ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:23:04

ពង្រីកប្រពៃណីសាមគ្គីក្នុងសហគមន៍ជនជាតិ Hoa

ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ជនជាតិ Hoa ជាប្រពៃណីដ៏យូរលង់ណាស់មកហើយ បានក្លាយជាលក្ខណៈប្រពៃដ៏ល្អស្អាតផងដែរ។ នេះត្រូវបានបង្ហាញយ៉ាងច្បាស់ថែមទៀតដោយយោងតាមការជាក់ស្តែងថា គ្រប់ទីកន្លែងដែលមានសហគមន៍ជនជាតិ Hoa រស់នៅតែងមានទីសក្ការៈបូជាដូនតាបុព្វការីជន (ទីសក្ការៈបូជាគ្រួសារ) ដើម្បីថែរក្សាវប្បធម៌របស់ពួកគេ ព្រមទាំងពង្រីកប្រពៃណីសាមគ្គីនេះ។

សហគមន៍ជនជាតិ Hoa រៀបចំពិធីបួងសួងសុំសុខសន្តិភាព និងវិបុលភាពជាតិនៅសមាគមជនជាតិ Hoa Triều Châu  នៅវត្ត Bang សង្កាត់ Bạc Liêu។

សម្រាប់សហគមន៍ជនជាតិ Hoa នៅតំបន់ណាមបូ និងសហគមន៍ Hoa នៅ Cà Mau សមាគម និងទីសក្ការៈបូជាគ្រួសារត្រូវបានបង្កើតឡើងតាំងពីដំបូង។ សមាគមភាគច្រើនត្រូវបានបង្កើតឡើងនៅតាមវត្តអារាម និងទីសក្ការៈបូជា បានក្លាយជាមជ្ឈមណ្ឌលវប្បធម៌សម្រាប់សហគមន៍ទៀតផង។ ក្នុងនោះ អ្នកមានកិត្យានុភាពបំផុតនឹងត្រូវបានសហគមន៍ជ្រើសរើសដោយផ្ទាល់។ ប្រសិនបើសម័យអាណានិគមបារាំងត្រួត សមាគមទាំងនោះមានតួនាទីជាអ្នកពិគ្រោះដោយផ្ទាល់ជាមួយរដ្ឋអំណាចភូមិភាគក្នុងការដោះស្រាយបញ្ហារដ្ឋបាល ចាប់ពីឆ្នាំ ១៩៧៥ រហូតមកដល់បច្ចុប្បន្ន រាល់សមាគមត្រឹមតែមានតួនាទីជាអ្នកផ្សារភ្ជាប់ជាមួយសហគមន៍ ប្រមូលផ្តុំការអភិរក្សវប្បធម៌ និងកិច្ចការងារសប្បុរសធម៌សង្គម។

លោក Ngô Vũ Đại អនុប្រធានសមាគមជនជាតិ Hoa Triều Châu នៅសង្កាត់ Bạc Liêu បានមានប្រសាសន៍ថា៖ “ជាមួយនឹងការថែរក្សាវប្បធម៌ប្រពៃណី សមាគម និងទីកន្លែងគោរពបូជារបស់សហគមន៍ជនជាតិ Hoa បានរួមចំណែកថវិការាប់សិបពាន់លានដុងដល់ការងារសុខុមាលភាពសង្គម មានដូចជាការសាងសង់ផ្ទះសប្បុរសធម៌ ឧបត្ថម្ភអ្នកជំងឺក្រីក្រ និងជូនអង្កររាប់រយតោន រួមទាំងអំណោយផ្សេងៗទៀតសម្រាប់អ្នកក្រក្នុងឱកាសបុណ្យទានផ្សេងៗជាដើម។

រួមជាមួយនឹងអង្គការភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងគ្រួសារពូជពង្សវង្សត្រកូលបានរៀបចំសកម្មភាពជាប្រចាំ ដូចជាកសាងទីសក្ការៈបូជាដូនតា វង្សត្រកូលដើម្បីចាត់តាំងសែនថ្វាយដួងវិញ្ញណក្ខន្ធរបស់បុព្វការីជន និងអប់រំ ថែរក្សាវប្បធម៌ប្រពៃណី ជួយគ្នាទៅវិញទៅមកក្នុងការផលិត និងជួញដូរ ព្រមទាំងឧបត្ថម្ភ មាជិកគ្នាទៅវិញទៅមក ដូចជាត្រកូលគ្រួសារត្រឹន ត្រកូល Dương និងត្រកូល Trương ជាដើម។

លោក Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau ជូនអំណោយបុណ្យតេតង្វៀនទីវដល់តំណាងក្រុមប្រឹក្សាភិបាលនៃគណៈកម្មការវត្ត និងទីសក្ការៈបូជារបស់សហគមន៍ Hoa នៅ Cà Mau  (សង្កាត់ Bạc Liêu)

លោក Dương Gia Lộc សមាជិកម្នាក់នៃត្រកូល Dương នៅសង្កាត់ Bạc Liêu បានឱ្យដឹង៖ “សម្រាប់សហគមន៍ជនជាតិ Hoa អ្នកដែលមកពីត្រកូលដូចគ្នាត្រូវបានចាត់ទុកជាបងប្អូនប្រុសស្រីក្នុងសង្គមគ្រួសារដើម្បីងាយស្រួលខាងការកំណត់ថាអ្នកណាតូច អ្នកណាធំ។ ជារៀងរាល់ឆ្នាំ ត្រកូល Dương បានប្រារព្ធពិធីគោរពបូជាបុព្វបុរសពីរដង គឺនៅឱកាសបុណ្យនិទាឃរដូវ និងពិធីបុណ្យថ្វាយប្រចាំឆ្នាំ តែងជួយគ្នាទៅវិញទៅមកជាប្រចាំក្នុងការរស់នៅ និងថែរក្សាប្រពៃណីវប្បធម៌របស់ត្រកូលគ្រួសារ។ អាស្រ័យការផ្សារភ្ជាប់ និងតែងខិតខំអភិរក្ស និងកត់ត្រាវប្បធម៌ជាបន្តបន្ទាប់ ទើបរហូតមកទល់ពេលនេះ មនុស្សជាច្រើន នៅពេលត្រឡប់មកស្រុកកំណើតខ្លួនវិញ នៅតែអាចស្វែងរកសាច់ញាតិរបស់ពួកគេតាមរយៈកំណត់ត្រា និងប្រវត្តិដែលរក្សាទុកពីផ្ទះដូនតារបស់ត្រកូល”។

ប្រការដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺ តាមរយៈការឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងសមាគម និងត្រកូលគ្រួសារ ព្រមទាំងការអប់រំ ចំនួនគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រជាច្រើនបានថយចុះជារៀងរាល់ឆ្នាំ។ ជាពិសេស សព្វថ្ងៃមានអាជីវករ និងអ្នកនយោបាយជាច្រើនដែលជំនាញខាងវិស័យសេដ្ឋកិច្ចជាច្រើននៅតំបន់ណាមបូដែលមានដើមកំណើតជាជនជាតិ Hoa។

អាចនិយាយបានថា សមាគម និងត្រកូលនានាក្នុងសហគមន៍ជនជាតិ Hoa មានតួនាទីយ៉ាងសំខាន់ខ្លាំងណាស់ក្នុងការអភិរក្ស និងលើកកម្ពស់វប្បធម៌ប្រពៃណី។ ការរួបរួមគ្នានេះបង្កើតបានជាប្រភពកម្លាំងក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ និងការប្រឡងប្រណាំង កសាងមាតុភូមិស្រស់ស្អាត និងសម្បូរដ៏រុងរឿង៕

Lâm Hy

Gia Lộc

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក