ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:53

អភិរក្សវប្បធម៌ Khmer ផ្សារភ្ជាប់ជាមួយនឹងសេចក្តីសម្រេចលេខ ៨០

នៅ Cà Mau ការអភិរក្សវប្បធម៌ Khmer ដែលផ្សារភ្ជាប់ជាមួយសេចក្តីសម្រេចលេខ ៨០/NQ-CP (ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃតំបន់ដីសណ្តទន្លេមេគង្គ) កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ដើម្បីធានាវប្បធម៌មិនត្រឹមតែបម្រើជាមូលដ្ឋានគ្រឹះខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "បង្អែក" សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

ទំនៀមគោរពបូជា និងសកម្មភាពវប្បធម៌នៅតាមវត្ត Khmer ទាំងឡាយតែងបានរក្សាយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ជនរួមជាតិ Khmer ខេត្ត Cà Mau គឺជាសហគមន៍ជនជាតិភាគតិចមួយក្នុងចំណោមសហគមន៍ជនជាតិដែលមានប្រវត្តិសាស្ត្រដ៏យូរអង្វែង និងសម្បូរបែប រួមចំណែកដល់ភាពចម្រុះខាងវិស័យវប្បធម៌នៃតំបន់ដីសណ្តទន្លេមេគង្គ។ តម្លៃវប្បធម៌ប្រពៃណីមានដូចជាពិធីបុណ្យ (បុណ្យចូលឆ្នាំថ្មី បុណ្យអកអំបុក) សិល្បៈរបាំ តន្ត្រីពិណពាទ្យ ស្ថាបត្យកម្មវត្ត Khmer ជាដើម មិនត្រឹមតែមានសារៈសំខាន់ខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណដ៏សម្បូរបែប និងស្មារតីជំនឿរបស់សហគមន៍ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែផលប៉ះពាល់នៃទីផ្សារភាវូបនីយកម្ម ការធ្វើសមាហរណកម្ម និងការផ្លាស់ប្តូររបៀបរស់នៅ តម្លៃវប្បធម៌ខ្មែរជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យនៃការសាបសូនផងដែរ។

លោកស្រី Nguyễn Thu Tư នាយិកានៃមន្ទីរជនជាតិ និងសាសនា បានឱ្យដឹង៖ សេចក្តីសម្រេចលេខ ៨០ របស់ក្រសួងនយោបាយ បានកំណត់យ៉ាងច្បាស់អំពីតួនាទីរបស់វប្បធម៌ថាជា "អ្នកដឹកនាំបង្ហាញផ្លូវ" សម្រាប់ការអភិវឌ្ឍ។ ស្មារតីជាស្នូលនៃសេចក្តីសម្រេចនេះគឺដើម្បីបញ្ចូលវប្បធម៌ទៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតសង្គម ចាប់ពីការអប់រំ និងគ្រួសាររហូតដល់ការគ្រប់គ្រងរដ្ឋ ដោយហេតុនេះបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស សេចក្តីសម្រេចនេះក៏តម្រូវឱ្យមានតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ ដោយសង្កត់ធ្ងន់លើការអភិរក្សតម្លៃប្រពៃណី ខណៈពេលដែលសម្របខ្លួនទៅ នឹងជីវិតសម័យទំនើប និងភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍។

អនុវត្តសេចក្តីសម្រេចលេខ ៨០ ខេត្ត Cà Mau បានអនុវត្តដំណោះស្រាយជាក់ស្តែងជាច្រើនដើម្បីអភិរក្សវប្បធម៌ Khmer។ ដំបូងបង្អស់ និងសំខាន់បំផុត គឺការអភិរក្សបេតិកភណ្ឌត្រូវបានផ្តល់អាទិភាពតាមរយៈការស្តារ និងជួសជុលកែលម្អបត្តអារាម Khmer ទាំងឡាយ ការថែរក្សាពិធីបុណ្យប្រពៃណី និងការលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌។ សិប្បករ និងអ្នកមានកិត្យានុភាពក្នុងសហគមន៍ត្រូវបានផ្តល់ឱកាសឱ្យបង្រៀនសិល្បៈប្រជាប្រិយដល់យុវជនជំនាន់ក្រោយ។ ទន្ទឹមនិងនោះ រួមបញ្ចូលវប្បធម៌ទៅក្នុងជីវិតប្រចាំថ្ងៃត្រូវបានបង្ហាញតាមរយៈសកម្មភាពសហគមន៍ និងក្លឹបវប្បធម៌ រួមចំណែកដល់ការផ្សព្វផ្សាយពីតម្លៃប្រពៃណីក្នុងជីវិតសម័យទំនើបទៀតផង។

ទិសដៅសំខាន់មួយទៀតគឺការផ្សារភ្ជាប់វប្បធម៌ Khmer ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ ផលិតផលទេសចរណ៍វប្បធម៌ និងស្មារតី ការពិសោធន៍ក្នុងរាល់បណ្តាពិធីបុណ្យ និងម្ហូប Khmer កំពុងត្រូវបានស្តារឡើងវិញជាសន្សឹមៗ បង្កើតជីវភាពរស់នៅសម្រាប់ប្រជាជន រួមចំណែកលើកកម្ពស់អត្តសញ្ញាណនៅភូមិ ភាគ។

ប្ងូនៗសិស្សវិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវតែងបានចូលរួមសកម្មភាពវប្បធម៌ Khmer ទាំងក្រៅម៉ោងរៀនដើម្បីពូនផ្តុំនូវក្តីស្រឡាញ់ចំពោះតម្លៃរបស់ជាតិខ្លួន។

លោកស្រី Nguyễn Thu Tư នាយិកានៃមន្ទីរជនជាតិ និងសាសនា បានសង្កត់ធ្ងន់ថា៖ “ការអភិរក្សវប្បធម៌ Khmer នៅ Cà Mau នៅតែប្រឈមមុខនឹងការលំបាកជាច្រើនដូចជា ធនធានមានកម្រិត ហានិភ័យនៃការធ្វើពាណិជ្ជកម្មពិធីបុណ្យ និងភាពព្រងើយកន្តើយរបស់យុវជនមួយចំនួនផងដែរ។ ដើម្បីជំនះបញ្ហាទាំងនេះ យើងខ្ញុំត្រូវបន្តបង្កើនការយល់ដឹងរបស់សហគមន៍អំពីតម្លៃនៃវប្បធម៌ប្រពៃណី បង្កើនការវិនិយោគលើសកម្មភាពវប្បធម៌មូលដ្ឋាន។ ក្នុងពេលជាមួយគ្នានេះ យើងត្រូវលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌ ទន្ទឹមនិងនោះ យើងត្រូវបណ្តុះបណ្តាលប្រភពធនធានមនុស្សដែលយល់បានច្បាស់អំពីវប្បធម៌ជនជាតិ”។

ការអភិរក្សវប្បធម៌ Khmer នៅ Cà Mau មិនត្រឹមតែជាភារកិច្ចនៃការការពារអត្តសញ្ញាណជនជាតិប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទៀតផង។ នៅពេលដែលបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌនៃសេចក្តីសម្រេចលេខ ៨០ ការងារនេះទទួលបានទិសដៅច្បាស់លាស់ និងឥទ្ធិពលកាន់តែខ្លាំង រួមចំណែកដល់ការពង្រឹងអត្តសញ្ញាណវប្បធម៌ Việt Nam ​ខឿនវប្បធម៌នៃការឯកភាពក្នុងភាពចម្រុះ និងនិរន្តរភាពក្នុងការអភិវឌ្ឍស្ថិរភាព៕

Lâm Khánh

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក