ្នាំ ២០២៥។

លោកស្រី Trương Hồng Liễm ប្រធានសហព័ន្ធនារីសង្កាត់ Tân Thành បានឱ្យដឹងថា៖ "សមាគមនឹងពង្រឹងការតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការដើម្បីជួយផ្សព្វផ្សាយផលិតផល OCOP បង្កលក្ខណៈងាយស្រួលសម្រាប់មូលដ្ឋានផលិតដែលដឹកនាំដោយនារីបានចូលរួមក្នុងពិព័រណ៍ ផ្សារលក់ទំនិញ Việt Nam ដើម្បីពង្រីកទីផ្សារប្រើប្រាស់។ តាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ ស្មារតីអាទិភាពផលិត អាជីវកម្ម និងប្រើប្រាស់ទំនិញ Việt Nam មិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាសកម្មភាពប្រចាំថ្ងៃសម្រាប់គ្រួសារនីមួយៗ និងគ្រប់មូលដ្ឋានផលិតកម្មទាំងក្នុងតំបន់ទៀតផង"។

ចាប់ពីការជ្រើសរើសប្រើប្រាស់ក្នុងគ្រួសារនីមួយៗ រហូតដល់ការប្តជ្ញាចិត្តបង្កើតអាជីវកម្មរបស់នារីនៅភូមិភាគ និងការចលនា "ជនជាតិ Việt Nam អាទិភាពប្រើប្រាស់ទំនិញ Việt Nam" នៅសង្កាត់ Tân Thành បានបញ្ជាក់យ៉ាងច្បាស់តាមរយៈសកម្មភាពជាក់ស្តែង រួមចំណែកជំរុញការផលិត និងអាជីវកម្មទំនិញ Việt Nam ពង្រឹងទំនុកចិត្ត និងដាស់ស្មារតីទទួលខុស ព្រមទាំងតម្រូវការអភិវឌ្ឍប្រកបដោយចីរភាពចាប់ពីភូមិភាគឡើងទៅផងដែរ៕

Tú Quyên - Trường Giang

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក