ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:30

វិសេសវិសាលនៃទំនៀមពូនភ្នំខ្សាច់

ពិធីពូនភ្នំខ្សាច់ ជាលក្ខណៈវប្បធម៌ប្រពៃណីវិសេសវិសាលមួយរបស់ជនរួមជាតិ Khmer Nam Bộ ដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយជំនឿសាសនា និងស្មារតីឆ្ពោះទៅរកធម៌ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ឆ្លងកាត់រយៈពេលរាប់រយឆ្នាំកន្លង ទំនៀមទម្លាប់នេះត្រូវបានរក្សាទុកជានិមិត្តរូបដ៏ស្រស់ស្អាតនៃការគោរពដឹងគុណ សាមគ្គីសហគមន៍ និងជំនឿលើវិស័យអប់រំតាមដំបូន្មានព្រះពុទ្ធ។

មណ្ឌលភ្នំខ្សាច់ត្រូវបានសាងជាភ្នំតូចៗចំនួន ៨​ តំណាងឱ្យទិសទាំងប្រាំបី និងចក្រវាល និងភ្នំធំមួយនៅចំកណ្តាលតំណាងឱ្យមណ្ឌលនៃពិភពលោកទាំងមូល។

បងប្អូន Khmer តែងមានជំនឿថា ការសាងភ្នំខ្សាច់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីគឺដើម្បីផ្តាច់កម្មផ្តាច់ពៀរ និងបួងសួងប្រាថ្នាក្តីសុខ ឪពុកម្តាយរស់នៅមានអាយុយឺនយូរ សាច់ញាតិមូលគ្នាផងដែរ។ រាល់គ្រាប់ខ្សាច់មួយគ្រាប់ៗតំណាងឱ្យកុសល និងអំពើល្អដែលប្រមូលបានពេញបរិបូរណ៍ក្នុងឆាកជីវិត។ មនុស្សគ្រប់រូបតែងជឿថា ភ្នំខ្សាច់កាន់តែធំ បុណ្យកាន់តែច្រើន ឪពុកម្តាយរស់នៅមានអាយុយឺនយូរ។

ធម្មតា ភ្នំខ្សាច់ត្រូវបានសាងជាភ្នំតូចៗចំនួន ៨ ភ្នំសម្រាប់ទិសទាំងប្រាំបីដែលតំណាងឱ្យចក្រវាល និងភ្នំព្រះសុមេរុ ជាមណ្ឌលដ៏ធំនៃពិភពលោកទាំងមូល។ ក៏មានកន្លែងខ្លះ គេប្រារព្ធពិធីពូនភ្នំ (សាងភ្នំខ្សាច់) ត្រឹមពី ៤, ៥ ឬ ៧ ភ្នំអាស្រ័យលើទំនៀមទម្លាប់ និងប្រពៃណីដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ប្រចាំភូមិភាគរបស់ខ្លួន។ បន្ទាប់មក អ្នកភូមិក៏បាននាំគ្នាតុបតែង និងធ្វើពិធីកិច្ចដើម្បីឧទ្ទិសដល់ភ្នំ។ អ្នករាល់គ្នាបានប្រមូលផ្តុំជុំវិញភ្នំខ្សាច់ អុជទៀន ធូប និងសូត្រធម៌បន់ស្រន់ក្រោមការណែនាំរបស់ព្រះសង្ឃ។

ការសាងសង់ភ្នំខ្សាច់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីមានអត្ថន័យដើម្បីផ្តាច់កម្មផ្តាច់ពៀរ និងបួងសួងសូមឱ្យឪពុកម្តាយរស់នៅមានអាយុយឺនយូរសម្រាប់ជាម្លប់ដល់កូនចៅ។

ទំនៀមទម្លាប់នៃការសាងភ្នំខ្សាច់ថែមទាំងមានអត្ថន័យសំខាន់មួយបែបទៀត គឺការភ្ញាក់រលឹក។ បងប្អូន Khmer ជឿថា រាល់គ្រាប់ខ្សាច់នីមួយៗដែលខ្លួនបានសាងជាភ្នំ តំណាងឱ្យពេលវេលានៃការឆ្លុះបញ្ចាំងខ្លួនឯង សម្អាតកាយលាងបាបគ្រោះរាល់កំហុសឆ្គងទាំងឡាយដោយអចេតនាដែលបានធ្វើឡើងក្នុងឆ្នាំកន្លងមក។ នេះជាទង្វើដ៏ល្អមួយដែលមនុស្សម្នាក់ៗទន្ទឹងរង់ចាំឆ្នាំថ្មីចូលមកដល់ប្រកបដោយក្តីសុខសុភមង្គល រស់នៅពេញដោយការទទួលខុសត្រូវកាន់តែខ្លាំងថែមទៀតជាមួយសហគមន៍។

បច្ចុប្បន្ន ពិធីនេះត្រូវបានថែរក្សាតាមរបៀបសាមញ្ញ និងជានិមិត្តរូបប៉ុណ្ណោះ។

មិនត្រឹមតែជាពិធីកិច្ចសាសនាប៉ុណ្ណោះទេ ការសាងភ្នំខ្សាច់ក៏ជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ និងភាពកត្តញ្ញូរបស់កូនចៅមានចំពោះលោកឪពុកម្តាយផងដែរ។ នៅ Cà Mau  ប៉ុន្មានឆ្នាំកន្លងមកនេះ ការសាងភ្នំខ្សាច់ដែលមានទ្រង់ទ្រាយធំក៏មិនសូវមានច្រើនដូចកាលពីមុននោះដែរ។ បច្ចុប្បន្ន រួមជាមួយនឹងការអភិវឌ្ឍនៃការរស់នៅ ពិធីនេះត្រូវបានថែរក្សាតាមរបៀបដែលមានលក្ខណៈសាមញ្ញ និងជានិមិត្តរូបជាងការរៀបចំក្នុងទ្រង់ទ្រាយសមល្មមជានិម្មិតរូប មិនចាំបាច់រៀបចំឱ្យមានការឱឡារឹកអធឹកអធមដូចកាលពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការរក្សាទំនៀមទម្លាប់នេះមិនត្រឹមតែរួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយុវជនជំនាន់ក្រោយឱ្យយល់ច្បាស់ និងឱ្យតម្លៃចំពោះតម្លៃប្រពៃណីដ៏ស្រស់ស្អាតរបស់ដូនតាបានបន្សល់ទុកមក៕

Danh Nguyễn - Danh Điệp

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក