ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:52

រក្សាភាពស្រស់ស្អាតនៃស្ថាបត្យកម្មប្រពៃណី

សម្រាប់ជនរួមជាតិ Khmer វត្តអារាមគឺជា "បេះដូង" របស់ភូមិស្រុក។ ប្រសិនបើព្រះវិហារជាកន្លែងដ៏ពិសិដ្ឋបំផុតនោះគឺបណ្តាសំណង់ផ្សេងៗដទៃទៀតដូចជាខ្លោងទ្វារ និងរបង។ល។ គឺសុទ្ធសឹងជាជាមុខមាត់ ជាព្រំដែនដ៏ពិសិដ្ឋសម្រាប់ការរាំងស្កាត់រវាងការរស់នៅធម្មតាជាមួយនឹងលោកិយចេញពីអាណាចក្របរិសុទ្ធនៃវត្តអារាមនីមួយៗផងដែរ។ វត្តព្រែកពក (Đồng Tranh) ភូមិ Đồng Tranh ឃុំ Vĩnh Thuận ខេត្ត An Giang គឺជាឧទាហរណ៍យ៉ាងច្បាស់លាស់មួយ។

ពិធីកាត់ខ្សែបូរសម្ពោធឆ្លងខ្លោងទ្វារ របង​និងសមិទ្ធផលនានានៅវត្តព្រែកពក (Đồng Tranh)។

វត្តអង្គមេត្រីសិរីព្រឹក្សា ព្រែកពក (Đồng Tranh) ជាវត្ត Khmer បុរាណមួយ នឹងជាទីបង្អែក ជំនឿខាងវិញ្ញាណសម្រាប់សហគមន៍ពុទ្ធសាសនាថេរវាទ Khmer នៅក្នុងតំបន់។ ជាមួយតម្រូវការសម្រាប់ការសិក្សា រួមទាំងសកម្មភាពសាសនា និងបំណងប្រាថ្នាក្នុងការបង្កើតទីកន្លែងដ៏ឧឡារិក និងប្រកបដោយនិរន្តរភាព ព្រះសង្ឃ និងគណៈកម្មការវត្តក៏បានផ្តើមឃោសនាចលនាកសាងខ្លោងទ្វារ និងរបងដើម្បីធានាបរិវេណសិក្សារៀនសូត្ររបស់ព្រះសង្ឃ។

បន្ទាប់ពីការសាងសង់អស់រយៈកាលជិត ៣ ឆ្នាំ កាលពីព្រឹកថ្ងៃទី ៧ ខែឧសភា ព្រះសង្ឃ គណៈកម្មការ គ្រូអាចារ្យក៏បានរៀបចំពិធីកាត់ខ្សែបូរដើម្បីសម្ពោធសមិទ្ធផលទាំងនេះ ដោយ សរុបថវិកាអស់ជិត ២ ពាន់លានដុងផងដែរ។

បណ្តាចៅអធិការតំណាងឱ្យនានាវត្តទាំងក្នុងនោងក្រៅខេត្ត និមន្តចូលរួមប្រសិទ្ធពរ និងជូនអំណោយក្នុងពិពីបុណ្យ។ (ក្នុងរូបថត៖ ព្រះតេជគុណ យ័ញយុង (ឆ្វេង) ទទួលអំណោយពីព្រះតេជគុណ Hữu Nhiều ព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ ឃុំហូធីគី ខេត្តកាម៉ាវ)។

យោងតាមព្រះតេជគុណ Danh Dung ព្រះចៅអធិការវត្តព្រែកពក (Đồng Tranh) ការបញ្ចប់គម្រោងនេះគឺជាសក្ខីភាពមួយសម្រាប់ផ្នែកខាងស្មារតីនៃ "ព្រះពុទ្ធសាសនាអមដំណើរការជាមួយជនជាតិ "។ វាគឺជាលទ្ធផលនៃការរួមចំណែកមិនឈប់ឈរពីទឹកចិត្តសប្បុរសជន សាមគ្គីភាពរបស់អ្នកកាន់ព្រះពុទ្ធសាសនា និងការយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគ។ ចំពោះឥដ្ឋមួយផ្ទាំងៗគឺសុទ្ធសឹងជាទងផ្កាសម្រាប់យកថ្វាយព្រះ។ បណ្តាសមិទ្ធផលទាំងនេះមិនត្រឹមតែស្ថិតស្ថេរតាមពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសម្រាប់ថែរក្សាខ្លឹមសារនៃវប្បធម៌ Khmer សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

ពុទ្ធបរិស័ទយ៉ាងច្រើនកុះករអញ្ជើ្ជញចូលរួមពិធីកាត់ខ្សែបូ។

"សមិទ្ធផលដែលបានកសាងសម្រេចជាស្ថាពរ គឺជាសេចក្តីរីករាយយ៉ាងធំ ប៉ុន្តែក៏ជាកាតព្វកិច្ចសម្រាប់យើងខ្ញុំក្នុងការថែរក្សា ការពារ និងលើកកម្ពស់តម្លៃរបស់វាផងដែរ។ ចាប់ពីពេលនេះតទៅ វត្តអង្គមេត្រីសិរីព្រឹក្សា ព្រែកពក (Đồng Tranh) នឹងមិនត្រឹមតែជាកន្លែងសិក្សាសម្រាប់ព្រះសង្ឃប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាដំបូលផ្ទះរួម ជាទីបង្អែកខាងវិញ្ញាណដ៏រឹងមាំសម្រាប់ប្រជាពុទ្ធបរិស័ទក្នុងភូមិស្រុក រួមគ្នាថែរក្សា និងផ្សព្វផ្សាយខ្លឹមសារវប្បធម៌ដ៏ល្អផូរផង់របស់បងប្អូនជនរួមជាតិខ្មែរនៅភូមិភាគ" ព្រះតេជគុណ Danh Dung បានបញ្ជាក់បែបនេះ៕

Chanh Đa

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក