ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:22:54

វត្តដើមពោន៖ បង្អែកនៃវិជ្ជា និងសប្បុរសធម៌

ស្ថិតនៅសង្កាត់ Vĩnh Trạch វត្តដើមពោន (Kim Cấu) មិនត្រឹមតែជាកន្លែងសកម្មភាពជំនឿសាសនារបស់បងប្អូន Khmer ប៉ុណ្ណោះទេ ថែមទាំងជារូបសញ្ញាតភ្ជាប់រវាងសហគមន៍ទៀតផង។ ក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណ Thạch Thương ព្រះចៅអធិការវត្ត វត្តក៏បានសរសេរឡើងនូវរឿងរ៉ាវគួរឱ្យស្ងើចសរសើរអំពីការផ្សារភ្ជាប់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ តាមរយៈការងារសុខុមាលភាពសង្គម និងបុព្វហេតុនៃការបណ្តុះបណ្តាលប្រភពធនធានមនុស្ស ។

សកម្មភាពប្រជុំប្រចាំការរបស់គណៈកម្មការវត្តដើមពោន (Kim Cấu)។

ថែទាំជីវភាព បើកផ្លូវឆ្ពោះទៅអនាគត

ប៉ុន្មានឆ្នាំកន្លងមកនេះ ព្រះតេជព្រះគុណ Thạch Thương តែងមានព្រះទ័យបារម្ភចំពោះផ្លូវលំដីភក់ ល្បាប់ដែលបង្កលំបាកដល់ការធ្វើដំណើររបស់ប្រជាជន និងការទៅសាលារៀនរបស់កុមារាកុមារី។ ដោយទស្សនៈ "អ្វីដែលរដ្ឋធ្វើមិនទាន់សព្វវត្តនិងពុទ្ធបរិស័ទរួមដៃគ្នាធ្វើ" វត្តបានចលនាពុទ្ធបរិស័ទចាក់បេតុងផ្លូវជាច្រើនខ្សែតភ្ជាប់ភូមិស្រុក រួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនបទក្រលំបាក។ ផ្លូវដ៏ស្អាតមិនត្រឹមតែជួយឱ្យបងប្អូនធ្វើដំណើរបានស្រួលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចភូមិភាគទៀតផង។

ជាពិសេស បំណងប្រាថ្នាដ៏ធំបំផុតរបស់វត្តគឺ "ធនធានមនុស្ស"។ វត្តដើមពោនបានរក្សាមូលនិធិឧបត្ថម្ភនិស្សិត ដើម្បីជួយសម្រាលបន្ទុកដល់កូនចៅពុទ្ធបរិស័ទដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។ ប្រចាំឆ្នាំ និស្សិតដែលរៀននៅខេត្ត Bạc Liêu (ចាស់) ទទួលបានទឹកប្រាក់ ១ លានដុង នៅទីក្រុង Cần Thơ ចំនួន២ លានដុង និងនៅក្រុង Hồ Chí Minh ៣ លានដុង។ ការឧបត្ថម្ភនេះបានអនុវត្តដោយសមធម៌ មិនប្រកាន់អ្នកមានឬអ្នកក្រ ឱ្យតែពួកគាត់មានស្មារតីសិក្សានិងមានឆន្ទៈជឿនលឿន។

ថែរក្សាអត្តសញ្ញាណ និងសីលធម៌

ការអភិរក្សអក្សរសាស្ត្រ និងធម៌អាថ៌វិន័យប្រពៃណី តែងបានវត្តដាក់ជាអាទិភាពចម្បង។ ថ្នាក់រៀនអក្សរ Khmer នារដូវវិស្សមកាល បានទាក់ទាញសិស្សរាប់រយនាក់ រួមជាមួយថ្នាក់ធម្មវិន័យបានង្រៀនជាប្រចាំ។ ដើម្បីលើកទឹកចិត្ត រាល់ម៉ោងសិក្សានៅថ្ងៃអាទិត្យ សិស្សានុសិស្សទទួលបានថវិកា ១០ ពាន់ដុងពីវត្ត។ នៅទីនេះ ប្អូនៗមិនត្រឹមតែបានរៀនអក្សរប៉ុណ្ណោះទេ ថែមទាំងបានរៀនអំពីសីលធម៌ និងរបៀបរស់នៅជាមនុស្សល្អក្នុងសង្គមផងដែរ។

ព្រះសង្ឃក្នុងវត្តក្នុងម៉ោងសិក្សាធម្មវិន័យថ្នាក់ត្រី ឆ្នាំ ២០២៥-២០២៦។

គ្រួសារលោក Danh Thanh Hùng និងលោក Dương Văn Tiến គឺជាអ្នកទទួលបានការឧបត្ថម្ភពីវត្ត។  ទោះបីជីវភាពគ្រួសារនៅមានការលំបាក កូនៗកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រ និងគរុកោសល្យនៅសាកលវិទ្យាល័យ Cần Thơ ប៉ុន្តែដោយសារមានការជួយជ្រោមជ្រែងទាន់ពេលវេលាពីមូលនិធិវត្តដើមពោន (Kim Cấu) បានក្លាយជាកម្លាំងចិត្តដ៏ធំធេងជួយឱ្យពួកគាត់មានទំនុកចិត្តលើវិថីសិក្សារៀនសូត្រ។

តាមរយៈសកម្មភាពជាក់ស្តែង វត្តដើមពោន (Kim Cấu) បានអះអាងពីតួនាទីជាបង្អែកដ៏រឹងមាំ រួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការសុខុមាលភាពសង្គម និងការថែរក្សាព្រលឹងជាតិនៅភូមិភាគ៕

Đờ Ni - Ngọc Quyên

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក