ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:08:26

ប្រសិទ្ធភាពឥណទានអនុគ្រោះសម្រាប់ជនរួមជាតិ

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខេត្ត Cà Mau បានកំណត់ឥណទានគោលនយោបាយថាជាដំណោះស្រាយដ៏សំខាន់មួយដើម្បីជំនួយឧបត្ថម្ភបងប្អូនប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលំនឹងជីវភាពរស់នៅ។ ជាពិសេស ដើមទុនប្រាក់កម្ចីអនុគ្រោះបានក្លាយជាទីបង្អែកយ៉ាងជាក់ស្តែងសម្រាប់ជនរួមជាតិភាគតិច រួមចំណែកបង្កើតជីវភាពរស់នៅ និងសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

អ្នកមីង Trần Thị Bảy នៅសង្កាត់ Vĩnh Trạch ជួញដូរសំបកសត្វត្រចៀកកាំទទួលបានប្រាក់ចំណូលនឹងនរអាស្រ័យប្រសិទ្ធភាពនៃដើមទុនឥណទានអនុគ្រោះសម្រាប់ជនរួមជាតិ។

ពីមុន ដោយសារខ្វះផ្ទៃដីផលិត ជីវិតគ្រួសារអ្នកមីង Hữu Thị Dung នៅភូមិលេខ ៧ ឃុំ Tân Lộc មានការជួបលំបាកយ៉ាងខ្លាំង។ តែចាប់តាំងពីទទួលបានដើមទុនកម្ចីអនុគ្រោះមក គ្រួសារអ្នកមីងមនាលក្ខណៈពង្រីករបរចិញ្ចឹមសត្វ និងជួញដូរខ្នាតតូច ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ អាស្រ័យការខិតខំតកស៊ីពង្រីកសេដ្ឋកិច្ចគ្រួសារអ្នកមីង Dung សន្សឹមៗលំនឹងជីវភាពរស់នៅ។

អ្នកមីង Hữu Thị Dung បានចែករំលែកថា៖ កាលពីមុនមានការជួបលំបាកខ្លាំង តែអាស្រ័យបានបុលប្រាក់បង្កើតមុខរបរលក់ដូរកំប៊ិចកំប៉ុក និងបិតស្រាចិញ្ចឹមជ្រូកផងនោះ រៀងរាល់ឆ្នាំជាពីរទៅបីលើក សន្សឹមៗក៏ប្រឹតសំចៃបានប្រាក់ខ្លះសម្រាប់សង់ផ្ទះយ៉ាងធំទូលាយស្អាតផងដែរ”។

មិនត្រឹមតែគ្រួសាររបស់អ្នកមីង Dung ប៉ុណ្ណោះទេ ថែមទាំងគ្រួសារជនជាតិភាគតិចជាច្រើនក្នុងខេត្តក៏កំពុងមានភាពប្រសើរឡើងជាលំដាប់អាស្រ័យឥណទានគោលនយោបាយ។ ដល់ចុង ឆ្នាំ ២០២៥ បំណុលសរុបនៃកម្មវិធីឥណទានគោលនយោបាយនៅខេត្ត Cà Mau ឡើងដល់ជាង ៨.៤០០ ពាន់លានដុង ដោយមានរាប់ម៉ឺនគ្រួសារបានបន្តបុល។ ក្នុងនោះ ជនជាតិភាគតិចគឺជាមុខសញ្ញាដែលអាទិភាពក្នុងការទទួលផល។

ចាប់ពីប្រាក់កម្ចីដំបូង ទម្រង់ផលិត ជួញដូរជាច្រើនដែលមានប្រសិទ្ធភាពត្រូវបានបង្កើតឡើង និងអភិវឌ្ឍ រួមចំណែកដល់ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិតរបស់ប្រជាជន។ បងប្អូនមានមីង កាន់តែមានទំនុកចិត្តលើការវិនិយោគ និងរៀបចំផែនការអាជីវកម្មរបស់ខ្លួនប្រកបដោយភាពសកម្ម តាមរបៀបដែលមានលក្ខណៈជាប្រព័ន្ធ និងប្រកបដោយនិរន្តរភាពផងដែរ។

អ្នកមីង Trần Thị Bảy នៅភូមិ Vĩnh An សង្កាត់ Vĩnh Trạch បាននិយាយប្រាប់ថា៖ “ដំបូងឡើយ ខ្ញុំលក់តែសំបុកត្រចៀកកាំប៉ុណ្ណោះ ហើយក៏មិនដឹងពីរបៀបកែច្នៃវានោះដែរ។ ក្រោយមក ខ្ញុំបានទទួលប្រាក់កម្ចី ហើយបានរៀនបន្ថែមអំពីការចម្រាញ់វា។ ស្ថានភាពសេដ្ឋកិច្ចគ្រួសារខ្ញុំបានប្រសើរឡើងជាលំដាប់ ហើយវាក៏បានបង្កើតការងារធ្វើស្ថិរភាពសម្រាប់ស្ត្រីទាំងឡាយនៅភូមិតំបន់ភាគផងដែរ”។

យោងតាមប្រសាសន៍របស់លោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ប្រជាជនជាទូទៅមិនត្រឹមជាមុខសញ្ញាអាស្រ័យផលប៉ុណ្ណោះទេ ថែមទាំងជាអ្នកចូលរួមបន្តផ្ទាល់ក្នុងការកសាងគម្រោងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងសមស្របជាមួយលក្ខណៈជាក់ស្តែងរបស់គ្រួសារ និងភូមិភាគ។

ផ្តើមពីប្រភពទុនឥណទានអនុគ្រោះ អ្នកមិង ហ៊ឺវធីយុង បានវិនិយោគបើកហាងលក់ដូរកំប៊ិចកំប៉ុកនៅផ្ទះផងដែរ។

«តាំងពីដំបូងមក យើងខ្ញុំបានកំណត់ថា ប្រជាជនត្រូវតែជាតួអង្គសំខាន់ក្នុងដំណើរការឧបត្ថម្ភ ។ ផ្តើមពីការកសាងជីវភាពរស់នៅ រហូតដល់ការជំនួយឧបត្ថម្ភការបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនប្រជាជនចូលរួមដោយផ្ទាល់ ដូច្នេះការយល់ដឹងរបស់ពួកគេអំពីការផ្លាស់ប្តូរ និងការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីរួចផុតពីភាពក្រីក្រគឺមានភាពច្បាស់លាស់ខ្លាំងណាស់» លោកស្រី Thu Tư បានសង្កត់ធ្ងន់បែបនេះ។

ក្រៅពីសមិទ្ធផលទាំងនេះ មតិជាច្រើនក៏បានបង្ហាញពីបំណងប្រាថ្នាចង់ឱ្យគោលនយោបាយឧបត្ថម្ភត្រូវបានពង្រីកបន្ថែមទៀត ដើម្បីឱ្យបងប្អូនប្រជាជនមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍផលិត។ ព្រះតេជគុណ Lâm Sơn ព្រះចៅអធិការវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc បានស្នើឱ្យរដ្ឋអំណាចភូមិភាគបន្តបង្កលក្ខខណៈសម្រាប់បងប្អូនប្រជាជនបានខ្ចីប្រាក់កម្ចីអនុគ្រោះក្នុងអត្រាការប្រាក់ទាប ហើយក្នុងពេលជាមួយគ្នានេះ ត្រូវពង្រឹងការឧបរ្ថម្ភខាងបច្ចេកទេសក្នុងការផលិតកម្មកសិកម្ម និងជលផល ដើម្បីញាំងឱ្យជីវិតបងប្អូនប្រជាជនមានភាពប្រសើរឡើងថែមទៀត។

ផ្តើមពីទម្រង់នៃប្រភពទុនឥណទានគោលនយោបាយអនុគ្រោះ ជានច្រើនគ្រួសារបងប្អូនប្រជាជនមានឱកាសបានឆ្លងកាត់ការលំបាក កសាងជីវភាពរស់នៅលំនឹងល្អ ព្រមទាំងឆ្ពោះទៅកាន់ទិសដៅនៃគារកាត់បន្ថយក្រ​និងលើកកម្ពស់គុណភាពរស់នៅទៀតផង៕

Lam Khánh - Tiến Luận

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក