ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:50

បុណ្យពុទ្ធាភិសេក៖ សម្រស់វប្បធម៌ខាងជំនឿផ្លូវចិត្តរបស់ជនរួមជាតិ Khmer

ក្នុងជីវភាពជំនឿខាងផ្លូវចិត្តរបស់ជនរួមជាតិ Khmer វត្តអារាម និងព្រះពុទ្ធរូប មិនត្រឹមតែជាជានិមិត្តរូបនៃសាសនូបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងជាព្រលឹងនៃភូមិស្រុកទៀតផង។ ក្នុងនោះ បុណ្យពុទ្ធាភិសេក គឺជាពិធីបុណ្យមួយយ៉ាងសំខាន់ ដែលបង្ហាញពីសេចក្តីគោរពបូជាយ៉ាងជ្រាលជ្រៅរបស់ប្រជាជនចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់។

ព្រះសង្ឃសម្តែងព្រះបរឹត្ត និងប្រារព្ធពិធីពុទ្ធាភិសេកតាមកិច្ចនិយមសាសនា។

បុណ្យនេះត្រូវបានសហគមន៍ និងម្ចាស់ផ្ទះរៀបចំយ៉ាងហ្មត់ចត់ ដោយមានរតនបល្ល័ង្កពុទ្ធរូបដែលបានតុបតែងយ៉ាងស្រស់ស្អាត មានទាំងព្រះបត់ដែលរៀបរាប់ពីពុទ្ធប្រវត្តិ ទៀន ធូប ភ្ញីផ្កា ស្លម្លូ ព្រមទាំងគ្រឿងសក្ការបូជាតាមប្រពៃណី។ ជាពិសេស ស្លាធម៌ និង ឆព្វណ្ណរង្សី បានបង្កើតនូវបរិយាកាសដ៏សក្ការៈ និងកក់ក្តៅយ៉ាងក្រៃលែង។

បុណ្យពុទ្ធាភិសេក បានប្រារព្ធឡើងនៅពេលដែលគ្រួសារជាវព្រះពុទ្ធរូបថ្មីមកតម្កល់បូជានៅតាមផ្ទះ ឬនៅពេលដែលសំណង់សក្ការបូជាណាមួយនៅក្នុងវត្តអារាមបានកសាងសម្រេច និងប្រារព្ធពិធីសម្ពោធឆ្លង។ នេះត្រូវបានចាត់ជាពិធី "អធិដ្ឋាន" អរិយធម៌ ដើម្បីនិមន្តព្រះវិញ្ញាណក្ខន្ធរបស់ព្រះសម្មាសម្ពុទ្ធមកគង់ប្រថាប់លើព្រះពុទ្ធរូប សំដៅបួងសួងសុំសេចក្តីសុខសាន្ត និងប្រោះព្រំថែរក្សាដល់គ្រួសារ និងភូមិស្រុក។

ជាមួយផ្សែងធូបរសាត់អណ្តែតតាមខ្យល់ ព្រះសង្ឃគ្រប់ព្រះអង្គបានសូត្រធម៌ចម្រើនព្រះបរិត្តបួងសួងសុំសេចក្តីសុខ និងធ្វើពិធីស្រោចស្រពទឹកមន្ត (ពុទ្ធមន្ត) យ៉ាងសមរម្យ។ នៅជុំវិញនោះ ពុទ្ធបរិស័ទជាមួយសម្លៀកបំពាក់ប្រពៃណី គ្រងស្បៃក្រមាពណ៌ស បានលើកដៃប្រណមសំពះដោយសេចក្តីជ្រះថ្លាចំពោះព្រះពុទ្ធរូប ដើម្បីថែរក្សា និងបន្តវេននូវតម្លៃវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់ពីជំនាន់មួយទៅជំនាន់មួយ។

ពុទ្ធបរិស័ទចូលរួមអនុមោទនាក្នុងពិធីបុណ្យពុទ្ធាភិសេក។

ពិធីបុណ្យពុទ្ធាភិសេក ក៏ជាឱកាសមួយដើម្បីឱ្យបងប្អូនភូមិផងរបងជាមួយ រៀបចំភេសជ្ជៈ និងចង្ហាន់ប្រគេនព្រះសង្ឃ។ វត្តមានរបស់សហគមន៍ទោះបីជាស្ថិតនៅក្នុងលំហដ៏តូចចង្អៀត ប៉ុន្តែពោរពេញទៅដោយសេចក្តីរាប់អាន បានធ្វើឱ្យចំណងសាមគ្គីរបស់រវាងបងប្អូនប្រជាជន Khmer កាន់តែរឹងមាំទ្វេឡើង។ បន្ទាប់ពី ពិធីកិច្ច​​និយមសាសនា គ្រប់គ្នាក៏បានបរិភោគអាហារជុំគ្នា ជជែកកំសាន្តពីការប្រកបមុខរបរចិញ្ចឹមជីវិត និងដំណើររឿងរ៉ាវផ្សេងៗនៅក្នុងភូមិស្រុក។ ស្នាមញញឹមដ៏ស្រស់ស្រាយនៅជុំវិញវង់ភោជនាហារដ៏កក់ក្តៅបន្ទាប់ពីពិធីបុណ្យបានបញ្ចប់ គឺជាភស្តុតាងសបញ្ជាក់ឱ្យឃើញពីសម្រស់នៃ "សាមគ្គីភាពរវាងអ្នកភូមិផងរបងជាមួយ" តែងវត្តមានជានិច្ច។

មិនត្រឹមជាពិធីបុណ្យកិច្ចខាងសាសនាប៉ុណ្ណោះទេ បុណ្យពុទ្ធាភិសេក បានរំលឹកដាស់តឿនមនុស្សគ្រប់រូបពីសីលធម៌ "ផឹកទឹកនឹកប្រភព" រស់នៅឆ្ពោះទៅរកសេចក្តីល្អ រក្សានិច្ចសីល ជីវិតថ្លៃថ្លាសាសនាផូរផង់។ ក្នុងចរន្តនៃសម័យទំនើប ពិធីបុណ្យនេះប្រៀបដូចជា "សារមន្ទីររស់" ដែលជួយថែរក្សាអត្តសញ្ញាណវប្បធម៌ Khmer ធ្វើឱ្យផ្ទាំងទស្សនីយភាពវប្បធម៌ចម្រុះពណ៌របស់ប្រជាជាតិវៀតណាម កាន់តែសម្បូរបែប ដែលជាកន្លែងជំនឿសាសនា និងសេចក្តីសប្បុរសបានលើកតម្កើងយ៉ាងសាមញ្ញ ប៉ុន្តែឧត្តុង្គឧត្តមក្រៃលែងជាទីបំផុត៕

Thạch Đờ Ni

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក