ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:51

ម្ចាស់ការសមប្រកបនឹងរដូវរាំងស្ងួត

រដូវប្រាំង អាកាសធាតុក្តៅអូសអន្លាយ បណ្តោយឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃកម្រិតទឹកនៅតាមបណ្តាប្រឡាយ និងប្រភពទឹកក្រោមដី បង្កើនហានិភ័យនៃការជ្រាបចូលនៃទឹកប្រៃ និងខ្វះប្រភពទឹក។ ប្រឈមមុខជាមួយករណីនោះ គ្រួសារជាច្រើននៅ Cà Mau បានអនុវត្តវិធានការជាមុនដើម្បីកាត់បន្ថយផលប៉ះពាល់នៃការខ្វះទឹកផងដែរ។

អ្នកមីង Thạch Thị Rớ នៅភូមិ Đồng Tâm A ឃុំ Đầm Dơi (ឆ្វេង) ​ស្តុកទឹកភ្លៀងក្នុងធុងសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។

ជាអ្នករស់នៅក្នុងតំបន់ដែលមានការជ្រាបចូលនៃទឹកប្រៃពេញមួយឆ្នាំ គ្រួសាររបស់អ្នកមីង Thạch thị Rớ នៅភូមិ Đồng Tâm A ឃុំ Đầm Dơi ភាគច្រើនពឹងផ្អែកលើប្រភពទឹកអណ្តូងសម្រាប់ ប្រើប្រាស់ក្នុងស្រុក និងផលិតកសិកម្ម។ ក្នុងរដូវវស្សា គាត់បានវិនិយោគលើធុងប្លាស្ទិកដែលអាចស្តុកទុកប្រភពទឹកសម្រាប់ប្រើប្រាស់នៅពេលក្រោយក្នុងរដូវរាំងស្ថួត រួមផ្សំជាមួយនឹងការអនុវត្តការប្រើប្រាស់ទឹកដោយប្រឹតសំចៃ។

អ្នកមីង Thạch Thị Rớ បានឱ្យដឹង៖ “អាស្រ័យមានវិធីសាស្រ្តបែបនេះ រយៈពេលជាច្រើនឆ្នាំមកកន្លងមក គ្រួសារខ្ញុំមិនមានការព្រួយបារម្ភអំពីការខ្វះខាតទឹកក្នុងរដូវប្រាំងទៀតនោះទេ ផ្តើមពីនោះ ក៏បានកាត់បន្ថយបរិមាណនៃប៉ូមបញ្ចូលចំនួនទឹក និងប្រឹតសំចៃការចំណាយបានយ៉ាងច្រើនផងដែរ”។

គ្រួសារលោក Nguyễn Hữu Ánh រស់នៅអនុសសង្កាត់លេខ ១ សង្កាត់ Tân Thành បច្ចុប្បន្នចិញ្ចឹមត្រីខ្ចឹង និងត្រីខ្សាច់ដំរីក្នុងស្រះដែលមានផ្ទៃដីប្រមាណជាង ៦ ហិកតា។ ដោយសារអាកាសធាតុក្តៅខ្លាំងអូសអន្លាយនាពេលប៉ុន្មានឆ្នាំថ្មីៗនេះ រៀងរាល់មុនរដូវប្រាំង លោក Ánh តែងស្តុកទឹកសាបមុនកាលកំណត់សម្រាប់ផ្គត់ផ្គង់ឱ្យការចិញ្ចឹមត្រីរបស់ខ្លួន។ យោងតាមលោក Ánh ការស្តុកទឹកសាបបានជំនួយឱ្យស្រះទាន់ពេលវេលានៅពេលដែលកម្រិតទឹកធ្លាក់ចុះ កាត់បន្ថយផលប៉ះពាល់លើការធំធាត់របស់ត្រីខ្ចឹង និងត្រីក្សាច់ដំរីផងដែរ។

ដើម្បីមប្រើឱ្យការផលិតសម្រាប់រដូវប្រាំង គ្រួសារជាច្រើនបានអនុវត្តវិធីសាស្រ្តស្រោចទឹកដោយប្រឹតសំចៃផងដែរ ជួយកាត់បន្ថយការប្រើប្រាស់ចំនួនទឹកផង នឹងធានាផលដំណាំមានការលូតលាស់ល្អ និងមានស្ថេរភាព។

គ្រួសារបងស្រី Nguyễn Thị Đoàn នៅភូមិ Cơi ៦ A ឃុំ Đá Bạc បានផ្សារភ្ជាប់ជាមួយនិងរបរដាំបន្លែជាង ៥ ឆ្នាំមកហើយ ប៉ុន្តែដោយសារជួបលំបាកក្នុងការស្រោចស្រពសម្រាប់រដូវប្រាំង ផ្ទៃដីផលិតក៏មានកម្រិត។ នៅចុងឆ្នាំ ២០២៤ គ្រួសារបងស្រីត្រូវបានគម្រោង "ទឹកគឺជាជីវិត" ជំនួយឧបត្ថម្ភដំឡើងប្រព័ន្ធស្រោចស្រពប្រឹតសំចៃទឹកដោយស្វ័យប្រវត្តិ ធ្វើឱ្យការស្រោចស្រពកាន់តែមានភាពងាយស្រួល និងជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងប្រភពទឹកបានយ៉ាងច្រើនទៀតផង។

ប្រជាជនម្ចាស់ការស្តុកទឹកក្នុងស្រះដើម្បីបម្រើឱ្យការស្រោចចម្ការឈើហូបផ្លែ និងបន្លែបង្ការក្នុងរដូវរាំងស្ងួត។

យោងតាមលោក Phạm Văn Mười អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្ត Cà Mau វិស័យកសិកម្មបានណែនាំប្រជាកសិករឆ្លៀតប្រើប្រាស់ប្រភពទឹកភ្លៀងឱ្យបានច្រើនបំផុត ព្រមទាំងវិនិយោគធុងសម្រាប់ស្តុកទឹក ស្រះទឹក និងប្រើប្រាស់ទឹកតិចតួចក្នុងការរស់នៅប្រចាំថ្ងៃ អនុវត្តទម្រង់ស្រោចទឹកដោយប្រឹតសំចៃសម្រាប់ក្នុងការផលិត ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក។ ទន្ទឹមនិងនោះ វិស័យនេះក៏កំពុងកែសម្រួលកាលវិភាគសម្រាប់ឱ្យការដាំដុះយ៉ាងសមស្របជាមួយស្ថានភាពជាក់ស្តែង។ ស្របឱកាសនោះ ក៏មានផែនការសីកស្តារព្រែកប្រឡាយ ធារាសាស្រ្ត និងសម្របសម្រួលខាងប្រព័ន្ធលូបង្ហូតទឹកធំ និងតូចនៅលើភូមិសាស្ត្រខេត្ត ដើម្បីធានាប្រភពទឹកសម្រាប់បម្រើឱ្យការផលិតខណៈពេលដែលកើតមានករណីរាំងស្ងួត​និងជ្រាបប្រៃ៕

Cẩm Nhi

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក