ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:34

នារី Khmer មានទំនុកចិត្តក្នុងការធ្វើសេដ្ឋកិច្ចគ្រួសារ

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពរបស់បងប្អូនជនរួមជាតិ Khmer បានប្រសើរឡើងជាលំដាប់។ រួមជាមួយនឹងការផ្លាស់ប្តូរនេះ នារីខ្មែរជាច្រើនបានក្លាហានជម្នះរាល់ឧបសគ្គ ពង្រីកស្មារតីពឹងផ្អែកលើខ្លួនឯងក្នុងការពលកម្មផលិត សន្សឹមៗម្ចាស់ការក្នុងការធ្វើសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងជីវភាពមានស្ថិរភាព និងសុភមង្គល។

អ្នកមីង Trần Thanh Thương ឆ្លៀតយកផ្ទៃដីភ្លឺស្រែសម្រាប់ដាំឃ្លោក ននោង ដើម្បីបង្កើនប្រភពប្រាក់ចំណូលគ្រួសារ។

អ្នកមីង Trần Thanh Thương នៅភូមិ Kinh Đứng B ឃុំ Khánh Hưng គឺជាឧទាហរណ៍សម្រាប់ខាងស្មារតីខិតខំឧស្សាហ៍ព្យាយាមក្នុងការពលកម្មផលិត។ ពីមុន គ្រួសារគាត់ជួបលំបាកខ្លាំងផ្នែកខាងសេដ្ឋកិច្ច ប្តីទៅធ្វើការរកស៊ីឆ្ងាយ ដូច្នេះអ្នកមីង Thương ត្រូវទទួលរ៉ាប់រងខុគ្រប់កិច្ចការងារក្នុងគ្រួសារ។

ដោយមិនរាថយចំពោះការលំបាកទាំងពួង អ្នកមីង Thương តែងខិតខំថែទាំស្រែចម្ការរបស់គ្រួសារយ៉ាងយកចិត្តទុកដាក់ ផ្តើមពីនោះក៏ឆ្លៀតយកផ្ទៃដីតាមភ្លឺស្រែសម្រាប់ដាំល្ពៅ ឃ្លោក ដើម្បីបង្កើនប្រាក់ចំណូល។ ប្រាក់ចំណូលដែលទទួលបានពីស្រូវ និងដំណាំផ្សេងៗទៀតបានជួយធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់អ្នកមីងមានស្ថិរភាព ហើយកូនៗរបស់គាត់បានទទួលការអប់រំពេញលេញ។ ក្នុងអំឡុងពេលបុណ្យតេតថ្មីៗនេះ ហើយគ្រួសារក៏បានជួសជុលផ្ទះឡើងវិញយ៉ាងធំទូលាយស្អាតផងដែរ។

បន្ទាប់សិក្សាឯកទេសផ្នែកខាងអេឡិចត្រូនិច និងទូរគមនាគមន៍ បងស្រី Dương Ngọc Linh នៅ ភូមិលេខ ៣ ឃុំ Cái Đôi Vàm បានជ្រើសរើសធ្វើការនៅតាមក្រុងនោះទេ បែរជាសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញរួមជាមួយប្តីរបស់ខ្លួនគឺបង Thạch Minh Thái ដើម្បីផ្តើមអាជីព។

ដោយសង្ឃឹមថានឹងមានប្រភពប្រាក់ចំណូលស្ថិរភាព ព្រមទាំងមានពេលវេលាដើម្បីមើលថែគ្រួសារ ប្តីប្រពន្ធបងស្រីបានសម្រេចចិត្តបើកហាងបាយតូចមួយ។ ថ្ងៃដំបូងលក់ដូរ មានការជួបលំបាកខ្លាំងដោយចំនួនភ្ញៀវមិនសូវមានច្រើន។​ ទោះជាយ៉ាងណាក៏ដោយ ជាមួយស្នាដៃដ៏ប៉ិនប្រសព្វ និងស្មារតីខ្នះខ្នែងក្នុងការរៀនសូត្រ បងស្រី Linh តែងសិក្សាស្រាវជ្រាវរូបមន្តថ្មីៗជានិច្ច និងរៀនបទពិសោធន៍ ដើម្បីកែលម្អគុណភាពខាងមុខម្ហូបរបស់ខ្លួន។ អាស្រ័យហេតុនេះហើយ ហាងបាយក៏សន្សឹមៗមានការទាក់ទាញភ្ញៀវច្រើនផងដែរ ការលក់ដូរមួយថ្ងៃកាន់តែបានលំនឹង ផ្តល់មកនូវប្រភពចំណូលសមរម្យសម្រាប់គ្រួសារ។

យោងតាមលោក Phạm Văn Bạch លេខាសាខាបក្សភូមិ Kinh Đứng B ឃុំ Khánh Hưng ប៉ុន្មានឆ្នាំកន្លងមកនេះ ការយល់ដឹងរបស់បងប្អូននារីខ្មែរស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារក៏មានការផ្លាស់ប្តូរជាវិជ្ជផងដែរ។ មានបងប្អូននារីជាច្រើនលែងមានផ្នត់គំនិតមិនពឹងផ្អែកលើជំនួយឧបត្ថម្ភទៀតនោះទេ ពោលគឺម្ចាស់ការពលកម្មផលិត ជួញដូរ ជួយធ្វើឱ្យជីវភាពរស់នៅរបស់មួយថ្ងៃកាន់តែមានស្ថេរភាព។

អាស្រ័យការខិតខំ និងស្មារតីក្លាហានហានគិត ហានធ្វើ បងស្រី Dương Ngọc Linh (អាវខ្មៅ) កំពុងសន្សឹមៗកសាងជីវភាពសុខក្សេមក្សាន្តនៅស្រុកកំណើតរបស់ខ្លួនផងដែរ។

លោក Tô Tấn Nghiệp អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Cái Đôi Vàm បានឱ្យដឹង៖ ភូមិភាគបានសហការជាមួយនិងបណ្តាអង្គការចាត់តាំងជាទូទៅ ដើម្បីផ្សព្វផ្សាយជាច្រើនកម្មវិធីឧបត្ថម្ភ មានដូចជា៖  បង្កលក្ខណៈសម្រាប់បងប្អូននារីបានចូលជិតការបុលប្រាក់អាទិភាព ព្រមទាំងជំនួយឧបត្ថម្ភអភិវឌ្ឍផលិត និងជួញដូរខ្នាតតូចជាដើម។ ដោយសារបែបេនះហើយ ក៏បានជួយបងប្អូននារីជាច្រើនមានលក្ខណៈសម្រាប់វិនិយោគក្នុងការដាំដុះ និងចិញ្ចឹមសត្វឬក៏លក់ដូរកំប៊ិចកំប៉ុក សន្សឹមៗបង្កើនប្រភពប្រាក់ចំណូល និងស្តារជីវភាពគ្រួសារ។

ផ្តើមស្រែស្រូវ និងដីដាំចម្ការ រហូតដល់ការបើកហាងបាយតូចនៅជនបទ បងប្អូននារី Khmer មួយថ្ងៃកាន់តែមានភាពស្វាហាប់ មានទំនុកចិត្ត និងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈនៃការឧស្សាហ៍ព្យាយាម ឆន្ទៈ និងការរួមដំណើរការរបស់រដ្ឋអំណាចភូមិភាគ ពួកគេមិនត្រឹមរួមចំណែកកសាងជីវភាពសុខក្សេមក្សាន្តប៉ុណ្ណោះទេ ថែមទាំងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងសហគមន៍ផងដែរ។ សម្រាប់ជំហានដ៏រឹងមាំទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់មុខមាត់ថ្មីនៃតំបន់ជនរួមជាតិ Khmer ក្នុងដំណើរនៃការអភិវឌ្ឍ និងការធ្វើសមាហរណកម្មទៀតផង៕

Nguyễn Đào - Chí Thức

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក