ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:30

ចិញ្ចឹមក្តីស្រមៃនៅតំបន់ព្រំដែនសមុទ្រ

រួមជាមួយនឹងភារកិច្ចការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែនយ៉ាងរឹងមាំ កងកម្លាំងការពារព្រំដែននៃខេត្ត Cà Mau បានបន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនជាកម្លាំងស្នូល ជំនាញក្នុងការកសាងប្រព័ន្ធការពារព្រំដែនធានាសន្តិសុខជូនប្រជាជនផ្សារភ្ជាប់ជាមួយការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គមក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។ តួយ៉ាងដូចជាកម្មវិធី “ជំនួយប្អូនៗទៅសាលា - កូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រំដែន" ដែលអនុវត្តដោយកងទ័ពការពារព្រំដែនខេត្តបានក្លាយជាទីបង្អែកសម្រាប់បំពេញក្តីស្រមៃរបស់សិស្សដែលជួបការលំបាកនៅតំបន់ព្រំដែនសមុទ្រ។

ថ្នាក់រៀនមេត្តាធម៌នៅលើកោះ Hòn Chuối បានផ្តល់ចំណេះដឹងសម្រាប់ប្អូនៗកុមាររស់នៅតាមកោះឆ្ងាយដាច់ស្រយាល។ (រូបថត៖ ថ្នាក់បង្រៀនដោយវរសេនីយ៍ទោ​​ Trần Bình Phúc (ទីពីរគិតពីស្តាំ) កម្មាភិបាលកងទ័បការពារព្រំដែន Hòn Chuối ជាអ្នកបង្ហាត់ដោយផ្ទាល់)។

ផ្តើមចេញពីការជាក់ស្តែងនៃជីវភាពរស់នៅរបស់បងប្អូនប្រជាជនតំបន់ឆ្នេរសមុទ្រ និងកោះដែលនូវជួបការលំបាកខ្លាំង លក្ខណៈសិក្សារៀនសូត្រក៏នូវមានកង្វះខាត កងទ័ពការពារព្រំដែនខេត្តបានផ្សព្វផ្សាយ និងបន្តរក្សាកម្មវិធីនេះនៅប៉ុស្តិ៍ការពារព្រំដែន និងអង្គភាពកងទ័ពជើងទឹកលើភូមិសាស្ត្រទាំង ១៩ ឃុំ សង្កាត់ឆ្នេរសមុទ្រ។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ភ្នាក់ងារ អង្គភាព កម្មាភិបាល និងយុទ្ធជនដែលបានទទួលជំនួយគាំទ្រចំពោះសិស្សដែលមានជីវភាពលំបាក សិស្សកំព្រាឪពុកម្តាយ កូនអ្នកក្រីក្រ​ និងប្រកៀកបន្ទាត់ក្រ។ ប្អូនៗទាំងឡាយទទួលបានការឧបត្ថម្ភសិក្សារៀនសូត្រគ្រប់គ្រាន់តាមការកំណត់ ព្រមទាំងទទួលបានសៀវភៅសិក្សា និងឧបករសិក្សារៀនសូត្រ សំលៀកបំពាក់ ព្រមទាំងយានជំនិះសម្រាប់ទៅសាលា។ ផ្តើមពីនោះក៏បានកម្មាភិបាល​យុទ្ធជនការពារព្រំដែនទទួលឧបត្ថម្ភដោយផ្ទាល់ ព្រមទាំងណែនាំ និងអប់រំបំណិនស្តីពីការរស់នៅ កំណត់ទិសដៅខាងមុខរបររកស៊ី។ ការយកចិត្តទុកដាក់ទាំងនេះមិនត្រឹមជំនយយឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាមនោសញ្ចេតនា​ និងភារកិច្ចទទួលខុសត្រូវ ព្រមទាំងទឹកចិត្តស្រឡាញ់រាប់អានដ៏ខ្លាំងខ្លារបស់កងទ័ពមានចំពោះបញ្ញវ័ននាពេលអនាគតសម្រាប់តំបន់ចុងជ្រោយបង្អស់របស់ប្រទេសជាតិ មាតុភូមិទៀតផង។

ចំណុចដែលលេចធ្លោនៃកម្មវិធីគឺទម្រង់ "កូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រំដែន"។ ប្អូនៗទាំងឡាយបានចូលរួមសកម្មភាពនៅអង្គភាព ដោយទទួលបានការអប់រំអំពីប្រពៃណីស្នេហាជាតិ វិន័យនិងរាល់បទបញ្ញត្តិទាំងឡាយ រួមទាំងការដឹងគុណ និងការទទួលខុសត្រូវក្នុងនាំជាប្រជាពលរដ្ឋទៀតផង។ យោងតាមប្រការនេះ ក៏បានរួមចំណែកដល់ការអភិវឌ្ឍចរិតលក្ខណៈ បំប៉នខាងចំណេះដឹងក្នុងការរស់នៅ និងចិញ្ចឹមក្តីសង្ឃឹម និងការលះបង់របស់ខ្លួន ជួយប្អូនៗកាន់តែមានការអភិវឌ្ឍយ៉ាងទូលំទូលាយទាក់ទងនឹងបញ្ញា សីលធម៌ ព្រមទាំងចរិតលក្ខណៈទៀតផង។

វរសេនីយ៍ឯកបម្រុង Võ Minh Đương អធិការរងទទួលបន្ទុកផ្នែកខាងនយោបាយ និងជាគណៈមេបញ្ជាការកងទ័ពការពារព្រំដែន ជូនអំណោយដល់ប្អូនៗសិស្សានិសិស្សដែលយោងតាមកម្មវិធី “និទាឃរដូវពេញដោយភាពកក់ក្តៅសម្រាប់បងប្អូនប្រជាជន” ឆ្នាំ២០២៦ នៅប៉ុស្តិ៍ការពារព្រំដែន Tân Tiến។

យោងតាមរយៈពេលជាច្រើនឆ្នាំផ្សព្វផ្សាយ កម្មវិធីដែលផ្តល់មកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សា បង្កើនគុណភាពអប់រំក្នុងតំបន់ដែលជួបការលំបាក ពង្រីកសាយភាយក្នុងសង្គម។ ប្អូនៗសិស្សសាលាទាំងឡាយទទួលបានការឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាង ហើយថែមទាំងសម្រេចបានស្នាដៃល្អក្នុងការសិក្សារៀនសូត្រ ព្រមទាំងប្រឡងចូលមហាវិទ្យាល័យ អនុមហាវិទ្យាល័យ ក្លាយជាប្រជាពលរដ្ឋពេញដោយចំណេះដឹងជាច្រើនទទួលបានលទ្ធផលសិក្សាដ៏ល្អឥតខ្ចោះ បានប្រឡងជាប់ចូលរៀននៅសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ហើយក្លាយជាពលរដ្ឋដែលមានចំណេះដឹង រួមចំណែកដល់ការអភិវឌ្ឍមាតុភូមិ និងប្រទេសជាតិផងដែរ។

ផ្តើមពីជួរមុខ បណ្តាជំហានរបស់ប្អូនៗសិស្សានុសិស្សទាំងឡាយនៃតំបន់ឆ្នេរសមុទ្រ និងកោះ Cà Mau កំពុងទទួលបានការឧបត្ថម្ភពេញដោយសេចក្តីស្រឡាញ់ និងការទទួលខុសត្រូវ ព្រមទាំងទំនុកចិត្ត។ កម្មវិធី “ជំនួយប្អូនៗទៅសាលា - កូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រំដែន” បានក្លាយជានិមិត្តរូបនៃចំណងមិត្តភាពជិតស្និទ្ធរវាងយោធា និងប្រជាជន។ ជាសក្ខីភាពដ៏រស់រវើកចំពោះគុណសម្បត្តិ និងចរិយាសម្បត្តិ រូបភាពរបស់ “ទាហានរបស់ Bác Hồ - កងទ័ពការពារព្រំដែន” ក្នុងយុគសម័យថ្មី តែងផ្សារភ្ជាប់ជាសាច់ឈាមជាមួយប្រជាជន ព្រមទាំងរួមដំណើរការជាមួយភូមិភាគក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រកបដោយចីរភាព៕

Trần Chuyển - Đình Thắng

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក