ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:33

បណ្តាពិធីដ៏កិច្ចដ៏ពិសិដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ពេលដែលផ្កាលឿងរាជកំពុងរីកបង្អួតសម្រស់តាមដងផ្លូវភូមិស្រុក អបជាមួយសូរសម្លេង ស្គរឆៃយ៉ាំ និងតន្រ្តីពិណពាទ្យបន្លឺឡើងយ៉ាងពិរោះរន្តំ ក៏ជាឱកាសដែលបងប្អូន Khmer Nam Bộ រីករាយស្វាគមន៍ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ ដែលជាពិធីបុណ្យពោពេញដោយពណ៌សម្បុរវប្បធម៌ពុទ្ធសាសនាទក្ខិណានិកាយ Khmer សុទ្ធសាធ។ មិនត្រឹមតែជាពេលវេលាផ្លាស់ប្តូររវាងរដូវប្រាំងនិងរដូវវស្សាប៉ុណ្ណោះទេ នេះក៏ជាឱកាសសម្រាប់កូនចៅម្នាក់ៗវិលមករកស្រុកកំណើតវិញ តាមរយៈពិធីបុណ្យតាមជំនឿសាសនាដ៏ជ្រាលជ្រៅ។

ពិធីទទួលទេវតាឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ។

ទទួលសង្រ្កាន្តថ្មី៖ ខណៈពេលប្រសព្វគ្នារវាងមេឃនិងដី

ឈានចូលពិធីកិច្ចដ៏សំខាន់បំផុតគឺទទួលមហាសង្រ្កាន្តថ្មី (ទទួលទេវតា)។ ក្នុងវេលាល្អដ៏ដែលបានកំណត់ បងប្អូន Khmer ជាមួយសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាត ទូលជើងពាន ផ្លែឈើ ភ្ញីផ្កា ទៀនធូបយ៉ាងសមរម្យដើម្បីដង្ហែប្រទក្សិណជុំវិញព្រះវិហារ។ នេះគឺជាពិធីទទួលស្វាគមន៍ទេវតា ឆ្នាំថ្មីដែលយាងចុះមកគ្របគ្រងឋានមនុស្សលោក។ សូរសព្ទតន្រ្តីពិណពាទ្យដ៏អឹងកង ក្បួនដង្ហែបានបង្កើតបរិយាកាសយ៉ាឱឡារឹក បួងសួងសុំឱ្យឆ្នាំថ្មីមានទឹកភ្លៀងបង្អុរចុះមកតាមរដូវកាល ភោគផលកសិកម្មបានពេញបរិបូរណ៍ និងជីវភាព សុខសាន្តសម្រាប់ភូមិស្រុកទាំងមូល។

បងប្អូន Khmer រួមគ្នាចូលវត្តស្រង់ព្រះ ក្នុងឱកាសឆ្នាំថ្មី។

ស្រង់ព្រះ ស្រង់ព្រះសង្ឃ និងភាពកតញ្ញូរបស់កូនចៅ

ពិធីកិច្ចដែលគួរឱ្យរំភើប និងមានលក្ខណៈមនុស្សធម៌ខ្ពង់ខ្ពស់បំផុត គឺពិធីស្រង់ព្រះ។ បន្ទាប់ពីស្ដាប់ព្រះបរិត្ត ព្រះធម៌ទេសនា ព្រះសង្ឃនិងពុទ្ធបរិស័ទបានប្រើទឹកអប់ ដើម្បីស្រង់ព្រះពុទ្ធរូប។ បន្ទាប់មក គឺពិធីស្រង់ព្រះសង្ឃដែលជាអ្នកមានសីលធម៌ខ្ពង់ខ្ពស់ និងស្រង់មុខទឹកសម្អាតរាងកាយជូនលោកតា លោកយាយ ឪពុកម្តាយនៅឯផ្ទះ។ ទឹកដ៏ត្រជាក់មិនត្រឹមតែមានអត្ថន័យលាងជម្រះរាល់មន្ទិលក្នុងឆ្នាំចាស់ប៉ុណ្ណោះទេ ថែមទាំងជាស្ពានមេត្រីបង្ហាញពីកតញ្ញូតាធម៌ ចំពោះអ្នកមានគុណ និងអ្នកដែលនាំផ្លូវសទ្ធាជ្រះថ្លា។ នេះគឺជាខណៈពេលដ៏ស្មឹងស្មាធិ៍សម្រាប់ជំនាន់វ័យក្មេងពិនិត្យមើលខ្លួនឯងឡើងវិញ និងប្រសិទ្ធពរជ័យសិរីមង្គលជូនដល់សាច់ញាតិ។

ពូនភ្នំខ្សាច់ និងពិធីបង្សុកូល៖ ការតភ្ជាប់រវាងអតីតកាលនិងបច្ចុប្បន្នកាល

នៅតាមបរិវេណវត្តអារាមនីមួយៗ ពិធីពូនភ្នំខ្សាច់ បានទាក់ទាញបងប្អូនចូលរួមយ៉ាងកុះករ។ ភ្នំខ្សាច់តូចៗបានពូនឡើងដោយជំនឿថា គ្រាប់ខ្សាច់ទាំងឡាយ គឺជាពាក្យបន់ស្រន់ដើម្បីជម្រះបាបកម្ម និងសន្សំបុណ្យកុសល។ ជាចុងក្រោយ មិនអាចខ្វះបាននូវពិធីបង្សុកូល។ នៅចំពោះមុខចេតិយ ឬអាសនៈដូនតា ព្រះសង្ឃបានសូត្រធម៌ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន។ ពិធីនេះកាន់តែបញ្ជាក់ពីសីលធម៌ "ផឹកទឹកនឹក ប្រភព" របស់ប្រជាជាតិវៀតណាម បើទោះជាក្នុងសេចក្តីសប្បាយរីករាយទទួលឆ្នាំថ្មី ក៏បងប្អូន Khmer នៅតែមិនភ្លេចរំលឹកដល់បុព្វបុរសដែលបានលាចាកលោកផងដែរ។

ថ្ងៃចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី បងប្អូន Khmer កុះករប្រមូលផ្តុំគ្នាក្នុងវត្ត ដើម្បីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋាន។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយពិធីកិច្ចតាមលំដាប់លំដោយ ចាប់ពីទទួលសង្រ្កាន្តឆ្នាំថ្មីរហូតដល់ពិធីបង្សុកូល បានបង្កើតជាលំហូរវប្បធម៌មិនរីងស្ងួត។ នោះមិនត្រឹមតែជាពិធីកិច្ចសាសនានោះទេ ថែមទាំងជាដួងព្រលឹងជាតិ ជាខ្សែចំណងរឹតបន្តឹងសាមគ្គីភាពក្នុងសហគមន៍ និងចិត្តជ្រះថ្លាក្នុងមនុស្សម្នាក់ៗទៀតផង៕

Đờ Ni - Danh Điệp

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក