ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 21:55:27

អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ Khmer

ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ Khmer គឺជាសារៈដ៏សំខាន់មួយក្នុងយុគសម័យទំនើបនៃពេលបច្ចុវប្បន្ននេះផងដែរ ។

ព្រះឧបជ្ឈាយ៍ Tăng Sa Vong ព្រះចៅអធិការវត្តខ្វែងបបែលចាស់ (Cái Giá Chót) ផ្តល់អំណោយលើកទឹកចិត្តដល់សិស្សជាកូន Khmer ដើម្បីបន្តការសិក្សារៀនសូត្រ។

ដោយយល់ច្បាស់ពីបញ្ហានេះ រយៈពេលកន្លង ផ្នែកវិទ្យាសាស្ត្រសង្គមនៃមហាវិទ្យាល័យ Bạc Liêu បានបន្តសកម្មភាពចាត់តាំងឱ្យសិស្សនិស្សិតបានចូលរួមពិសោធន៍ជាក់ស្តែងជាប្រចាំនៅវត្តខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội ក្នុងរាល់បណ្តាពិធីបុណ្យទានប្រពៃណី Khmer។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងហើយនេះ មានសិស្សនិស្សិតជាច្រើនបាននាំគ្នាចូលវត្តដើម្បីប្រសិទ្ធពរប្រសិទ្ធពរឆ្នាំថ្មីប្រគេនដល់ព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះចៅអធិការ និងព្រះសង្ឃ ព្រមទាំងចូលរួមដោយផ្ទាល់ និងសិក្សាស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ក្រុសហគមន៍ជនជាតិ Khmer។ ក្រៅពីដំណើរកម្សាន្តជាក់ស្តែង សកម្មភាពនេះក៏មានតម្លៃអប់រំយ៉ាងជ្រាលជ្រៅផងដែរ ដោយសារសិស្សនិស្សិតទាំងឡាយមានឱកាសបានស្លៀកសំលៀកបំពាក់ប្រពៃណី ចូលរួមក្នុងបណ្តាពិធីផ្សេងៗ ដោយហេតុនេះទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវិតខាងវិញ្ញាណ និងជំនឿរបស់បងប្អូនជនរួមជាតិ Khmer ទៀតផង។

និស្សិត Trương Minh Thành បានចែករំលែកថា៖ “ការពិសោធលើកនេះបានជួយប្អូនៗយល់ដឹងកាន់តែច្បាស់ថែមទៀតពីលក្ខណៈវប្បធម៌ជំនឿសាសនា ជាពិសេសអត្ថន័យបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ផ្តើមពីនោះក៏បង្កើតឱកាសដើម្បីសិក្សារៀនសូត្រជាក់ស្តែងសម្រាប់ផ្នែកសិក្សារបស់ប្អូនៗរៀងៗខ្លួនផងដែរ”។

យោងតាមបណ្ឌិត Trương Thu Trang ប្រធានផ្នែកវិទ្យាសាស្ត្រសង្គមនៃមហាវិទ្យាល័យ Bạc Liêu ការចាត់តាំងសម្រាប់សិស្សនិស្សិតបានចូលរូមពិសោធន៍ខាងវប្បធម៌ជនជាតិ គឺជាសកម្មភាពប្រចាំឆ្នាំ ដែលស្របនឹងការតម្រង់ទិសបណ្តុះបណ្តាលរបស់មហាវិទ្យាល័យក្នុងវិស័យវប្បធម៌ និងទេសចរណ៍។ តាមរយៈសកម្មភាពនៅតាមវត្តអារាម និស្សិតទាំងឡាយមិនត្រឹមតែបានសិក្សាស្វែងយល់ពីបុណ្យទានប្រពៃណីប៉ុណ្ណោះទេ ថែមទាំងស្តាប់ការបង្រៀនអំពីសីលធម៌ទៀតផង ដោយហេតុនេះលើកកម្ពស់ស្មារតី «ផឹកទឹកនឹកប្រភព» គោរពគ្រូ និងមនុស្សចាស់ និងការយល់ដឹងអំពីការរក្សាតម្លៃវប្បធម៌ជាតិ។

និស្សិតផ្នែកបច្ចេកវិទ្យាសង្គមនៃមហាវិទ្យាល័យ Bạc Liêu ស្តាប់ព្រះសង្ឃព័ណ៌នាអំពីផ្ទះថ្កល់បុរាណ Khmer នៅវត្តខ្វែងបបែលចាស់ (Cái Giá Chót)។

ក្នុងរាល់ពិធីជួបជុំម្តងៗ ព្រះឧបជ្ឈាយ៏ ព្រះចៅអធិការ និងព្រះសង្ឃវត្តខ្វែងបបែលចាស់ (Cái Giá Chót) ក៏បានផ្តល់អំណោយដ៏មានអត្ថន័យជាច្រើនសម្រាប់ជាការលើកទឹកចិត្តដល់សិស្សនិស្សិតទាំងឡាយឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សា និងបណ្តុះបណ្តាល ព្រមទាំងរស់នៅដោយមានការទទួលខុសត្រូវចំពោះខ្លួនឯង ក្រុមគ្រួសារ និងសង្គមផងដែរ។ ជាពិសេស ជុំរុញទឹកចិត្ត ឱ្យបន្ត និងថែរក្សាតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ដើម្បីកុំឱ្យវារសាបរលាបបាត់ទៅ។

បញឈប់ដំណើរនៃការពិសោធ រាល់សិស្សនិស្សិត​ម្នាក់ៗ​មិន​ត្រឹម​តែបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងទទួល​បាន​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​វប្បធម៌​ជនជាតិ Khmer ​ផង​ដែរ។ តាមរយៈ​នេះ តម្លៃ​ប្រពៃណី​មិន​ត្រឹម​តែ​ត្រូវ​បាន​ថែរក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ក្នុង​ជន​ជំនាន់​ក្រោយ ដែល​នឹង​បន្ត​ការពារ និង​លើកកម្ពស់​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​​ក្នុង​យុគសម័យ​ទំនើប៕

Trung Kiên

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក