ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 05:56:42

បង្កើតជីវភាពរស់នៅប្រកបដោយភាពនឹងនរសម្រាប់ជនរួមជាតិ

អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពក្នុងតំបន់ជនជាតិភាគតិច រយៈពេលកន្លង ឃុំ Hoà Bình បានផ្តោតលើការអនុវត្តការផ្សព្វផ្សាយយ៉ាងព្រមគ្នាច្រើនកម្មវិធីផ្គត់ផ្គង់ជីវភាពរស់នៅជាក់ស្តែងដែលសមស្របទៅនឹងលក្ខខណៈរបស់ភូមិភាគ។ ចាប់ពីការផ្តល់ដើមទុន ពូជសត្វចិញ្ចឹម និងសម្ភារៈផលិត រហូតដល់ការណែនាំបច្ចេកទេស គោលនយោបាយទាំងនេះបានសន្សឹមៗផ្លាស់ប្តូរផ្នាត់គំនិតសម្រាប់បងប្អូនប្រជាជន Khmer ព្រមទាំងបង្កើនប្រាក់ចំណូល ធ្វើឱ្យជីវិតកាន់តែមានស្ថេរភាព និងបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

គ្រួសារអ្នកមីង Danh Thị Hà មានលក្ខណៈស្តារជីវភាពរស់នៅរបស់ខ្លួនជាសន្សឹមៗអាស្រ័យការផ្លាស់ប្តូរទម្រង់ដាំឪឡឹក។

នៅភូមិ Thị Trấn A1 គ្រួសារអ្នកមីង Danh Thị Hà ធ្លាប់ជាគ្រួសារក្រអស់ជាច្រើនឆ្នាំ ជីវភាពជាពសេសពឹងផ្អែកលើកម្លាំងពលកម្មស៊ីឈ្នួល និងផលិតកម្មខ្នាតតូចដែលមានប្រាក់ចំណូលមិនស្ថិតស្ថេរ។ តាមរយៈកម្មវិធីគាំទ្រជីវភាពរស់នៅរបស់ភូមិភាគ គ្រួសារអ្នកមីងក៏បានទទួលដើមទុន សំណាប ជី ជីកំប៉ុសកសិកម្ម និងការណែនាំបច្ចេកទេសខាងការផលិត។ ចាប់តាំងពីពេលនោះមក គាត់បានបំប្លែងដីស្រែចំនួន ២ ហិចតាទៅជាការដាំឪឡឹក ដោយបើកទិសដៅថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

អ្នកមីង Danh Thị Hà បានចែករំលែកថា៖ «ចាប់ពីឆ្នាំ២០២៤រហូតមកដល់បច្ចុប្បន្ន គ្រួសារខ្ញុំ ទទួលបានការឧបត្ថម្ភពីរដ្ឋ ដើម្បីអនុវត្តទម្រង់ដាំឪឡឹក ដោយមានកម្មាភិបាលជួយបង្ហាញណែនាំយើងអំពីរបៀបដាំ និងថែទាំដំណាំ។ ទម្រង់នេះបាននាំមកនូវប្រាក់ចំណូលល្អប្រសើរ ជីវភាពក៏បានលំនឹងជាសន្សឹមៗជាងមុនផងដែរ»។

ការផ្លាស់ប្តូរផលិតកម្មដ៏ជោគជ័យនេះ មិនត្រឹមតែបានជួយគ្រួសារលោកស្រី Hà បង្កើនប្រភពប្រាក់ចំណូលរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃគោលនយោបាយឧបត្ថម្ភជីវភាពរស់នៅសម្រាប់ជនជាតិភាគតិចលើភូមិសាស្ត្រ។

ថ្នាក់ដឹកនាំភូមិភាគអញ្ជើញទស្សនា និងវាយតម្លៃពីប្រសិទ្ធភាពនៃទម្រង់ឧបត្ថម្ភជីវភាពរស់នៅដោយរបរដាំឪឡឹករបស់គគ្រួសារអ្នកមីង Danh Thị Hà។

បច្ចុប្បន្ន ឃុំ Hoà Bình មានគ្រួសារ Khmer ជាង ១.៨០០ គ្រួសារ ដោយមានប្រជាជនជិត ៧.៦០០នាក់។ ជាពិសេស ភូមិ Thị Trấn A1 មានគ្រួសារចំនួន ៤៧៧ គ្រួសារ និងប្រជាជនជាង ១.៨០០ នាក់ ដែលជាភូមិភាគប្រមូលផ្តុំជនរួមជាតិ Khmer ច្រើនបំផុតទូទាំងឃុំ។ អាស្រ័យការផ្សព្វផ្សាយមានប្រសិទ្ធភាពរាល់បណ្តាកម្មវិធីជំនួយឧបត្ថម្ភ អត្រាគ្រួសារក្ររបស់ភូមិក៏បានបន្ថយចុះគួរឱ្យកត់សម្គាល់ បច្ចុប្បន្ននូវត្រឹម ៨ គ្រួសារក្រប៉ុណ្ណោះ។

លោក Đào Nhung ប្រធានភូមិ Thị Trấn A1 បានមានប្រសាសន៍ថា៖ “ភូមិនេះមានជនរួមជាតិ Khmer រស់នៅច្រើន ដូច្នេះហើយតែងទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភពីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់តាមរយៈកម្មវិធីជាក់ស្តែងជាច្រើន។ ចាប់ពីការឧបត្ថម្ភជីវភាពរស់នៅ និងលំនៅដ្ឋាន រហូតដល់ដើមទុនផលិត ប្រជាជនមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់រៀងខ្លួន ហើយគ្រួសារជាច្រើនក៏មានលក្ខណៈឈានឡើងរួ៍ចចាកក្រផងដែរ”។

ទម្រង់នេះមិនត្រឹមតែបានបង្កើតការផ្លាស់ប្តូរសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្លាស់ប្តូរមុខមាត់តំបន់ជនរួមជាតិភាគតិចផងដែរ។ លោក Lý Khon អ្នកមានកិត្យានុភាពក្នុងជនរួមជាតិ Khmer ឃុំ Hoà Bình បានសង្កត់ធ្ងន់ថា៖ “ផ្លូវថ្នល់មានទំហំធំទូលាយជាងមុន ស្តង់ដារជីវភាពកំពុងប្រសើរឡើងឥតឈប់ឈរ ហើយទម្រង់នៃការរស់នៅជាច្រើនកំពុងបង្ហាញឱ្យឃើញពីប្រសិទ្ធភាពជាក់ស្តែង ជួយបងប្អូនប្រជាជនមានទំនុកចិត្តកាន់តែច្រើនក្នុងការអភិវឌ្ឍផលិត”។

ផ្តើមពីលទ្ធផលសេដ្ឋកិច្ចដែលទទួលបាន គ្រួសារអ្នកមីង Danh Thị Hà ក៏បានបន្តពង្រីកទម្រង់ផលិតដោយទ្រង់ទ្រាយធំ ដើម្បីឆ្ពោះទៅអភិវឌ្ឍចីរភាព។

យោងតាមលោកស្រី Trần Việt Thuỳ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoà Bình ការអនុវត្តទម្រង់នៃការរស់នៅតែងតែជាអាទិភាពសម្រាប់តំបន់ ដោយផ្តោតលើដំណោះស្រាយជាក់ស្តែងបំពេញតម្រូវការរបស់ប្រជាជន៖ “ឃុំបានកំណត់ការឧបត្ថម្ភជីវភាពរស់នៅជាដំណោះស្រាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់សហគមន៍ជនជាតិភាគតិច។ ភូមិភាគបានប្រមូលផ្តុំការជម្រើសទម្រង់ដ៏សមស្របសម្រាប់គ្រួសារនីមួយៗ ផ្តើមពីនោះបង្កើនការណែនាំខាងបច្ចេកទេស តាមដាន និងរួមដំណើរដើម្បីប្រជាជនពង្រីកប្រសិទ្ធភាពប្រភពធនធាននៃការឧបត្ថម្ភ”។

បណ្តាកម្មវិធីឧបត្ថម្ភជីវភាពរស់នៅក្នុងឃុំ Hoà Bình កំពុងបង្ហាញឱ្យឃើញពីប្រសិទ្ធភាពខ្ពស់ មិនត្រឹមតែជួយបងប្អូនប្រជាជន Khmer បង្កើនប្រាក់ចំណូលរបស់ខ្លួន និងសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋផងដែរ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពង្រឹងផែនមហាសាមគ្គីទូតាំងជនជាតិ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចមួយថ្ងៃកាន់តែប្រស់រឡើង៕

Hồng Nhi

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក