ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:33

ងូតទឹកជូនយាយតា៖ លក្ខណៈដ៏ប្រពៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពេលផ្គរលាន់លាន់ឮឡើងជាសញ្ញាប្រាប់ថា រដូវប្រាំងជិតកន្លងផុតទៅ បងប្អូន Khmer ក៏ត្រៀមខ្លួនអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងអធិកអធម។ ក្នុងបរិយាកាសដ៏សប្បាយរីករាយនោះ មានពិធីដ៏ស្ងប់ស្ងាត់មួយតាមគ្រួសារនីមួយៗ គឺ “ពិធីមុជទឹកជូនជីដូនជីតា និងឪពុកម្តាយ” ដែលបង្កប់អត្ថន័យមនុស្សធម៌ជ្រាលជ្រៅ និងរំជួលបេះដូងមនុស្សគ្រប់រូប។

ពិធីងូតទឹកជូនជីដូនជីតា ឪពុកម្តាយដែលជា "ព្រះរស់" ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីបង្ហាញពីកតញ្ញូធម៌ និងការគោរព។

ពិធីនេះគឺជាសម្រស់វប្បធម៌ដ៏វិសេសវិសាលក្នុងជីវភាពរបស់ជនជាតិ Khmer ដើម្បីសម្តែងពីកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់របស់កូនចៅចំពោះអ្នកមានគុណ។ បន្ទាប់ពី ពិធីសំខាន់ៗនៅវត្តអារាមរួចរាល់ នាពេលល្ងាចថ្ងៃទីពីរ ឬទីបីនៃបុណ្យចូលឆ្នាំ ក្រុមគ្រួសារតែងជួបជុំគ្នាដើម្បីចាត់តាំងពិធីនេះ។

ពិធីដ៏បរិសុទ្ធ

ចូលឆ្នាំថ្មី ក៏ជាឱកាសដែលព្រះសង្ឃរៀបចំពិធីស្រង់ទឹកសូត្រមន្តលើករាសីជូនមាមីងប្រជាពុទ្ធបរិស័ទ។

ទឹកអប់មង្គល៖ ជាទូទៅគឺជាទឹកដែលអបដោយផ្ការំដួល ផ្កាម្លិះ ផ្កាចំប៉ី ឬ ក្រមួនក្រអូប តំណាងឱ្យការជម្រះនូវរឿងមិនល្អ និងបួងសួងសុំឱ្យទុក្ខសោកទាំងឡាយរបស់ឪពុកម្តាយរលាយសាបសូន្យ។

គ្រឿងសក្ការៈ៖ រួមមានសម្លៀកបំពាក់ថ្មីៗ និងកាដូផ្សេងៗទៅតាមលទ្ធភាព (អាចជាប្រាក់កាស ឬសម្ភារៈប្រើប្រាស់ចាំបាច់) ដើម្បីឱ្យជីដូនជីតា ឪពុកម្តាយ យកទៅធ្វើបុណ្យសុន្ទរ៍ទាននៅវត្ត ដើម្បីសន្សំកុសលផលបុណ្យ។

សាមគ្គីភូមិស្រុក៖ គ្រួសារជាច្រើននៅទាំងបានអញ្ជើញចាស់ព្រឹទ្ធាចារ្យដែលគ្មានទីពឹង ឬអ្នកជិតខាងក្នុងភូមិស្រុកឱ្យមកចូលរួមផងដែរ នេះសំដែងច្បាស់ពីស្មារតីជួយគ្នាទៅវិញទៅមក។

ខណៈពេលនៃការដឹងគុណ

ព្រះសង្ឃដែលជាកូនសិស្ស រៀបចំពិធីស្រង់ទឹកជូនព្រះគ្រូចៅអធិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងបរិយាកាសដ៏អធិកអធម កូនចៅជួបជុំគ្នាត្រេកអរ អង្គុយសំពះដោយក្ដីគោរពនៅក្បែរជើងជីដូនជីតា។ កូនច្បងតំណាងឱ្យក្រុមគ្រួសារ ពោលពាក្យពេចន៍សុំខមាទោសចំពោះកំហុសឆ្គងក្នុងឆ្នាំចាស់ និងសម្ដែងនូវការដឹងគុណជ្រាលជ្រៅចំពោះគុណូបការៈនៃការបង្កើត និងចិញ្ចឹមបីបាច់ថែរក្សា។

បន្ទាប់ពីថ្វាយបង្គំបីដងដោយចិត្តស្មោះ កូនចៅប្រើផ្ដិលដងទឹកអប់ស្រោចស្រព ថ្នមៗលើដៃ ជើង ឬដងខ្លួនរបស់ជីដូនជីតា។ ជាការឆ្លើយតបចាស់ព្រឹទ្ធាចារ្យនឹងប្រសិទ្ធពរជ័យឱ្យកូនចៅមានសុខភាពល្អ សេចក្តីសុខ និងភាពចុះសម្រុងក្នុងគ្រួសារ។ ពិធីបញ្ចប់ទៅដោយកូនចៅផ្លាស់សម្លៀកបំពាក់ថ្មីជូនមាតាបិតា ដោយស្នាមញញឹមដ៏មានសេចក្តីសុខរបស់មនុស្សចាស់ ចំពោះទឹកចិត្តកតញ្ញូដ៏បរិសុទ្ធរបស់កូនចៅ។

ទោះបីជាចង្វាក់ជីវិតសម័យទំនើបធ្វើឱ្យពិធីនេះសាបរលាមទៅមួយចំនែកក៏ដោយ ប៉ុន្តែតម្លៃរបស់វាដដែលជាខ្សែចំណងតភ្ជាប់រឹងមាំរវាងជំនាន់មនុស្សម្នាក់ទៅម្នាក់ទៀត។ ការថែរក្សាពិធីស្រង់ទឹក មិនត្រឹមតែជាការអភិរក្សទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីសាស្ត្របណ្តុះសីលធម៌ និងកតញ្ញូក្នុងចិត្តយុវជនផងដែរ។

សង្គមដ៏រឹងមាំមួយ អាចកើតមានទៅបាន លុះត្រាតែបានបណ្តុះចេញពីឫសគល់នៃសេចក្តីដឹងគុណ និងក្តីស្រឡាញ់៕

Chim Đôn Ta - Chanh Đa

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក