ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 05:56:33

ជំនួយកម្លាំងខាងបញ្ញាដល់កូនក្មួយជនរួមជាតិ Khmer

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វត្តខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội បានក្លាយទីបង្អែកខាងស្មារតីដ៏រឹងមាំផងដែរ ដោយរួមដំណើរការជាមួយប្អូនៗកូនក្មួយជនរួមជាតិ Khmer ក្នុងដំណើរការបង្កើនប្រជាបញ្ញា។ ដែលលេចធ្លោជាងគេនោះគឺសកម្មភាពផ្តល់អាហារូបករណ៍ និងជំនួយកម្លាំងដល់សិស្សនិស្សិតដែលកំពុងសិស្សានៅតាមបណ្តាមហាវិទ្យាល័យទាំងក្នុង និងក្រៅខេត្តផងដែរ។

ព្រះឧបជ្ឈាយ៍ Tăng Sa Vong ព្រះចៅអធិការវត្តខ្វែងបបែលចាស់ (Cái Giá Cũ) ផ្តល់អាហារូបករណ៍ និងអំណោយដល់ប្អូនៗសិស្សនិស្សិតជាកូន Khmer ដើម្បីលើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកន្លងហើយ វត្តខ្វែងបបែលចាស់ (Cái Giá Chót) បានរៀបចំពិធីជួបជុំ និងផ្តល់អាហារូបករណ៍ ១៧ ចំណែក និងអំណោយចំនួន ១២ ចំណែកសម្រាប់សិស្សដែលមានជីវភាពជួបលំបាកជាកូនក្មួយជនរួមជាតិ Khmer ដែលកំពុងសិក្សានៅមហាវិទ្យាល័យ Bạc Liêu។ នេះមិនត្រឹមជាផ្នែកខាងតម្លៃសម្ភារៈប៉ុណ្ណោទេ រាល់អាហារូបករណ៍ និងអំណោយមួយចំណែកៗថែមទាំងជាប្រភពនៃកម្លាំងចិត្តសម្រាប់សិស្សនិស្សិតគ្រប់រូបលំនឹងស្មារតីបន្តាការសិក្សារៀនសូត្ររបស់ខ្លួនទៀតផង។

ប្អូន Thạch Tuyết Ngân ជានិស្សិតផ្នែកខាងវិទ្យាសាស្ត្រសង្គមនៃមហាវិទ្យាល័យ Bạc Liêu បានចែករំលែកថា៖ “នេះជាឆ្នាំទីពីរហើយដែលប្អូនបានទទួលអាហារូបករណ៍របស់វត្ត។ អំណោយនេះក៏ជាប្រភពនៃការលើកទឹកចិត្តសម្រាប់ប្អូនកាន់តែខិតខំសិក្សារៀនសុត្របន្ថែមទៀតនាពេលអនាគត”។

ឱកាសវិស្សមកាលជារៀងរាល់ឆ្នាំ វត្តខ្វែងបបែលចាស់តែងមានបើកថ្នាក់បង្រៀនអក្ស Khmer ជូនប្អូនៗកូនក្មួយជនរួមជាតិនៅភូមិភាគ។

មិនត្រឹមជួយឧបត្ថម្ភសិស្សនិស្សិតតែប៉ុណ្ណោះទេ វត្តខ្វែងបបែលចាស់ (Cái Giá Chót) ថែមទាំងសកម្មចាត់តាំងបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់ប្អូនៗនៅភូមិភាគទៀតផង។ សកម្មភាពនេះបានរួមចំណែកដ៏សំខាន់ក្នុងការអភិរក្ស និងពង្រីកនូវអត្តសញ្ញាណវប្បធម៌ អក្សរសាស្ត្ររបស់ជនរួមជាតិ Khmer សម្រាប់បញ្ញវន្តជំនាន់ក្រោយៗទៀតផងដែរ។

ព្រះឧបជ្ឈាយ៍ Tăng Sa Vong ព្រះចៅអធិការវត្ត មានថេរដីការថា៖ “ការផ្តល់អាហារូបករណ៍ដល់និស្សិត Khmer ដែលមានស្ថានភាពលំបាកត្រូវបានរក្សាខ្ជាប់ជារៀងរាល់ឆ្នាំ។ បន្តទៀត វត្តនឹងពង្រីកទូលាយសម្រាប់បុគ្គលដែលត្រូវការជំនួយឧបត្ថម្ភ ពោលគឺមិនត្រឹមតែជាមហាវិទ្យាល័យ Bạc Liêu នោះទេ គឺត្រូវឆ្ពោះទៅនៃការជំនួយនិស្សិតដែលកំពុងសិក្សានៅតាមបណ្តាមហាវិទ្យាល័យដូចជា Cần Thơ និងទីក្រុង Hồ Chí Minh ជាដើម្ប ដើម្បីមានការជំនួយប្អូនៗបានទាន់ពេលវេលាក្នុងឱកាសបុណ្យទានប្រពៃណីដែលធ្វើយ៉ាងណាឱ្យមានពេលសមស្រប”។

ព្រះសង្ឃវត្តខ្វែងបបែលចាស់ (Cái Giá Cũ) ជាគ្រូបង្រៀនដោយផ្ទាល់ជូនប្អូនៗកូនក្មួយជនរួមជាតិ។

តាមរយៈសកម្មភាពជាក់ស្តែង និងមានអត្ថន័យនេះ វត្តខ្វែងបបែលចាស់ (Cái Giá Cũ) មិនត្រឹមតែបានរួមចំណែកដល់ការលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយស្មារតីនៃការរៀនសូត្រ និងការទទួលខុសត្រូវសហគមន៍ក្នុងជនរួមជាតិ Khmer ផងដែរ។ អាហារូបករណ៍ដែលផ្តល់ជូននៅថ្ងៃនេះ គឺជាគ្រាប់ពូជនៃចំណេះដឹងដែលកំពុងត្រូវបានចិញ្ចឹមបីបាច់ថែរក្សា ហើយសង្ឃឹមដែរថាវានឹងដុះបន្លកក្លាយជាអនាគតភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយគ្រប់រូបផងដែរ៕

Trung Kiên

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក